អត្ថបទ

កុំភ្លេចចូលរួម…គម្រោងថ្មី អ័រគីដេ ដឹពោធិ៍ចិនតុង បើកលក់ថ្ងៃទី៨ មិថុនា តទៅ!

ភ្នំពេញ៖ ក្រុមហ៊ុន ORKIDE DEVELOPMENT ដែលគេស្គាល់ថា (អ័រគីដេ វីឡា) បានប្រកាសជាសាធារណៈ តាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួន អំពីការបើកលក់គម្រោងថ្មី អ័រគីដេ ដឹពោធិ៍ចិនតុង ដែលនឹងរៀបចំទទួល បើកលក់ជូនអតិថិជន នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះ នៅទីតាំងការដ្ឋានផ្ទាល់ ស្ថិតលើផ្លូវ105K (ផ្លូវចូលវត្តតាំងកសាង) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចូលតាមផ្លូវរថភ្លើងទល់មុខ​ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ចំងាយ1.5km។

សូមចុចចូលមើលផែនទីទីតាំងគម្រោង៖ https://goo.gl/maps/EufUi9MpPTd2VqJz8


សូមបញ្ជាក់ផងដែរថា គម្រោងថ្មី អ័រគីដេ ដឹពោធិ៍ចិនតុង គឺទើបតែបើកសម្ពោធការដ្ឋាន សាងសង់បុកគ្រឹះ កាលពីពេលថ្មីៗនេះ បានធ្វើអោយមហាជន និងអតិថិជនជាច្រើន មានចាប់អារម្មណ៍ខ្លាំង ព្រមទាំងសួរព័ត៌មាន​ គម្រោងថ្មីមួយនេះ ជារៀងរាល់ថ្ងៃ ដោយសារទន្ទឹងរង់ចាំ ថ្ងៃបើកលក់ជាផ្លូវការមកដល់។

ផ្ទាំងពាណិជ្ជកម្ម

សម្រាប់គម្រោងថ្មីនេះ ទីតាំងជាតំបន់សក្តានុពលខ្ពស់ ជាទីប្រជុំជនកំពុងបន្ត អភិវឌ្ឍន៍ឥតឈប់ឈរ ដែលចំងាយត្រឹម 1.5គម ប៉ុណ្ណោះពីអាកាសយាន្តដ្ឋាន អន្តរជាតិភ្នំពេញ។

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចធ្វើការទំនាក់ទំនង មកកាន់លេខទូរស័ព្ទ 098 73 3333 ឬ តាមរយៈប្រអប់សារហ្វេសប៊ុកផេក https://www.facebook.com/orkidedevelopment/ ក្រុមការងារផ្នែកលក់ នឹងធ្វើការទំនាក់ទំនង ទៅកាន់លោកវិញ នៅមុនពេលបើកលក់ ។

To Top