អត្ថបទ

ដើម្បីអបអរ ទិវាសិទ្ធិនារី អន្តរជាតិ Vietjet បញ្ចុះតម្លៃ ៨៣% រាល់ថ្លៃសំបុត្រ ហោះហើរទាំងអស់ ដល់នារី​ ធ្វើដំណើរ ទូទាំងពិភពលោក

ភ្នំពេញ៖ ដើម្បីចូលរួមអបអរ ទិវាសិទ្ធិនារីអន្តរជាតិ (៨ មីនា) ក្រុមហ៊ុនអាសចរណ៍ ជំនាន់ថ្មី Vietjet នឹងផ្តល់ជូនការបញ្ចុះតម្លៃ ៨៣% លើរាល់សំបុត្រហោះហើរ តាមផ្លូវអាកាសទាំងអស់ ជាមួយនឹងកូដប្រម៉ូសិន «BOOKNOW83» និងបញ្ចុះតម្លៃ៣៨% នៅលើសំបុត្រ វីអាយភី Skyboss ជាមួយកូដប្រម៉ូសិន « SKYBOSS38»។

កម្មវិធីប្រម៉ូសិន នឹងចាប់ផ្តើមនៅថ្ងៃនេះ រហូតដល់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០ និងមានសុពលភាព សម្រាប់រាល់ជើងហោះហើរទាំងអស់ ក្នុងប្រទេសវៀតណាម ថៃ និងផ្លូវហោះហើរអន្តរជាតិ ដែលភ្ជាប់ប្រទេសវៀតណាម ជាមួយនឹងកម្ពុជា ថៃ ឥណ្ឌា ជប៉ុន ឥណ្ឌូនេស៊ី តៃវ៉ាន់ សិង្ហបុរី ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងគោដៅជាច្រើនទៀត។ សំបុត្រក្នុងប្រម៉ូសិននេះ មានសុពលភាព សម្រាប់ការធ្វើដំណើរ ចាប់ពីពេលនេះ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០។ ក្រុម ហ៊ុន Vietjet ពិតជារីករាយ ក្នុងការផ្តល់ជូន កាដូទាំងនេះ ដល់រាល់ស្ត្រីទាំងអស់ ដែលកំពុងតែសម្លឹងរក ការធ្វើដំណើរ អំឡុងទិវាសិទ្ធិនារីអន្តរជាតិនេះ។

ជាមួយនឹងកម្មវិធីប្រម៉ូសិន ដ៏ពិសេសនេះ អ្នកដំណើរទាំងអស់ ក៏អាចរីករាយជាមួយ នឹងបទពិសោធដ៏អស្ចារ្យ នៃសំបុត្រហោះហើរ ប្រភេទ Skyboss ជាមួយនឹងមនុស្ស ជាទីស្រឡាញ់ របស់ខ្លួនផងដែរ ដោយសារតែមានសេវា បន្ថែមជាច្រើន។ សេវាបន្ថែម ទាំងនោះរួមមាន កន្លែងរង់ចាំពិសេស សិទ្ធិអាទិភាពចុះឈ្មោះ សិទ្ធិអាទិភាពឡើងយន្តហោះ មានរថយន្ត SkyBoss ឯកជនរង់ចាំទទួល ទទួលបានកៅអីអង្គុយជួរមុខ និងមានផាសុខភាព ផ្តល់ជូនអាហារ និងភេសជ្ជៈ ដោយឥតគិតថ្លៃ ជាមួយនឹងជម្រើសម្ហូបអាហារ ដ៏ឈ្ងុយឆ្ងាញ់ និងក្តៅៗចំនួន៩មុខ លើយន្តហោះ អាចស្ពាយកាបូបតាមខ្លួន ទម្ងន់១០គីឡូក្រាម ដាក់ឥវ៉ាន់ ឬកាបូបវាយកូនគោល បានដល់ទៅ៣០គីឡូក្រាម ដោយឥតគិតប្រាក់ និងផ្លាស់ប្តូរកាលវិភាគ ហោះហើរដោយសេរី បូករួមជាមួយនឹងអត្ថប្រយោជន៍ ជាច្រើនផ្សេងទៀត។

សំបុត្រក្នុងប្រម៉ូសិននេះ អាចយកជាវ បានគ្រប់ពេលទាំងអស់ ចាប់ពីពេលនេះ រហូតដល់ចុងថ្ងៃទី៨ ខែមីនា តាមរយៈប៉ុស្តិ៍ទាំងអស់ រួមមាន លើគេហទំព័រ www.vietjetair.com កម្មវិធីដំឡើងលើទូរស័ព្ទ «Vietjet Air» និងទំព័រ Facebook គឺ www.facebook.com/vietjetcambodia។ ក្រៅពីនេះ អ្នកដំណើរអាចកក់សំបុត្រ តាមរយៈទូរស័ព្ទលេខ +8419001886 និងតាមរយៈភ្នាក់ងារផ្លូវការ និងការិយាល័យ លក់សំបុត្ររបស់ Vietjet៕
() មិនរាប់បញ្ចូលពន្ធ និងតម្លៃផ្សេងៗ (*) មិនរាប់បញ្ចូលថ្ងៃសម្រាកបុណ្យជាតិ

To Top