អត្ថបទ

រថយន្តទំនើប BAIC SENOVA​ D50 និង SENOVA X55 ស៊េរី​ឆ្នាំ២០២០ នាំមកនូវបច្ចេក​វិទ្យាថ្មី ចុងក្រោយ វាយលុកលើទីផ្សាររថយន្ត កម្ពុជា

ភ្នំពេញ៖ ដោយមើលឃើញ នៅកំណើនប្រជាពលរដ្ឋ និងកំណើនសេដ្ឋកិច្ច ក្នុងប្រទេសកម្ពុជា កំពុងរីកលូតលាស់​ យ៉ាងឆាប់រហ័យ ជាពិសេសតម្រូវខ្ពស់ ក្នុងវិស័យដឹកជញ្ជូន និងការធ្វើដំណើរ គ្រប់ទីកន្លែង របស់ពលរដ្ឋកម្ពុជា នាពេលបច្ចុប្បន្នផងនោះ ក្រុមហ៊ុន SENOVA AUTO CO., LTD បាននាំយកនូវ ប្រភេទរថយន្តទំនើប បច្ចេកវិទ្យាថ្មី ស៊េរីឆ្នាំ២០២០​ BAIC D50 និង BAIC X55 មកកាន់ទីផ្សារកម្ពុជា ដែលផ្តល់នូវការធ្វើដំណើរ ប្រកបដោយសុវត្ថិភាព និងទាន់សម័យ ។

រថយន្តស៊េរីថ្មី ឆ្នាំ២០២០ BAIC D50 និង BAIC X55 បានបំពាក់មកជាមួយ​បច្ចេកវិទ្យា និងបច្ចេកទេសថ្មី ដែលមានការរចនា យ៉ាងទាន់សម័យ ផ្តល់ភាពងាយស្រួល ក្នុងការបើកបរ គ្រប់ស្ថានភាពផ្លូវ និងមានសុវត្ថិភាពខ្ពស់​ ។

រថយន្តស៊េរីថ្មី ឆ្នាំ២០២០ BAIC SENOVA​ D50 មានបច្ចេកវិទ្យាថ្មី ជាមួយការរចនាទាន់សម័យ

រថយន្តស៊េរីថ្មី ឆ្នាំ២០២០ BAIC SENOVA X55​ មានបច្ចេកទេសថ្មី រូបរាងថ្មី

តាមការវាយតម្លៃ របស់អ្នកជំនាញ បានណែនាំថា រថយន្តទាំងពីរម៉ូដែលខាងលើនេះ មានតម្លៃទាប ដែលអាចនិយាយបានថា មានតម្លៃក្រោម៤ម៉ឺនដុល្លារ ពោល BAIC D50 តម្លៃជាង២ម៉ឺនដុល្លារ និង BAIC X55​​ តម្លៃជាង៣ម៉ឺនដុល្លារតែប៉ុណ្ណោះ លោកអ្នកអាចប្រើប្រាស់រថយន្តស៊េរីថ្មី ឆ្នាំ២០២០ តែម្តង ឬអាចនិយាយបានថា រថយន្តខ្លាច់គោផ្ទាល់​ និងមានការធានាត្រឹមត្រូវពីក្រុមហ៊ុន ។

្រសិនបើយើង ក្រឡេកទៅមើល រថយន្តនាំចូលមួយទឹក នាពេលបច្ចុប្បន្ននេះ ដែលមានតម្លៃប្រហាកប្រហែលគ្នា ប៉ុន្តែជារថយន្តប្រើប្រាស់រួច ហើយស៊េរីឆ្នាំទាប ពោល ចន្លោះ២០១០ ឬ២០១១ ឬត្រឹម២០១៤ តែប៉ុណ្ណោះ ចំពោះប្រភេទរថយន្ត មួយទឹក ស៊េរីឆ្នាំទាបទាំងអស់នេះ ច្បាស់ណាស់ វាមានបច្ចេកវិទ្យា មិនទាន់សម័យកាលនោះឡើយ និងអាចបង្កហានិភ័យខ្ពស់ ទៅលើគ្រឿងបន្លាស់ និងម៉ាស៊ីន ដែលនឹងនាំឲ្យខាតបង់ប្រាក់កាស និងពេលវេលា ក្នុងការថែទាំងជួសជុល ថែមទៀតផង ។ ហេតុផលទាំងអស់នេះ ហើយ ដែល BAIC SENOVA​ D50​ និង BAIC SENOVA X55 ជាជម្រើសដ៏ល្អបំផុត សម្រាប់ពលរដ្ឋកម្ពុជាបច្ចុប្បននេះ ។

