អត្ថបទ

អបអរ អ្នកស្រុកឈូក ត្រូវរង្វាន់៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង WURKZ ល្មមធ្វើជាដើមទុន បង្កើតមុខរបរ ក្នុងក្តីស្រមៃ

កញ្ញា អឿន ណៃហ៊ាង វ័យ២១ឆ្នាំ បានគាស់ឈ្នះទឹកប្រាក់ ៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំងវើក WURKZ។ ទឹកប្រាក់នេះប្រៀបបីដូចជា កាដូធ្លាក់ពីលើមេឃ ដែលផ្តល់ជាដើមទុន ប្រកបរបរដំបូង ក្នុងឆាកជីវិតរបស់កញ្ញា។

កញ្ញា ណៃហ៊ាង ចង់បង្កើតមុខរបរមួយ ក្រោយអស់សង្ឃឹម នឹងរកការងារធ្វើបាន ប៉ុន្តែកញ្ញានៅខ្វះដើមទុន ប្រហែល ៥លានរៀល ដើម្បីបញ្ជារទិញ សម្លៀកបំពាក់ពីភ្នំពេញ យកមកលក់បន្តតាមអនឡាញ នៅផ្ទះឯស្រុកឈូក ខេត្តកំពត។ ការលក់សម្លៀកបំពាក់នេះ ជាមុខរបរក្នុងក្តីស្រមៃ របស់កញ្ញា ជាយូរមកហើយ។

កញ្ញាបានឲ្យដឹងថា «នៅថ្ងៃទី២៦ មិថុនានេះ ម៉ោងប្រហែល៨ព្រឹក ខ្ញុំទិញវើក WURKZ មួយកំប៉ុងក៏បានឈ្នះ១កំប៉ុង រួចខ្ញុំក៏យកទៅប្តូរ។ មួយកំប៉ុងដែលប្តូរនេះហើយ ជាកំប៉ុងផ្លាស់ប្តូរជីវិត ដែលកំពុងអស់សង្ឃឹមរបស់ខ្ញុំ ឲ្យមានពន្លឺឡើងវិញ»។

គួរបញ្ជាក់ថា ត្រឹម១សប្តាហ៍ ពីថ្ងៃទី២២ ដល់២៩ មិថុនានេះ អតិថិជន ដែលបានគាស់ឈ្នះទឹកប្រាក់ ៥លានរៀលពីវើក WURKZ មានចំនួនរហូតដល់ទៅ ២២នាក់ ដោយក្នុងនោះ ក្រុងភ្នំពេញចំនួន៥នាក់, កំពង់ឆ្នាំ៣នាក់, សៀមរាប២នាក់, ព្រះវិហារ១នាក់, ពោធ៍សាត់២ នាក់, កំពត៣នាក់, ប៉ៃលិន១នាក់, កំពង់ស្ពឺ១នាក់, ត្បូងឃ្មុំ១នាក់, ឧត្តរមានជ័យ១នាក់, តាកែវ១នាក់, និង បន្ទាយមានជ័យ១នាក់ផងដែរ។

គាស់ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ កុំភ្លេចពិនិត្យមើលក្រវិលកំប៉ុង ដើម្បីមានឱកាសឈ្នះទឹកប្រាក់ ៥០លានរៀល ៥លានរៀល និងរង្វាន់ច្រើនសន្ធឹកសន្ធាប់ទៀត៕

To Top