អត្ថបទ

អីយ៉ា! អ្នកឈ្នះរង្វាន់ 5 លានរៀល ពីទឹកក្រូចអាយស៍ IZE Cola ឡូយម្លេះ សុទ្ធតែអាយដលក្រុមតូច SWSB ប្រគល់អោយដោយផ្ទាល់ទៀត

អ្នកមានសំណាងឈ្នះរង្វាន់ទឹកប្រាក់ ៥លានរៀល ពីគម្របដប និង ក្រវិលកំប៉ុងទឹកក្រូចអាយស៍ IZE Cola ហាក់មានសំណាងទ្វេរដង ព្រោះមិនត្រឹមតែឈ្នះ បានទឹកប្រាក់ ប៉ុណ្ណោះទេ ថែមទាំងទទួលបានរង្វាន់ដោយផ្ទាល់ដៃពីលោក ពេជ្ជរិទ្ធ ដែលជាសមាជិកក្រុមចម្រៀង Smallworld Smallband( SWSB) ក្រុមតូចដែលកំពុងពេញនិយម ក្នុងស្រទាប់យុវវ័យផងដែរ។

លោក សុង គីមហេង ដែលជាអតិថិជនឈ្នះរង្វាន់ទឹកប្រាក់ ៥លានរៀល រស់នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយជាអតិថិជនទី ១ ដែលទទួលបានរង្វាន់ខាងលើផ្ទាល់ដៃពីលោក ពេជ្ជរិទ្ធបានសម្តែងនូវអារម្មណ៍យ៉ាងដូច្នេះថា « ខ្ញុំរំភើប ហួសពីរំភើបទៅហើយ ហើយកាន់តែអរទៀតពេលដែលឮក្រុមការងារថាមានបងពេជ្ជរិទ្ធមកចែករង្វាន់ដល់ខ្ញុំផ្ទាល់ បានទាំងថតរូបទុកជាអនុស្សាវរីយ៍ហើយបានលុយទៀត ណាមិនថាសប្បាយចិត្ត ! »។

លោក ពេជ្ជរិទ្ធ បង្ហាញនូវហេតុផលដែលក្រុមតូច SWSB ចុះផ្តល់រង្វាន់ធំពីទឹកក្រូចអាយស៍ ដល់អ្នកមានសំណាងយ៉ាងដូច្នេះថា៖ « យើងធ្វើនេះគឺដើម្បីចង់ចូលរួមអបអរសាទរដល់អតិថិ ជនដែលឈ្នះរង្វាន់ធំពីទឹកក្រូចអាយស៍ និង ថ្លែងអំណរគុណដល់ពួកគេដែលតែងតែគាំទ្រពិសាទឹកក្រូច អាយស៍ IZE ដែលជាភេសជ្ជៈមានរសជាតិផ្អែមឆ្ងាញ់ និង ផលិតប្រកបដោយ គុណភាពខ្ពស់ស្តង់ដាអន្តរជាតិ»។

លោកបញ្ជាក់ផងដែរថា ដោយសារមូលហេតុខាងគុណភាព និង រសជាតិឆ្ងាញ់របស់ទឹកក្រូច អាយស៍កូឡា IZE នេះហើយ ទើបក្រុមតូច SWSB តែងតែគាំទ្រពិសាភេសជ្ជៈនេះជាប្រចាំរាល់ពេលញុំាអាហារ ឬ ស្រេកទឹក និងក្នុងកម្មវិធីផ្សេងៗ។

លោកក៏លើកទឹកចិត្តដល់ពលរដ្ឋកម្ពុជា ហើយជាពិសេសអ្នកគាំទ្រក្រុមចម្រៀងរបស់លោក
ចូលរួមគាំទ្រពិសាភេសជ្ជៈ អាយស៍កូឡា ផងដែរ និង ជូនពរអោយបានរង្វាន់តូចធំគ្រប់ៗគ្នា ។
ទឹកក្រូចអាយស៍ មាន ៣ រសជាតិ អាយស៍កូឡា អាយស៍ក្រូចឆ្មា និង អាយស៍រសជាតិផ្លែឈើចំរុះ។

ទឹកក្រូចអាយស៍ផ្តល់ជូនរង្វាន់ ជាច្រើនសន្ធឹកសន្ធាប់ជូនដល់អ្នកឈ្នះ ដែលរួមមាន ទូរស័ព្ទដៃស្មាតហ្វូន ទឹកប្រាក់៥លានរៀល ១ម៉ឺនរៀល ៥ពាន់រៀល និង ទឹកក្រូចអាយស៍រាប់រយរង្វាន់ទៀត។ កុំភ្លេចពិនិត្យមើលគម្របដប និង ក្រវិលកំប៉ុងដើម្បីមានឱកាសឈ្នះរង្វាន់ទាំងអស់គ្នា៕

បេសកម្មចែករង្វាន់ធំរបស់អាយស៍!

អបអរសាទរដល់អ្នកឈ្នះរបស់យើង ដែលបានឈ្នះរង្វាន់ធំ ៥លានរៀលពីអាយស៍! រង្វាន់យើងនៅច្រើនទៀត ហើយអ្នកឈ្នះបន្ទាប់អាចជារូបអ្នក! ពិសាអាយស៍បង្កើតភាពរីករាយ និងឈ្នះរង្វាន់ដ៏អស្ចារ្យ ?#IZESWSB #IZE #WhatTheFun

បាន​បង្ហោះ​ដោយ IZE នៅ ពុធ 22 កក្កដា 2020
This image has an empty alt attribute; its file name is photo_2020-07-25_08-40-15-1-1024x642.jpg
This image has an empty alt attribute; its file name is photo_2020-07-25_08-40-17-1024x571.jpg
This image has an empty alt attribute; its file name is photo_2020-07-25_08-40-20-1024x584.jpg
To Top