អត្ថបទ

ចូលខែថ្មីភ្លាម ស្រាបៀរកម្ពុជា ជូនរង្វាន់ រថយន្តទំនើប Porsche Macan ដល់អ្នកសៀមរាប រួចបាត់

គ្រាន់តែចូលខែថ្មីភ្លាម ស្រាបៀរ កម្ពុជា បានប្រគល់រង្វាន់រថយន្តទំនើប Porsche ទី៤ របស់ខ្លួនជូនដល់​ អ្នកមានសំណាងគាស់ឈ្នះ គឺលោក ធា ថុល ពលរដ្ឋរស់នៅខេត្តសៀមរាប រួចរាល់ហើយ លើឆាកប្រគំតន្រ្តី Cambodia Brew The Beat នៃស្ថានីយ៍ទូរទស្សន៍ ហង្សមាស HDTV កាលពីរាត្រីថ្ងៃទី១ សីហានេះ។

លោក ធា ថុល បានរៀបរាប់ទាំងទឹកមុខរំភើបថា៖ «អរមែនទែនបង! ទីបំផុត ខ្ញុំបានទទួលរថយន្តមួយ ដូចដែលក្រុមហ៊ុន សន្យាពិតប្រាកដមែន។ នេះដូចជាការយល់សប្តិ សម្រាប់ខ្ញុំ ព្រោះ ខ្ញុំមិននឹកស្មានដល់សោះថា ថ្ងៃណាមួយខ្ញុំក្លាយជា ម្ចាស់ឡានទំនើបអីចឹង»។

នាយក រោងចក្រ នៃក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស លោកបណ្ឌិត Zvonimir Nemet ដែលជាអ្នកប្រគល់រង្វាន់ ដោយផ្ទាល់ដៃ បានថ្លែងសាទរ និងរំពឹងថា នឹងរកឃើញអ្នកមានសំណាង ជាបន្តបន្ទាប់ទៀត ក្នុងពេលឆាប់ៗនេះ។

លោកក៏បានថ្លែងអំណរគុណ ដល់អតិថិជន ដែលតែងតែគាំទ្រ ស្រាបៀរ កម្ពុជា។ បើទោះបីមិនទាន់ ត្រូវរង្វាន់ធំណាមួយ សូមបន្តគាំទ្រ និង ពិនិត្យក្រវិលកំប៉ុងជានិច្ច ដើម្បីមានឱកាសឈ្នះរង្វាន់ ដូចជារថយន្ត Porsche Macan ទឹកប្រាក់៥០លានរៀល ៥លានរៀល និងរង្វាន់ទឹកប្រាក់ ជាច្រើនទៀត។

ពិសា ស្រាបៀរ កម្ពុជា ដោយការទទួលខុសត្រូវ!

To Top