អត្ថបទ

កម្មវិធីបញ្ចុះតម្លៃ ពាក់កណ្តាលឆ្នាំរបស់ផ្សារទំនើប អ៊ីអន ម៉ល ឱកាសដ៏ល្អសម្រាប់ការជាវទំនិញ សន្សំរហូតដល់ទៅ ៥០%!!

ផ្សារទំនើប អ៊ីអន ម៉ល គឺជាបណ្តុំនៃហាងលក់ទំនិញម៉ាកល្បីៗជាច្រើន ដូចជា Mango, Levi’s, Timberland, Ecco, Puma, Adidas, Adidas Original, Armani Exchange និង Superdry។ ហើយនៅក្នុងនោះផងដែរផ្សារទំនើប អ៊ីអន ម៉ល ក៏មានហាងលក់សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ដែលសុទ្ធតែជាម៉ាកល្បីៗ ព្រមទាំងមានហាងលក់គ្រឿង ឧបភោគបរិភោគ ជាច្រើនផងដែរ។

ផ្សារទំនើប អ៉ីអន ម៉ល ក៏មានភោជនីយដ្ឋាន ប្រកបដោយអាហារសំបូរបែប ដែលស្ថិតនៅជាន់ផ្ទាល់ដី និង ជាន់ទី២។ លើសពីនេះទៅទៀត ផ្សារទំនើប អ៉ីអន ម៉ល ក៏មានកន្លែងកំសាន្តជាច្រើនដូចជា រោងភាពយន្ត កន្លែងលេងហ្គេម កន្លែងលេងបូលីង សួនទឹក និងកន្លែងហាត់ប្រាណផងដែរ។

លោកអ្នកក៏អាចស្វែងរកសេវាកម្ម ជាច្រើនដែលមាននៅក្នុងផ្សារទំនើប អ៊ីអន ម៉ល ដូចជាក្រុមហ៊ុនទេសចរណ៍ ដែលមានការផ្តល់ការព្រឹក្សាយោបល់ ក្នុងការធ្វើដំណើរកំសាន្ត និងការលក់សំបុត្រយន្តហោះ ឱសថស្ថាន ហាងបោកគក់ ទូដកប្រាក់ ATM និងធនាគារដែលមានទីតាំង នៅជាន់ផ្ទាល់ដី និងជាន់ទី២ ដែលជាជម្រើស ដ៏ល្អសម្រាប់អ្នកទាំងអស់គ្នា។ ផ្សារទំនើប អ៉ីអន ម៉ល គឺជាផ្សារទំនើប ដែលនាំមុខគេ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

អំពីកម្មវិធីនៃការលក់បញ្ចុះតម្លៃពាក់កណ្តាលឆ្នាំ របស់ផ្សារទំនើប អ៉ីអន ម៉ល..!!

ផ្សារទំនើប អ៊ីអន ម៉ល គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានលក់ទំនិញម៉ាកល្បីៗ និងជាកន្លែងកំសាន្តដ៏ធំជាងគេ នៅក្នុងទីក្រុងភ្នំពេញ។ អ្វីដែលពិសេសជានេះទៅទៀត នៅក្នុងខែមិថុនានេះ ផ្សារទំនើប អ៊ីអន ម៉ល មានកម្មវិធី លក់បញ្ចុះតម្លៃពាក់កណ្តាលឆ្នាំ ដ៏ធំមួយសម្រាប់អតិថិជនរបស់ AEON MALL Phnom Penh និង AEON MALL Sen Sok City។

ដំណឹងល្អពីកម្មវិធីនៃការលក់បញ្ចុះតម្លៃពាក់កណ្តាលឆ្នាំ របស់ផ្សារទំនើប អ៉ីអន ម៉ល គឺជាកម្មវិធីបញ្ចុះតម្លៃដ៏ធំមួយដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ១១ ដល់២៨ ខែមិថុនា ឆ្នាំ២០២០។ បើសិនជាលោកអ្នកចូលចិត្តជាវទំនិញ សូមអញ្ជើញមក ផ្សារទំនើប អ៉ីអន ម៉ល ដើម្បីទទួលបាននូវការលក់បញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់លើមុខទំនិញជាច្រើនរួមមាន សម្លៀកបំពាក់ គ្រឿងអលង្ការ សម្លៀកបំពាក់កីឡា គ្រឿងសំអាង គ្រឿងសង្ហារឹម ម្ហូបអាហារ និងភេសជ្ជៈ។ កម្មវិធីនេះនឹងមានការបញ្ចុះតម្លៃរហូតដល់ទៅ ៥០% ពីតាមបណ្តាហាងជាង២០០ហាងក្នុងផ្សារទំនើប អ៊ីអន ម៉ល។

លោកអ្នកអាចស្វែងរកបាននូវមុខទំនិញ ជាច្រើនប្រភេទ និងច្រើនជម្រើស ព្រមទាំងមានគុណភាពខ្ពស់ដែលសុទ្ធសឹង ជាម៉ាកល្បីៗមកពីក្រៅប្រទេស ហើយលោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃ ជាច្រើនលើមុខទំនិញទាំងនោះទៀតផង។ រាល់បុគ្គលិកនៅគ្រប់ហាងទាំងអស់ ពោពេញទៅដោយភាពរួសរាយរាក់ទាក់ ហើយត្រៀមជួយលោកអ្នក ក្នុងពេលជាវទំនិញ។ ហេតុនេះហើយ អតិថិជនទាំងអស់កុំឲ្យរំលងកម្មវិធីបញ្ចុះតម្លៃ ដ៏អស្ចារ្យមួយនេះ ព្រោះពេលវេលាបញ្ចុះតម្លៃនេះមានកំណត់។

លើសពីនេះទៅទៀត លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃពិសេស ពីក្រុមហ៊ុនធ្វើដំណើរផ្សេងៗ ក្នុងការធ្វើដំណើរមកផ្សារទំនើប អ៊ីអន ម៉ល ក្នុងឱកាសនៃការលក់បញ្ចុះតម្លៃមួយនេះ។ ក្រៅពីនេះ លោកអ្នកអាចមានឱកាស ចាប់ឆ្នោតផ្សងសំណាង និងចូលរួមលេងហ្គេមផ្សេងៗពី ផ្សារទំនើប អ៉ីអន ម៉ល ផងដែរ។

កម្មវិធីបញ្ចុះតម្លៃដ៏អស្ចារ្យនេះនឹងប្រព្រឹត្តទៅ ក្នុងរយៈពេល៥ថ្ងៃ។ ចាប់ពីថ្ងៃទី ១១ ដល់២៨ ខែមិថុនា ឆ្នាំ២០២០ នៅផ្សារទំនើប អ៊ីអន ម៉ល ទាំងពីសាខា៕

To Top