(ភ្នំពេញ) ថ្ងៃទី ២៤ ខែមេសា ២០២០៖ ការបោកគក់សម្លៀកបំពាក់ មិនមែនជាការងារងាយស្រួលឡើយ ជាពិសេសក្នុងអាកាសធាតុក្តៅ សម្បូរធូលីដីបែបនេះគឺថាតិចៗបែកញើសជោគ!ខោអាវទើបនឹងពាក់ឆាប់ប្រឡាក់ និងងាយធុំក្លិនញើស!ប៉ុន្តែឥឡូវនេះលោកអ្នកឈប់បារម្ភទៀតទៅ… ជាមួយនឹងម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារលើរបស់ Samsung ពិតជាអាចធ្វើឱ្យជីវិតរបស់លោកអ្នកកាន់តែងាយស្រួល!
ទាំងនេះគឺជាលក្ខណៈសម្បត្តិពិសេសរបស់ម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារលើរបស់ Samsung ដែលបំពាក់មកជាមួយនឹងបច្ចេកវិទ្យាចុងក្រោយក្នុងការជួយសម្រួលដល់ការបោកសម្អាតសម្លៀកបំពាក់បានយ៉ាងល្អបំផុត៖
1. បច្ចេកវិទ្យា Digital Inverter
ជាមួយនឹងបច្ចេកវិទ្យា Digital Inverter ធ្វើឱ្យម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារលើរបស់ Samsung មានសំឡេងស្ងាត់ល្អ គ្មានសំឡេងរំខាន សន្សំសំចៃថាមពលខ្ពស់បំផុត និងមានការធានារហូតដល់ 11 ឆ្នាំ!
2. Magic Dispenser
ជាបច្ចេកវិទ្យាដែលជួយកាត់បន្ថយការជាប់សាប៊ូលើសម្លៀកបំពាក់ដោយមុខងារនេះអាចវាយបំបែកម្សៅសាប៊ូ ឬសាប៊ូទឹកបោកខោអាវជាមួយនឹងស្លាបចក្រទាំង៦ ធ្វើឱ្យសាប៊ូរលាយបានយ៉ាងល្អបំផុតក្នុងទឹកដោយបង្កើតបានជាពពុះសាប៊ូ ហើយជ្រាបចូលទៅក្នុងសាច់ក្រណាត់បានយ៉ាងល្អឥតខ្ចោះមុននឹងម៉ាស៊ីនចាប់ផ្តើមនូវប្រតិបត្តិការបោកគក់។
3. Magic Filter (Powerful Filtration)
ជាបច្ចេកវិទ្យាដែលបំពាក់មកជាមួយតម្រងពីរជាន់អាចចាប់យកកំទេចកំទីផ្សេងៗបានយ៉ាងល្អ និងធ្វើឱ្យអ្នកអាចបោកសម្លៀកបំពាក់បានស្អាតដោយគ្មានជាប់កំទេចកំទីជាប់លើសាច់ក្រណាត់បានយ៉ាងល្អឥតខ្ចោះ!
4. WobbleTM Technology
ជាបច្ចេកវិទ្យាទំនើបចុងក្រោយក្នុងការកាត់បន្ថយការប្រទាក់គ្នានៃសម្លៀកបំពាក់ដែលជាមូលហេតុធ្វើឱ្យសម្លៀកបំពាក់ជ្រួញ និងរមួលចូលគ្នា។
5. Smart Check
លោកអ្នកនឹងមិនចាំបាច់ចំណាយពេល ឬថវិកាបន្ថែមក្នុងការហៅជាងជួសជុលទៀតនោះទេ! លោកអ្នកក៏អាចពិនិត្យ និងស្វែងរកដំណោះស្រាយនៃម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារលើរបស់ Samsung បានដោយស្វ័យប្រវត្តិជាមួយនឹងមុខងារជាច្រើននៅលើទូរស័ព្ទដៃបានយ៉ាងងាយបំផុត!
6. Intensive Cleaning
ជាមួយនឹងមុខងារ Intensive Wash លោកអ្នកអាចជ្រើសរើសមុខងារនេះក្នុងការបោកសម្អាតនូវសម្លៀកបំពាក់ណាដែលមានស្នាមប្រឡាក់ខ្លាំងដែលមិនងាយជម្រះ!
យ៉ាងម៉េចដែរប៉ុនហ្នឹង…? ពេញចិត្តនៅ? ដូច្នេះមានម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារលើរបស់ Samsung មួយគ្រឿងនៅផ្ទះដឹងតែជីវិតងាយស្រួល និងមានពេលវេលាសម្រាកច្រើនតែម្តង!
ដើម្បីជ្រាបឱ្យកាន់តែច្បាស់សូមអញ្ជើញទៅទស្សនាដោយផ្ទាល់នៅតាមហាងដេប៉ូចែកចាយផលិតផល
សាមសុង ទូទាំងប្រទេសដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនរបស់យើងតាមរយៈលេខទូរស័ព្ទ៖1800 203 232!
![](https://dap-news.com/wp-content/uploads/2020/04/6D5320C5-5CBB-4E2B-B4A9-481FF90057CE-1024x576.jpeg)
![](https://dap-news.com/wp-content/uploads/2020/04/D2B1910F-1BD1-4D51-89DA-81DDF2F14E79-1024x576.jpeg)
![](https://dap-news.com/wp-content/uploads/2020/04/79D4BC02-71C6-4498-B227-51248640E550-1024x576.jpeg)
![](https://dap-news.com/wp-content/uploads/2020/04/24191ABA-2DE5-404A-9DED-B46EF84AAD5C.jpeg)
![](https://dap-news.com/wp-content/uploads/2020/04/729145BE-5992-431B-B41E-FFC1194D9C00-1024x576.jpeg)
![](https://dap-news.com/wp-content/uploads/2020/04/080F89FE-6EE1-4330-AF09-B3C621E2D94F.jpeg)
![](https://dap-news.com/wp-content/uploads/2020/04/34EA573B-9BD0-4923-ADC1-64D2D130B300.jpeg)
![](https://dap-news.com/wp-content/uploads/2020/04/6D309443-1D16-4813-A8D8-00056DC734A3-1024x576.jpeg)
![](https://dap-news.com/wp-content/uploads/2020/04/1ED853BF-7D46-416A-93C9-BFDF3E47B7A5.jpeg)
![](https://dap-news.com/wp-content/uploads/2020/04/15B3F9E4-C5F8-4BAF-8E4C-B46127A71C1A-1024x576.jpeg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)