សូមរំលឹកថា ម៉ាក BAIC ចាប់ផ្តើមនៅក្នុងឧស្សាហកម្មរថយន្ត នៅក្នុងឆ្នាំ១៩៥៨ មានអាយុកាលជាង ៦២ឆ្នាំមកហើយ នៅក្នុងប្រទេសចិន។ ក្រុមហ៊ុនម៉ាក BAIC ក៏ផលិតយីហោរថយន្តម៉ាក Mercedes អស់រយៈពេល ១៥ ឆ្នាំតាមរយៈ (Beijing Benz) និង ម៉ាកហ៊ីយ៉ាន់ដាយ អស់រយៈពេល ១៨ ឆ្នាំផងដែរ តាមរយៈ(Beijing Hyundai) សំរាប់លក់ នឹង ចែកចាយនៅក្នុងទីផ្សារប្រទេសចិន។ (ប្រភព៖ Wikipedia: BAIC ) ។ទីផ្សាររថយន្តប្រទេសចិន គឺ ១ភាគ៣ នៃទីផ្សាររថយន្ត លើពិភពលោកទាំងមូល។​​ ​មានតំឡើងនៅ Mexico,South American, Myamare នឹង Bejing និងចែកចាយ ៤៤ប្រទេស នៅលើពិភពលោក។

ម៉ាក BAIC សុទ្ធតែបង្កើតឡើង ដោយបុគ្គលល្បីៗលើវិស័យរថយន្ត ដូចជា លោក Lowie Vermeersch នាយកផ្នែករចនារថយន្ដរបស់ Pininfarina, ទីក្រុងទូរីនប្រទេសអ៊ីតាលី ដែលមានកិត្តិយសល្បីល្បាញ​ នៅលើពិភពលោក។ លោក Vermeersch បានដឹកនាំការខិតខំប្រឹងប្រែង រៀបចំរចនាម៉ូដ សម្រាប់ក្រុមហ៊ុនម៉ាកល្បីៗ រួមមាន Ferrari, Maserati, Ford និង Peugeot ។ បច្ចុប្បន្នលោក Lowie Vermeersch ជានាយកផ្នែករចនារថយន្ដ របស់ BAIC ។ (ប្រភព: Wikipedia: Lowie Vermeersch)

ប្រអប់លេខរបស់ BAIC Senova គឺជាប្រអប់លេខប្រភេទ CVT( Continuously Variable Transmission) ដែលជាផលិតផល របស់ប្រទេស បែលហ្ស៊ិក។ រថយន្តដែលប្រើប្រាស់ ប្រអប់លេខCVT មានដូចជា Chevrolet Malibu, Honda Accord, Civic, HR-V, Lexus NX300h, NX400h, Nissan Maxima, Toyota Camry, Corolla, Prius ,RAV4 ។

ម៉ាស៊ីនរថយន្តម៉ាក BAIC Senova គឺប្រើប្រាស់ម៉ាស៊ីនម៉ាក(SAAB) ដែលជាបច្ចេកវិទ្យាអឺរ៉ុប មកពីប្រទេស ស៊ុយ អែត។
សម្រាប់ លេខទំនាក់ក្រុមការងារ Sale: 085 555 088, 085 555 383, 085 777 388 ឬមកកាន់អាស័យដ្ឋាន អាគារ២០៦ ស្ថិតលើផ្លូវជាតិលេខ៦A ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ៕

To Top