អត្ថបទ

ខេត្តកំពត គ្មានរញ្ជួយដីទេ ប៉ុន្តែរោងស្នាក់នៅ អ្នកចម្ការ មួយគ្រួសារ រង្គើរស្ទើបាក់ ដោយសារ រង្វាន់ ៥០លានរៀល ពីក្រវិលកំប៉ុង ភេសជ្ជៈប៉ូវកម្លាំង WURKZ

ព្រលឹមថ្ងៃទី១៨ ខែកក្កដា ព្រះអាទិត្យ ទើបនឹងរះជាសញ្ញា ដាស់មនុស្សម្នា ឲ្យក្រោកឡើងត្រៀមខ្លួន បំពេញការងារ សម្រាប់ថ្ងៃថ្មីដូច្នេះ កម្មករទាំងស្រី ទាំងប្រុសៗដែលធ្វើចម្កាចេក មួយកន្លែង នៅឯស្រុក ឈូក ខេត្តកំពត ក៏រួសរាន់ត្រៀមរៀប ចំខ្លួនប្រាណ ទៅបំពេញការងារ ជាប្រចាំរៀងខ្លួន ដូចសព្វដង។

ដោយឡែក លោកស្រីស៊ុន ស្រីមុំ អ្នកម្តាយកូនខ្ចី ៨ខែ រូបនេះខុសពី អ្នកជិតខាងដែលស្នាក់ នៅក្នុងរោងជាមួយគ្នា ព្រោះគាត់ជាមេផ្ទះ ដូច្នេះដើម្បីធ្វើការបានពេញ ១ ថ្ងៃ លោកស្រីរួសរាន់ គាស់វើក WURKZ ១កំប៉ុង មុនគេបង្អស់ ដើម្បីពិសាប៉ូវកម្លាំង ទាំងមិននឹកស្មានថា នឹងឈ្នះរង្វាន់ ៥០លានរៀល ទាំងព្រឹកព្រលឹមផងទេ។

លោកស្រីបានរៀបរាប់ថា «ខ្ញុំផ្តាំម៉ែតាំងពីល្ងាចថា ឲ្យទិញវើក WURKZ ឲ្យខ្ញុំ១កំប៉ុងកុំខាន ព្រោះខ្ញុំដូចខ្សោយកម្លាំង ចង់ផឹកអោយមានកម្លាំងបន្តិច ត្បិតនៅរោងស្នាក់នេះ នៅឆ្ងាយពីកន្លែងលក់អីវ៉ាន់។ ទិញបានភ្លាម ខ្ញុំមិនគាស់ផឹកភ្លាមទេ ខ្ញុំក្លាស្សេវា១យប់ រហូតដល់ត្រជាក់ លុះព្រឹកឡើង ក៏គាស់ផឹកមុនគេ ដើម្បីមានកម្លាំងធ្វើការងារ ពេញមួយថ្ងៃ ។ គាប់ជួនអី ខ្ញុំគាស់ឆាច់ស្រែកផ្អើលម៉ែ ដែលកំពុងងូតទឹក ហើយម៉ែខ្ញុំ គាត់ស្មានថារលំបាក់រោងអី ដោយសាររំញ័រខ្លាំង តែការពិតរញ្ជួយ ដោយសារខ្ញុំលោតអរ នឹងរង្វាន់ ៥០ លានរៀលពី វើក WURKZ សោះ» ។

ស្រីមុំបានឲ្យដឹងថា « ទឹកប្រាក់នេះ ខ្ញុំមិនយកម្នាក់ឯងទេ ខ្ញុំឲ្យម៉ែជាអ្នកចាត់ចែង ព្រោះម៉ែ អ្នកទៅទិញ អ៊ីចឹងហើយម៉ែ ក៏បែងចែកទិញមាសឲ្យខ្ញុំ ២ជីកន្លះ ម៉ូតូ១ និង គ្រឿងផ្លាកទីនខ្លះ ទុកគ្រាន់ពាក់ ក្នុងកម្មវិធីនានា ហើយសល់ប៉ុន្មាន គាត់ទិញមាស និង ម៉ូតូឲ្យបងប្អូន បង្កើតខ្ញុំផងដែរ ព្រះសុទ្ធតែអ្នកខ្វះខាតដូចគ្នា»៕

To Top