អត្ថបទ

អបអរសាទរគូស្នេហ៍​ ១១០គូ ទទួលរង្វាន់ម៉ូតូ ZoomerX និងចិញ្ចៀនពេជ្រ ពីស្រាបៀរ កម្ពុជា

ស្រាបៀរ កម្ពុជា បានរកឃើញគូស្វាមីភរិយា មានសំណាងឈ្នះរង្វាន់ម៉ូតូ Zoomer X ចំនួន១០០គូ និងរង្វាន់ចិញ្ចៀនពេជ្រ ១០គូ កាលពីខែមីនា ហើយក្រុមហ៊ុន នឹងជ្រើសយកគូស្នេហ៍ តំណាងចំនួន១០គូ ដើម្បីប្រគល់រង្វាន់ នៅថ្ងៃសៅរ៍ ទី១៦ ខែឧសភានេះ។

ការផ្តល់ជូនរង្វាន់នេះ នឹងធ្វើឡើងនៅស្ទូឌីយោ ស្ថានីយ៍ទូរទស្សន៍ហង្សមាស HDTV នៅម៉ោង៨-១០យប់ ក្នុងកម្មវិធីប្រគំតន្រ្តី Cambodia Brew the Beat។

តំណាង ស្រាបៀរ កម្ពុជា លោកស្រី គង់ កុសល បានថ្លែងថា «ក្រុមហ៊ុន ស្រាបៀរ កម្ពុជា បានជ្រើសរើសគូស្នេហ៍ឈ្នះរង្វាន់ម៉ូតូ និងចិញ្ចៀនពេជ្រ សរុបចំនួន១០គូ ជាតំណាងឡើងមក ទួលរង្វាន់។ យើងធ្វើបែបនេះក៏ដើម្បីបញ្ចៀស កុំឱ្យមានការជួបជុំគ្នាច្រើន ហើយចំពោះគូស្វាមីភរិយា ដែលមិនបានឡើង មកទទួលរង្វាន់ផ្ទាល់ នៅថ្ងៃសៅរ៍នេះ ក្រុមហ៊ុននឹងរៀបចំការប្រគល់ជូន រង្វាន់នៅថ្ងៃបន្តបន្ទាប់»។

ជាចុងក្រោយ លោកស្រី ក៏សូមអបអរសាទរ ដល់គូស្វាមីភរិយាថ្មី ដែលបានជាវកញ្ចប់ អាពាហ៍ពិពាហ៍ ស្រាបៀរ កម្ពុជា ហើយត្រូវរង្វាន់ទាំងអស់គ្នា៕

To Top