អត្ថបទ

អ្នកពោធិ៍សាត់៖ ៥០លានរៀលពី ស្រាបៀរ កម្ពុជា បានទាំងមុខរបរ និងរួចទាំងបំណុលទៀត

លោក ចែម ឈាន មកពីស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បានគាស់កំប៉ុង ស្រាបៀរ កម្ពុជា កាលពីថ្ងៃទី២៣ កុម្ភៈ ថ្មីៗនេះ ស្រាប់តែជួបអភិនីហារមួយ ដែលជួយគាត់ ក្នុងការដោះស្រាយបញ្ហាធំៗបាន នោះគឺត្រូវរង្វាន់៥០លានរៀល ពីក្រវិលកំប៉ុងស្រាបៀរនេះ។

លោកថា៖ «ខ្ញុំ និងប្រពន្ធនៅផ្ទះមើលចៅ មិនមានមុខរបរអ្វីជាដុំកំភួនទេ។ រាល់ថ្ងៃត្រូវពឹងលុយប្រាក់ខែកូន ផ្ញើមកពីភ្នំពេញ ដើម្បីទ្រទ្រង់ជីវភាព និងមើលថែចៅពីរនាក់ ដែលនៅក្នុងបន្ទុក។ ដល់តែត្រូវ៥០លាន អត់ព្រៀងទុកអីចឹង ខ្ញុំពិតជារំភើបណាស់ ព្រោះចាស់ៗហើយ នៅខ្វល់លុយជំពាក់គេ គ្មានមុខរបរអីទៀត»។

លោក ឈាន រៀបរាប់ពីការឈ្នះរង្វាន់នេះថា លោកបានទិញ ស្រាបៀរ កម្ពុជា ៣យួរហូបជាមួយក្មួយនៅផ្ទះ។ ម៉ោងប្រហែល៤រសៀល និងគាស់កំប៉ុងមួយក្នុងយួរទី៣ ក៏ស្រាប់តែមានសំណាង រកឃើញ ទឹកប្រាក់៥០លានរៀលតែម្តង។

ក្រៅតែពីយកទៅសងធនាគារខ្លះ លោកសម្រេចថា នឹងយកទៅទិញរបស់របរបង្កើត ជាមុខរបរលក់ចាប់ហួយ ពីរនាក់ភរិយាគាត់ ដែលកន្លងមករំពឹងចាយតែលុយកូន ដល់ពេលនេះទឹកប្រាក់ពី ស្រាបៀរ កម្ពុជា បានបង្កើតក្តីសង្ឃឹមថ្មី ក្នុងជីវិតរបស់គាត់ហើយ។

ពិសាដោយការទទួលខុសត្រូវ!

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×