អត្ថបទ

សែលកាត អបអរអតិថិជន ឈ្នះទឹកប្រាក់ ១០ម៉ឺនដុល្លារ ម្នាក់ទៀតហើយ រស់នៅទឹកដី ខេត្តបាត់ដំបង

បាត់ដំបង៖ សែលកាត នៅតែបន្តការផ្តល់ជូន ទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ជូនដល់អតិថិជនរបស់ខ្លួន ក្នុងកម្មវិធីឈ្នះ១ម៉ឺនដុល្លារ រៀងរាល់ថ្ងៃ ដែលកាលពីថ្មីៗនេះ បានរកឃើញ អ្នកដែលមានសំណាង ឈ្នះទឹកប្រាក់រហូតទៅដល់ ១០០ ០០០ ដុល្លារ ម្នាក់ទៀតហើយ ដែលរស់នៅលើទឹកដី ខេត្តបាត់ដំបង ។

ការចាប់រង្វាន់បានធ្វើឡើង កាលពីថ្ងៃទី២៦ មិថុនា ២០២០ ហើយក្រុមហ៊ុនបានពន្យាពេល ការចាប់រង្វាន់ធំ ១០០ ០០០ ម៉ឺនដុល្លានេះ ​រហូតដល់ម៉ោង៩យប់ ក្នុងថ្ងៃនោះដែរ។ អ៊ុំស្រី ខា ទៀង ដែលមានអាយុ ៧០ឆ្នាំទៅហើយ គាត់ពិតជាអតិថិជន ដ៏មានសំណាងមាន ព្រោះគាត់ទើបតែបាន ចូលរួមលេងកម្មវិធីនេះ ត្រឹមតែរយៈពេល ៣ថ្ងៃប៉ុណ្ណោះ ហើយក៏បានឈ្នះតែម្តង។ នៅថ្ងៃដែលចាប់រង្វាន់ គាត់បានលើកទូរសព្ទ័ ពីក្រុមការងារសែលកាត ប៉ុន្តែគាត់ហាក់ដូចជា មិនបានដឹងថាគាត់ ឈ្នះនោះទេ ដោយសារគាត់ ចូលសំរាន្តស្ទើតែលង់លក់ ទៅហើយ ។

ប្រាក់រង្វាន់នេះ ត្រូវបានយកទៅប្រគល់ ជូនអ៊ុំស្រី ខា ទៀង នៅឯគេហដ្ឋាន របស់គាត់ផ្ទាល់ កាលពីថ្ងៃទី៤ ខែកក្កដា កន្លងទៅក្នុងទឹកដី ខេត្តបាត់ដំបង ។

អ៊ុំស្រី ខា ទៀង បានឱ្យដឹងថា៖ <<ខ្ញុំពិតជាអត់បានដឹងថាខ្ញុំបានឈ្នះ ទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះទេ ខ្ញុំពិតជាមានអារម្មណ៍ រំភើបឥតឧបមា ដែលមានសំណាងបាន ឈ្នះរង្វាន់ដ៏អស្ចារ្យបំផុតនេះ”។ ខ្ញុំសូមថ្លែងអំណរគុណ ជាអនេក ដល់ក្រុមហ៊ុន សែលកាត ចំពោះឱកាស ដ៏មហាសំណាងនេះ។

ដោយមានការសំណូមពរ ពីសំណាក់អតិថិជនជាច្រើន នៅតាមបណ្តារខេត្ត អោយមានការចាក់ផ្សាយ លើកកញ្ចក់ទូរទស្សន៏ កម្មវិធីឈ្នះ១ម៉ឺនដុល្លារ រៀងរាល់ថ្ងៃ នឹងចាប់ផ្តើមការចាប់រង្វាន់ Live ផ្ទាល់ នៅលើកញ្ចក់ទូរទស្សន៏ CTN រៀងរាល់ថ្ងៃ នៅម៉ោង 7ល្ងាច និងនៅលើទំព័រ YouTube របស់ក្រុមហ៊ុនសែលកាត។

ចូលរួមលេងជាមួយកម្មវិធី ផ្សងសំណាងប្រចាំថ្ងៃនេះទាំងអស់គ្នា ដោយគ្រាន់តែ តេទៅលេខ 8888 ឬផ្ញើសារ “10K” ទៅកាន់ 8888 ហើយបន្ទាប់មក អ្នកនឹងទទួលបាន លេខផ្សងសំណាងទាំង ៦ ខ្ទង់៕

To Top