អត្ថបទ

តន្ត្រីទេសចរណ៍ WURKZ CITY Concert បន្តនាំកំពូលតារា ចម្រៀង ខេមរៈ សិរីមន្ត និង តារាចម្រៀង ផ្សេងទៀត ទៅសម្តែង ផ្តល់ការកម្សាន្ត ដល់អ្នក ប៉ោយប៉ែត ក្នុងសប្តាហ៍នេះ

ភ្នំពេញ៖ តន្រ្តីទេសចរណ៍ WURKZ CITY Concert នឹងបន្តដំណើរ ទៅក្រុងប៉ោយប៉ែត នៅថ្ងៃព្រហស្បតិ៍ និង សុក្រ ទី ៥-៦ មីនាសប្តាហ៍នេះនៅលើ ដីឡូតិ៍ទល់មុខ ទីបញ្ជាការរកងរាជអាវុហត្ថក្រុង ប៉ោយប៉ែត ដែលជាទីតាំងទី ២ ដោយមានលោក ខេមរៈ សិរីមន្ត សម្តែងរួម ជាមួយតារាចម្រៀងល្បីៗជាច្រើនទៀត ដើម្បីបង្កើតភាព សប្បាយរីករាយ ដល់អ្នកគាំទ្រនៅ ទឹកដីក្រុង ឯជាយដែនមួយនេះ។

តារាចម្រៀងដទៃទៀត ដែលនឹងចូលរួមសម្តែងរួមមាន៖ លោក ឆន សុវណ្ណារាជ សុខ ស្រីនាង វង្ស តារារតនា នី រតនា រ៉េត ស៊ូហ្សាណា ឈិន ម៉ានិច្ច គឿ នភាល័យ ប៉ាច គីមមួយ និង លោក ចាន់ កូមែន។

គួរបញ្ជាក់ផងដែរថា តន្ត្រីទេសចរណ៍ WURKZ CITY Concert នេះទទួលបានការគាំទ្រយ៉ាងខ្លាំងសម្បើមពីទស្សនិកជន នៅស្រុកបវេល ខេត្តបាត់ដំបងកាលពីសប្តាហ៍មុន ដោយមានមនុស្ស ចូលរួមផ្ទាល់មិនតិចជាង ៣ម៉ឺននាក់ក្នុងរយៈពេល ២ថ្ងៃតែប៉ុណ្ណោះ។

លោកស្រី គង់ កុសល នាយិការទីផ្សារ ក្រុមហ៊ុន ផលិតភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ក៏បានផ្តាំផ្ញើរ ដល់អ្នកក្រុង ប៉ោយប៉ែតអោយចូលរួម ទទួលយកភាព សប្បាយរីករាយជាមួយ ការប្រគំតន្ត្រីនេះផងដែរ ហើយអ្នកនៅតាម គេហដ្ឋាន ក៏អាចទស្សនា ការផ្សាយផ្ទាល់កម្មវិធីនេះ នៅលើកញ្ចក់ទូរទស្សន៍ រស្មីហងមាស HDTV ចាប់ពី ម៉ោង ៨លា្ងចតទៅផងដែរ៕

To Top