អត្ថបទ

ពិធីសម្ពោធ សារជាថ្មី នូវរូបរាងថ្មី ឱសថ RODOGYL®

ក្រុមហ៊ុនអាលីយ៉ង់ហ្វាម៉ាកាំបូដ ឡាបូ សាណូហ្វី សហការជាមួយ គណៈទន្តពេទ្យជាតិកម្ពុជា បានរៀបចំពិធីដាក់ សម្ពោធសារជាថ្មី នូវរូបរាងថ្មីឱសថ RODOGYL® ដោយមានការចូលរួមពី សំណាក់ទន្តពេទ្យ ប្រមាណ២៥០នាក់ នៅថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅសណ្ឋាគារភ្នំពេញ។

ទោះជាមានការរីកចម្រើន និងកាន់តែប្រសើរឡើង ផ្នែកសុខភាព មាត់ធ្មេញនៅប៉ុន្មានទសវត្សរ៍ ចុងក្រោយនេះក៏ដោយ ក៏នៅមានប្រជាជន មួយភាគធំ នៅតែមកទទួល ការព្យាបាលថែទាំសុខភាព មាត់ធ្មេញជារៀងរាល់ឆ្នាំ។ គេប៉ាន់ប្រមាណថាមានមនុស្សពេញ វ័យប្រហែល១៣% មកទទួលសេវាកម្មថែទាំមាត់ធ្មេញ ដោយសារការចម្លងរោគនៅមាត់ធ្មេញ ឬឈឺធ្មេញ ក្នុងអំឡុងពេល៤ឆ្នាំ។ នៅសហរដ្ឋអាមេរិកមានប្រជាជន ១នាក់ក្នុងចំណោម ប្រជាជន២៦០០នាក់ ចូលសម្រាកពេទ្យ ដោយសារមានការចម្លងរោគមាត់ធ្មេញ ។ ប្រជាជន១នាក់ក្នុងចំណោម៥នាក់ គឺមានធ្មេញប្រហោង (ដង្កូវស៊ីធ្មេញ) ដែលមិន បានព្យាបាល។ ការចម្លងរោគនៅជាលិកា ជុំវិញធ្មេញ គឺកើតមានជាញឹកញាប់ និងបានប៉ះពាល់ដល់ប្រជាជន អាមេរិក៣៥% អាយុពី ៣០ទៅ៩០ឆ្នាំ។

ក្នុងឱកាសនេះដែរ លោក សុខុម រិទ្ធីវុធ ប្រធានក្រុម ប្រឹក្សាគណៈទន្តពេទ្យជាតិ បានមាន ប្រសាសថា គណៈទន្តពេទ្យកម្ពុជា បានសង្កេតឃើញថា ក្រុមហ៊ុនអាលីយ៉ង់ហ្វាម៉ាកាំបូដ ឡាបូ សាណូហ្វី គឺជាក្រុមហ៊ុន អន្តរជាតិ នាំចូលឱសថដែល មានគុណភាពល្អៗ និងមានប្រសិទ្ធភាព ប្រើប្រាស់ក្នុងវិស័យទន្តសាស្ត្រ ដូចជាឱសថ RODOGYL មានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលជំងឺមាត់ធ្មេញ។ ម្យាងវិញទៀត ក្រុមហ៊ុនអាលីយ៉ង់ហ្វាម៉ាកាំបូដ ឡាបូ សាណូហ្វី មានលក្ខណៈ សម្បត្តិជាដៃគូ ដ៏ប្រពៃជួយដល់គណៈទន្តពេទ្យកម្ពុជា ក្នុងការអភិវឌ្ឍវិជ្ជាជីវៈបន្តដល់អ្នកប្រកបវិជ្ជាជីវៈវិស័យ ទន្តសាស្ត្រក្នុងគោលបំណង បង្កើនសមត្ថភាពជំនាញវិជ្ជាជីវៈ ដើម្បីផ្តល់សេវាជូន ប្រជាពលរដ្ឋប្រកបដោយគុណភាព និងសុវត្ថិភាព។

