អត្ថបទ

កំពូលតារា ចម្រៀង ខេមរៈ សេរីមន្ត ដឹកនាំក្រុម តារាចម្រៀងផ្តល់ ភាពសប្បាយរីករាយលើឆាក តន្រ្តី Brew The Beat ដល់អ្នក ខេត្តកំពង់ធំ ចុងសប្តាហ៍នេះ

កំពូលតារាចម្រៀងខេមរៈ សេរីមន្ត ដឹកនាំក្រុមតារាចម្រៀងផ្តល់ ភាពសប្បាយរីករាយលើឆាកតន្រ្តី Brew The Beat ដល់អ្នកខេត្តកំពង់ធំ ចុងសប្តាហ៍នេះ

ព្រឹត្តការណ៍ដ៏រំភើបសប្បាយរីករាយពី ស្រាបៀរ កម្ពុជា នឹងត្រៀមបង្ហាញវត្តមានលើទឹកដី នៃខេត្តកំពង់ធំថ្ងៃទី ២៨ – ២៩ កុម្ភៈនេះហើយដែលនឹងដឹកនាំការសម្តែង លើឆាកតន្រ្តី Brew The Beat ដោយតារាចម្រៀង កំពូលលោក ខេមរៈ សេរីមន្ត អមដោយតារាចម្រៀង កំពូលផ្សេងៗទៀត។

ចុងសប្តាហ៍នេះតារាចម្រៀង ដែលនឹងមានវត្តមាន លើទឹកដីខេត្តកំពង់ធំរួមមាន សុខ ស្រីនាង នី រតនា ហ្សូណូ សុខ សីឡាលីន ចំរើន សុភ័ក្រ គង់ ចំរើន ចាន់ កូម៉ែន វង្ស តារារតនា និង កែវ សុបញ្ញា ផងដែរ។

កម្មវិធីនេះធ្វើឡើងនៅបរិវេណ កីឡដ្ឋានខេត្ត ហើយនឹងមានផ្សាយជូនទស្សនាលើកញ្ចក់ ទូរទស្សន៍ហង្សមាស វេលាម៉ោង ៨ យប់តទៅ។ ដូច្នេះពីខាងស្រាបៀរ កម្ពុជា សូមអញ្ជើញបងប្អូនអ្នកខេត្តកំពង់ធំទាំងអស់ ចូលរួមទស្សនា រំាលេងកម្សាន្តឱ្យបានច្រើនកុះករ ដើម្បីលើកទឹកចិត្តសិល្បករ និង បង្កើតភាពរីករាយ ជួបជុំ មិត្តភក្តិថ្ងៃចុងសប្តាហ៍នេះ៕

To Top