អត្ថបទ

ក្រុមហ៊ុន វីសា និង ក្រុមហ៊ុនឌី អេហ្វ អាយឡាក់គី ដាក់​ឲ្យប្រើប្រាស់ ការទូទាត់ តាមរយៈ បច្ចេកវិទ្យា Contactless នៅសាខាទំាង៤១ ទូទាំងប្រទេស កម្ពុជា

ភ្នំពេញ៖ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ក្រុមហ៊ុន វីសា ជាក្រុមហ៊ុន បច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីផលឈានមុខគេនៅ ក្នុងពិភពលោកនៅថ្ងៃនេះបានប្រកាសពី ភាពជាដៃគូជាមួយក្រុមហ៊ុនឌី អេហ្វ អាយ ឡាក់គី ដែលមានផ្សារទំនើបឡាក់គី ឡាក់គីអ៊ិចប្រេស ឡាក់គីព្រីមៀម និងហ្គាឌៀន ដោយដាក់ឲ្យមានការទូទាត់មិនប្រើសាច់ ប្រាក់តាមរយៈ Contactless នៅគ្រប់សាខាទូទាំងប្រទេស ជាមួយនឹងបច្ចេកវិទ្យាទូទាត់ថ្មីនេះ អ្នកទិញឥវ៉ាន់ អាចទូទាត់ថ្លៃទំនិញនៅកន្លែងគិតប្រាក់ដោយគ្រាន់តែយកកាតទៅប៉ះ ជាមួយម៉ាស៊ីនឆូតកាតរួចជាស្រេច ដោយមិនចាំបាច់ប្រើវិធី “ស៊ក” ដូចមុននោះឡើយ។

ការណែនាំឲ្យប្រើបច្ចេកវិទ្យាថ្មីនេះ គឺយើងផ្តល់ជូនអតិថិជន នូវមធ្យោបាយលឿនជាងមុនក្នុងការទូទាត់ប្រាក់សម្រាប់ទំនិញរបស់ពួកគាត់ ចំណែកផ្សារទំនើបឡាក់គីវិញ ការដាក់ឲ្យប្រើប្រាស់ការទូទាត់តាម រយៈបច្ចេកវិទ្យា Contactless នឹងជួយឲ្យដំណើរ ការទូទាត់លឿនជាងមុនកាត់បន្ថយពេលវេលាតម្រង់ជួរ រង់ចាំគិតប្រាក់ និងប្រសិទ្ធភាពនៃ ប្រតិបត្តិការកាន់តែប្រសើរជាងមុន។ ការទូទាត់តាមរយៈបច្ចេកវិទ្យា Contactless ក៏មានផងដែរ នៅហាងសុខភាពនិងសម្រស់ Guardian Lucky Premium និង Lucky Express ដែលអាជីវកម្មទាំងបីនេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុន DFI Lucky Private Limited ។

អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងវីសាប្រចាំ ប្រទេសកម្ពុជាបានមានប្រសាសន៍ថា ការទូទាត់ Contactless ធ្វើឲ្យមានភាពងាយស្រួលទៅ ដល់ម្ចាស់កាតក៏ដូចជាពាណិជ្ជករ និងបុគ្គលិករបស់ពួកគេ ហើយយើងជឿជាក់ថា ការកើន ឡើងនូវភាពសាមញ្ញនេះមានសារសំខាន់ណាស់ ជាពិសេសនៅពេលនិយាយដល់ការចំណាយ ប្រចាំថ្ងៃរបស់អតិថិជន។ យើងមានសេចក្តីសោមនស្សរីករាយបានសហការជាមួយ ផ្សារទំនើបដ៏ធំនឹងពេញនិយមបំផុតដូចជាផ្សារឡាក់គី ដើម្បីដាក់ឲ្យដំណើរការបច្ចេកវិទ្យានៅតាមហាង របស់ពួកគេនៅទូទាំងប្រទេស។ ជាមួយនឹងការទូទាត់តាមរយៈបច្ចេកវិទ្យា Contactless នេះ អតិថិជនអាចរីករាយទិញទំនិញ និងទទួលយកបទពិសោធទូទាត់ប្រកបដោយ សុវត្ថិភាព ងាយស្រួល និង ឆាប់រហ័ស ដែលធ្វើឱ្យការរស់នៅប្រចាំថ្ងៃរបស់ពួកគេកាន់ តែងាយស្រួលជាងមុន។

ចាប់ពីដើមខែមីនារហូតដល់ចុងខែមេសា ម្ចាស់កាតដែលប្រើការ ទូទាត់តាមរយៈបច្ចេកវិទ្យា Contactless នៅផ្សារទំនើបឡាក់គី ហាងសុខភាពនិងសម្រស់ Guardian ផ្សារទំនើបឡាក់គីព្រីមៀម (Lucky Premium) ឬឡាក់គីអ៊ិចប្រេស ចំណាយចាប់ពី ២០ដុល្លារ នឹងទទួលបានប័ណ្ណទិញទំនិញមានតម្លៃជាសាច់ប្រាក់ ៣ដុល្លារ សម្រាប់ការទិញទំនិញលើកក្រោយ។ ការផ្តល់ជូននេះមានរយៈពេលកំណត់ ហើយល័ក្ខខ័ណ្ឌផ្សេងៗ ត្រូវបានអនុវត្ត។ សូមអញ្ជើញមកមើលកន្លែងលក់នីមួយៗដោយផ្ទាល់ដើម្បីទទួល បានព័ត៌មានលម្អិត។ការផ្តល់ជូននេះមានរយៈពេលកំណត់ ហើយល័ក្ខខ័ណ្ឌផ្សេងៗ ត្រូវបានអនុវត្ត។