លោកវេជ្ជបណ្ឌិត លឹម ហ៊ុយ ប្រធានផ្នែកកិច្ចការវេជ្ជសាស្ត្រ និងបទបញ្ញត្តិក្រុមហ៊ុនអាលីយ៉ង់ហ្វាម៉ាកាំបូដ បានលើកឡើងថាឱសថ RODOGYL® ត្រូវបានដាក់លក់នៅលើ ទីផ្សារប្រទេស កម្ពុជា និងទទួលបានការគាំទ្រពីសំណាក់ទន្តពេទ្យ គ្រូពេទ្យ និងអ្នកជំងឺកម្ពុជាជាង 10ឆ្នាំមកហើយ។ លើកនេះគឺជាការ សម្ពោធសារជាថ្មី នូវរូបរាងថ្មីរបស់ឱសថ RODOGYL® ដោយយើងបានសហការ ជាមួយគណៈទន្តពេទ្យជាតិកម្ពុជា ដើម្បីរៀបចំកម្មវិធីនេះឡើង។ មិនត្រឹមតែលើកនេះទេ ដែលក្រុមហ៊ុនសហការជាមួយគណៈទន្តពេទ្យជាតិកម្ពុជា ដោយកន្លងមកយើង បានសហការជាមួយគ្នា រៀបចំកម្មវិធីនានា ជាមួយនឹងគណៈទន្តពេទ្យខេត្ត ស្ទើរតែគ្រប់ខេត្តក្រុង ក្នុងប្រទេសកម្ពុជារួចមកហើយ។

ផ្ទាំងពាណិជ្ជកម្ម

លោកបានបញ្ជាក់ថា “ឱសថ RODOGYL® ផ្សំពីអង់ទីប៊ីយ៉ូទិក២មុខរួមបញ្ចូលគ្នាគឺ ស្ពៀរ៉ាមីស៊ីន និងមេត្រូនីដាហ្សុល។ ឱសថនេះផលិតឡើងជាពិសេសសម្រាប់ទន្តពេទ្យ និងគ្រូពេទ្យទូទៅចេញវេជ្ជបញ្ជាសម្រាប់អ្នកជំងឺដែលមាន ការចម្លងរោគដោយបាក់តេរី នៅមាត់ធ្មេញ និងសម្រាប់បង្ការការចម្លងរោគ ក្រោយពីការវះកាត់មាត់ ធ្មេញ ឬដកធ្មេញ ” ។

អត្ថប្រយោជន៍នៃការរួមបញ្ចូលគ្នា រវាងអង់ទីប៊ីយ៉ូទិក ២មុខនេះគឺដើម្បីគ្របដណ្តប់ ទប់ស្កាត់និងសម្លាប់ បាក់តេរីភាគច្រើននៅត្រង់មាត់ធ្មេញ ដែលច្រើនបង្កឡើង ដោយបាក់តេរី២ក្រុមធំៗគឺ មេរោគដែលត្រូវ ការអុកស៊ីសែន និងមេរោគដែលមិនត្រូវ ការអុកស៊ីសែន។ លើសពីនេះទៅទៀត ការរួមបញ្ចូលគ្នានេះបង្កើនលទ្ធភាពនិងប្រសិទ្ធភាព ក្នុងការទប់ស្កាត់និងសម្លាប់បាក់តេរី”។

សំរាប់ការប្រើប្រាស់ RODOGYL®មនុស្សអាយុពេញ វ័យចាប់ពី ១៥ឆ្នាំ ឡើងទៅអាចប្រើប្រាស់មួយថ្ងៃ បានដល់ទៅ៦គ្រាប់ មួយដង់ ២គ្រាប់ ៣ពេល និង សំរាប់កុមារវិញមួយថ្ងៃ២គ្រាប់ មួយដង ១គ្រាប់ ២ពេល ក្នុងកំឡុងពេល ទទួលទានអាហារដើម្បីជៀស វាងផលរំខាននានា។ ឱសថនេះមានប្រសិទ្ធភាព ខ្ពស់ ក្នុងការព្យាបាល អ្នកជំងឺមាត់ធ្មេញ ជាពិសេសវាជាឱសថចាំបាច់នៅក្នុងវិស័យទន្តសាស្ត្រនេះតែម្តង។ នេះជាការបញ្ជាក់បន្ថែម ដោយលោក សាស្ត្រាចារ្យទន្តបណ្ឌិត ហេង សុបញ្ញា។

ឱសថ RODOGYL® ជាដៃគូដ៏ល្អ សម្រាប់ ទន្តពេទ្យ គ្រូពេទ្យ និងអ្នកជំងឺ ដែលមាន បញ្ហាមាត់ធ្មេញ។ សូមពិគ្រោះយោបល់ ជាមួយទន្តពេទ្យ ឬគ្រូពេទ្យរបស់ លោកអ្នក ជាមុនសិនមុននឹង ប្រើឱសថ RODOGYL® ។ លោកអ្នកអាចរកឱសថនេះ បាននៅតាមឱសថស្ថាន ស្របច្បាប់នានា ក្នុងប្រទេសកម្ពុជា៕

To Top