អត្ថបទ

មិត្តហ្វូនកំពុងអនុវត្តន៍ រក្សាគម្លាតឆ្ងាយពីគ្នា ដោយលើកទឹកចិត្ត អោយ អតិថិជន របស់ខ្លួន ប្រើប្រាស់សេវាកម្មឌីជីថល ក្នុងកំពុង ពេលផ្ទុះ ជំងឺកូវីដ19

ការរក្សាគម្លាតឆ្ងាយពីគ្នា (Social distancing) គឺជាការណែនាំ ដ៏សមរម្យបំផុតពីរាជរដ្ឋាភិបាល ទៅកាន់ ប្រជាជនកម្ពុជាក្នុងការ ដាក់កម្រិត កំឡុងពេលដែលជំងឺកូវីដ19 កំពុងរីករាលដាលជាសកល ដែលនឹងអាចចំលងមេរោគ បានយ៉ាងរហ័ស។

នៅក្នុងកាលៈទេសៈនេះ មិត្តហ្វូនបាននឹងកំពុងត្រួសត្រាយ ណែនាំទៅកាន់ អតិថិជនរបស់ខ្លួន អោយផ្លាស់ប្តូរទៅប្រើវិធីសាស្រ្តទំនាក់ទំនងតាមបែបឌីជីថលវិញ។

ឈរលើជំហរសារ “នៅផ្ទះរីករាយនឹងជីវិតអ្នក ដើម្បីការពារជំងឺកូវីដ19” គិតចាប់ពីខែមីនាមក មិត្តហ្វូន បានគោរពតាមការណែនាំ របស់រាជរដ្ឋាភិបាល ព្រមទាំងបានផ្តល់ជូននូវអត្ថប្រយោជន៍ជាច្រើនដល់អតិថិជនរបស់ខ្លួនដោយ ការប្រើសេវាកម្មពីផ្ទះ ដើម្បីជៀសឆ្ងាយពីហានិភ័យនៃការឆ្លងជំងឺនេះ។

ឥឡូវនេះ អតិថិជនអាចទទួលបានលុយន្ថែមរហូតដល់ ៣០០ដុល្លា នៅរាល់ពេលបញ្ចូលលុយតាមរយៈកម្មវិធីឌីជីថល (Digital applications) ដូចជា គណនីធនាគារ គណនីអ៊ី-ម៉ាន់នី ភ្នាក់ងារអ៊ី-ម៉ាន់នី និងតាមរយៈសេវាកាបូបលុយអេឡិចត្រូនិកផ្សេងៗដែលសហការជាមួយមិត្តហ្វូន។ លើសពីនោះទៀត មិត្តហ្វូនបានណែនាំអតិថិជន របស់ខ្លួនពីវិធីសាស្រ្តដែលអាចជួយអោយពួកគេសុវត្ថិភាព និងជៀសវាងពីការឆ្លងជំងឺ ដ៏សាហាវនេះថែមទៀតផង។

មិនតែប៉ុណ្ណោះ មិត្តហ្វូនមានកម្មវិធីប្តូលុយ ថ្មីដែលកាន់តែច្រើនអស្ចារ្យ ជាមួយនឹងសុពលភាព៣០ថ្ងៃ ដែលនឹងនាំទៅកាន់ ការរក្សាគម្លាតឆ្ងាយពីគ្នា ក្នុងចំណាមអតិថិជនរបស់ខ្លួនទាំងអស់។ អតិថិជនទាំងអស់អាចកាត់បន្ថយការចំណាយពេលចេញទៅក្រៅដើម្បីបញ្ចូលលុយ ឬដូរលុយ។ កម្មវិធីនេះបានផ្តល់ជូនសំរាប់អតិថិជន មិត្តហ្វូនទាំងអស់។

ជាចុងក្រោយ មិត្តហ្វូនបានកំណត់នូវការបង្កើនល្បឿន សេវាកម្មដោយបានផ្លាស់ប្តូរពីភាពស្មុគស្មាញ ទៅជាការប្រើប្រាស់តាមបែបឌីជីថលសំរាប់អតិជិថនរបស់ខ្លួនមានដូចជា សេវាអ៊ីនធឺណីត 4.5G LTE+ សេវាអ៊ីនធឺណិត WiFi, កម្មវិធី Mocha , កម្មវិធីតន្ត្រី Keeng Music, កម្មវិធី MyMetfone និង កម្មវិធីកាបូបលុយអេឡិចត្រូនិច eMoney ដែលសុទ្ធសឹងជាទំរង់បែបឌីជីថល។

មិត្តហ្វូនប្តេជ្ញា បន្តគាំទ្រនៅក្នុងការការពារការររីករាលដាល នៃជំងឺកូវីដ19 ទៅកាន់អតិថិជន និងប្រជាជនកម្ពុជាទាំងអស់។

សូមតាមដានគេហទំព័ររបស់មិត្តហ្វូន https://www.metfone.com.kh/kh និងទំព័រហ្វេសប៊ុកផ្លូវការ http://fb.com/metfone.closer ដើម្បីតាមដានពត៌មានផ្សេងៗ៕

To Top