លោក ស្តេហ្វាន ផាររិនតេ ជានាយកគ្រប់គ្រង់ជាន់ខ្ពស់ នៃក្រុមហ៊ុនឌី អេហ្វ អាយ ឡាក់គី បាននិយាយថា ក្រុមហ៊ុនឌី អេហ្វ អាយ ឡាក់គី យើងគឺផ្តោតការយកចិត្តទុកដាក់លើការផ្តល់ជូនអតិថិជននូវផលិតផល និងសេវាកម្មល្អៗ ហើយផ្នែកមួយដែល យើងគិតគូផងដែរនោះ គឺការធានាផ្តល់ជូននូវការទូទាត់ដ៏មានប្រសិទ្ធិភាពបំផុត។ ភាពជាដៃគូជាមួយវីសានេះនឹងអនុញ្ញាតឲ្យយើងផ្តល់ជូនអតិថិជននូវបទពិសោធន៍កាន់តែងាយស្រួល នៅកន្លែងគិតប្រាក់ ដូច្នេះអតិថិជនអាចចំណាយពេលតម្រង់ជួរចាំតិចជាងមុន និងរីករាយក្នុងការចំណាយពេលបានច្រើនជាងមុននៅផ្ទះ ដើម្បីប្រើប្រាស់ទំនិញ របស់ពួកគេជាមួយនឹងគ្រួសារ ។

ការទូទាត់មិនប្រើសាច់ប្រាក់បែប Contactless អាចឲ្យម្ចាស់កាតធ្វើការទូទាត់តាមរយៈការប្រើប្រាស់ កាតឥណទាន កាតឥណពន្ធ និងកាតបង់ប្រាក់ របស់វីសា ដែលចេញដោយធនាគារ ដោយគ្រាន់តែ “ដាក់កាតនៅពីលើម៉ាស៊ីនឆូតកាត” រួចជាស្រេច។ អតិថិជនមិនចាំបាច់ចុះហត្ថលេខា ឬវាយលេខកូដសម្ងាត់ (Pin) ចំពោះប្រតិបត្តិការដែលមានចំនួនទឹកប្រាក់រហូតដល់ ៥០ដុល្លា ហើយចំពោះប្រតិបត្តិការដែលលើសពី ៥០ដុល្លាឡើងទៅ គឺតម្រូវឲ្យចុះហត្ថលេខា ឬវាយលេខកូដសម្ងាត់ (Pin) ។ គុណសម្បត្តិមួយក្នុងចំណោមគុណសម្បត្តិធំៗនៃការទូទាត់នេះ គឺអតិថិជនអាចកាន់កាតជាប់នឹងដៃជានិច្ចក្នុងពេលប្រតិបត្តិការ។

ទោះបីសេដ្ឋកិច្ចកម្ពុជាពឹងផ្អែកយ៉ាងខ្លាំង លើសាច់ប្រាក់ ក៏ដោយ វិធីសាស្រ្តថ្មី ក្នុងការទូទាត់ប្រាក់តាម រយៈប្រព័ន្ធអេឡិចត្រូនិច ក៏កំពុងទទួលបានការចាប់អារម្មណ៍ ពីអ្នកប្រើប្រាស់ផងដែរ។ ផ្អែកលើការសិក្សា ចុងក្រោយរបស់វីសា អំពីឥរិយាបថ ក្នុងការទូទាត់ប្រាក់របស់អតិថិជន តាមរយៈការស្ទង់មតិ ៤ នាក់ ក្នុងចំណោមមនុស្ស៥នាក់ (ស្មើនឹង៧៩ភាគរយ) មានអារម្មណ៍សុទិដ្ឋិនិយមសម្រាប់ ការប្រើប្រាស់ការទូទាត់ ដោយមិនប្រើសាច់ប្រាក់សុទ្ធ នៅតាមហាងលក់ទំនិញ និងផ្សារទំនើបធំៗនាពេល អនាគត។ ទន្ទឹមនឹងនេះ មួយភាគបីនៃប្រជាជនកម្ពុជា (ស្មើនឹង៣៣ភាគរយ) ចាប់អារម្មណ៍លើការប្រើប្រាស់ កាតដែលទូទាត់តាមរយៈ Contactless ហើយជាងមួយភាគបី (ស្មើនឹង៣៦ភាគរយ) ចាប់អារម្មណ៍ ក្នុងការប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនដើម្បីទូទាត់ប្រាក់បែប Contactless។

អ្នកស្រី ជុំ ម៉ូនីកា បានបន្តទៀតថា ការសហការរបស់យើងជាមួយក្រុមហ៊ុនឌី អេហ្វ អាយ ឡាក់គី គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏ខ្លាំងក្លា ដើម្បីផ្តល់ជូនអតិថិជននូវមធ្យោបាយទូទាត់ប្រាក់ឲ្យកាន់តែសម្បូបែប នៅតាមទីតាំងជាច្រើនជាងពេលណាៗទាំងអស់។

បច្ចុប្បន្នយើងកំពុងធ្វើការជាមួយអាជីវករដទៃទៀត ទៅតាមប្រភេទផលិតផល និងអាជីវកម្ម ដើម្បីជម្រុញឲ្យប្រជាជនកម្ពុជាកាន់តែ ច្រើនអាចទទួលបានសេវាកម្ម ទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា Contactless នេះ នៅតាមបណ្តាហាងលក់រាយ និងហាងទំនើបដែលជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ របស់ពួកគេ»៕

To Top