អត្ថបទ

ឱក សុគន្ធកញ្ញា និង ពេជ្រ សោភា ត្រៀមរួចរាល់ ដើម្បីអង្រួនឆាកតន្រ្តី ភេសជ្ជៈប៉ូវកម្លាំងWURK City Concert នៅខេត្តតាកែវ សប្តាហ៍នេះ

តន្រ្តីទេសចរណ៍ភេសជ្ជៈប៉ូវកម្លាំង វើក WURK City Concert នៅថ្ងៃទី១២ និងទី១៣ មីនានេះ នឹងមានការចូលរួម ពីកំពូលតារាចម្រៀង ស្រី២ដួង គឺ ឱក សុគន្ធកញ្ញា និង ពេជ្រ សោភា រួមនឹងតារាល្បីៗជាច្រើនទៀត ដើម្បីនាំយកភាពសប្បាយរីករាយ មកកាន់អ្នកគាំទ្រ នៅខេត្តតាកែវ ។

តារាល្បីៗ ដែលនឹងកំដរអារម្មណ៍ អ្នកគាំទ្រទាំងអស់ ជាមួយកំពូលតារាចម្រៀងស្រីទាំងពីរ ខាងលើដែរនោះ រួមមានលោក នីកូ ឆន សុវណ្ណារាជ ឈីន រតនៈ ឃី សុឃុន លាង សុផាឡែន កែវ សុបញ្ញា ពេជ្រ ថៃ និង គឿនភាល័យ។

ការប្រគំតន្រ្តីទេសចរណ៍ដ៏ធំសម្បើមនេះ នឹងធ្វើឡើងលើបរិវេណទីធ្លា សណ្ឋាគារខេត្តចាស់ ចាប់ពីម៉ោង៦ល្ងាចតទៅ។ ដូច្នេះសម្រាប់ប្រិយមិត្ត បងប្អូនអ្នកខេត្តតាកែវទាំងអស់ សូមកុំភ្លេចចូលរួមទស្សនា ឱ្យបានច្រើនកុះករ ដើម្បីទទួលបាន ភាពសប្បាយរីករាយ និងគំាទ្រតារាចម្រៀង ក្នុងដួងចិត្តរបស់លោកអ្នក។

ទស្សនិកជនដែលមិនបាន ចូលរួមទស្សនាផ្ទាល់ ក៏អាចទស្សនាការផ្សាយបន្តផ្ទាល់ តាមកញ្ចក់ទូរទស្សរស្មីហង្សមាស នៅថ្ងៃទី១៣ វេលាម៉ោង៨យប់តទៅ បានផងដែរ៕

To Top