អត្ថបទ

រង្វាន់រថយន្ត Porsche ទី៣ ពីស្រាបៀរ កម្ពុជា រកឃើញម្ចាស់​ ម្នាក់ទៀតហើយ ជាយុវជននៅ ភ្នំពេញ

រង្វាន់រថយន្តទំនើប Porsche Macan ស៊េរីចុងក្រោយបំផុតទី៣ រកឃើញអ្នកមានសំណាង ក្លាយជាម្ចាស់ហើយ ដោយបានទៅលើយុវជនឈ្មោះ ដែង ម៉េងស្រ៊ាង ដែលមានទីលំនៅស្ថិតក្នុងភូមិ១២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ក្រុងភ្នំពេញ។

លោកបានរៀបរាប់ការឈ្នះរង្វាន់យ៉ាងដូច្នេះថា៖ «ខ្ញុំ និងមិត្តភ័ក្តិរួមការងារ៦នាក់ទៀត បានជុំគ្នាហូបអីនៅម្តុំផ្លូវមុនីវង្ស។ ខ្ញុំទិញស្រាបៀរ កម្ពុជា អស់តែ១៥កំប៉ុង ស្រាប់តែគាស់ដល់កំប៉ុងទីពីរ ក៏ឃើញរូបរថយន្តតែម្តង។ ឃើញភ្លាម ខ្ញុំក្រោកឈរហើយស្រែក ប្រាប់មិត្តភ័ក្តិថា ថ្ងៃនេះខ្ញុំប៉ាវហូបស៊ុបទាំងអស់គ្នា។ ដល់តែមិត្តភ័ក្តិឃើញខ្ញុំអរពេក ក៏ឆក់ក្រវិលមកមើល បាននាំគ្នាហ៊ោឡើងទាំងអស់គ្នា»។

វ័យ២២ឆ្នាំ ម៉េងស្រ៊ាង បានគាស់ឈ្នះរង្វាន់ធំពី ស្រាបៀរ កម្ពុជា កាលពីថ្ងៃទី១៨ ខែឧសភា។ លោកមានគម្រោង យករថយន្តដ៏ថ្មីសន្លាងនេះ ជិះទៅកម្សាន្តទៅខេត្តនានា ជាមួយមិត្តភ័ក្តិទាំងអស់ ដែលបានជុំគ្នា នៅថ្ងៃឈ្នះរង្វាន់នោះ និងអនុញ្ញាតិឱ្យមិត្តភ័ក្តិរបស់គាត់ ប្រើប្រាស់រថយន្តសំណាងនេះ បានផងដែរ ពេលពួកគេត្រូវការ ព្រោះនេះហាក់ដូចជាសំណាងរួម ដែលមិនគួរយកទុកតែម្នាក់ឯងឡើយ៕

សូមពិសាស្រាបៀរ កម្ពុជាដោយទទួលខុសត្រូវ។

To Top