អត្ថបទ

ប្រេស្ទីហ្ស៍ ហូម ខេមបូឌា បានបង្កើតកម្មវិធី រាត្រីបង្កើនទំនាក់ទំនង

ភ្នំពេញ៖ក្រុមហ៊ុនប្រេស្ទីហ្ស៍ ហូម ខេមបូឌា បានរៀបចំនូវកម្មវិធីរាត្រីបង្កើនទំនាក់ទំនងមួយ ដែលបានប្រព្រឹត្តិទៅយ៉ាងជោគជ័យ ដោយមានការចូលរួម ពីអតិថិជន ភ្ញៀវ និងភ្ញៀវវីអាយភី ជាមួយនឹងក្រុមការងារប្រកបវីជ្ជាជីវៈរបស់ខ្លួន នៅសាខាការិយាល័យលក់ថ្មីរបស់ខ្លួន ដែលស្ថិតនៅទល់មុខផ្សារទំនើបអ៊ីអន១ នៅក្បែរធនាគារ ABA ។

ប្រេស្ទីហ្ស៍ ហូម ខេមបូឌា មានមោទកភាព និងសេចក្តីរីករាយដែលសម្រេចបានសមិទ្ធិផល មួយផ្សេងទៀត។ ជាមួយនឹងភាពជោគជ័យដ៏ធំធេងនេះ ក្រុមការងារប្រកបដោយវីជ្ជាជីវៈ របស់គេបានត្រៀមខ្លួនរួចជាស្រេច នឹងផ្តល់ជូនអតិថិជននូវ សេវាកម្មអចលនទ្រព្យដ៏ល្អបំផុត។

ប្រេស្ទីហ្ស៍ ហូម ខេមបូឌា សូមថ្លែងអំណរគុណដល់ភ្ញៀវ ដែលបានចូលរួមទាំងអស់ដែលមានវត្តមាន ក្នុងកម្មវិធីរាត្រីបង្កើនទំនាក់ទំនងនេះ។

ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ ចង់ស្វែងយល់បន្ថែមពីសេវាកម្មដែលជូនដោយ ប្រេស្ទីហ្ស៍ ហូម ខេមបូឌា សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០២៣ ៨៨៨៨ ០៧ ឬ ០១៥ ៣០៩ ៦៦៦៕

To Top