អត្ថបទ

ខ្មែរ ប៊ែវើរីជីស ឧបត្ថម្ភ ទឹកបរិសុទ្ធកម្ពុជា និងទឹកផ្លែឈើជូប ដល់សមត្ថកិច្ច កំពុងយាមល្បាត

ភ្នំពេញ៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុន​ ​បុត្រសម្ព័ន្ធមួយ របស់ក្រុមហ៊ុន ជីប ម៉ុង នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ បានឧបត្ថម្ភ ទឹកបរិសុទ្ធកម្ពុជា និងទឹកផ្លែឈើជូប សរុបជាង ២៥០០កេស ដល់សមត្ថកិច្ច ដែលកំពុងប្រចាំការ តាមរនាំងបិទផ្លូវឆ្លងព្រំប្រទល់ ខេត្តក្រុងនានាទាំងអស់ ។

ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភ ក្នុងមួយទីតាំង នូវទឹកបរិសុទ្ធ ចំនួន១០កេស ទឹកផ្លែឈើជូប ១០កេស និងឆត្រពីរផងដែរ។

លោកស្រី គង់ កុសល នាយិការទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឱ្យដឹងថា៖ «ការឧបត្ថម្ភទឹកបរិសុទ្ធ និងភេសជ្ជៈលើកនេះ គឺជាការចូលរួមបន្ថែមទៀត ក្រៅពីការចូលរួមជាថវិកា និង ផលិតផល ដែលក្រុមហ៊ុន ជីប ម៉ុង បានបរិច្ចាគ ជូនរដ្ឋាភិបាល ដើម្បីប្រើប្រាស់ ក្នុងការប្រយុទ្ធប្រឆាំង នឹងមេរោគកូវីដ១៩»។

ក្នុងឆ្នាំ២០២០ នេះក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភ ទឹកបរិសុទ្ធកម្ពុជា ៣៣០០០កេស ជូនដល់មន្ទីរពេទ្យចំនួន៥ រួមមាន មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យកុមារជាតិ និង មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ បន្ថែមពីនេះ ក៏បានជូនទឹកបរិសុទ្ធ ៣ពាន់កេស និង ថវិកា ៥០ម៉ឺនដុល្លារ ដល់ក្រសួងសុខាភិបាល និង ៥០ម៉ឺនដុល្លារផ្សេងទៀត ដល់កាកបាទក្រហមកម្ពុជា។

ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនផលិតស្រាបៀរ កម្ពុជា ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ទឹកក្រូចអាយស៍ IZE ទឹកបរិសុទ្ធកម្ពុជា ស្រាបៀរអ៊ិចស្ត្រាស្តោត Barrley Black និងស្រាបៀរ គូដូ ជាដើម៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top