អត្ថបទ

ថ្ងៃទិញគោ ឈ្នះ ៥លានពីស្រាបៀរ កម្ពុជា ឥឡូវចង់ទិញ ១ក្បាលបន្ថែម និងផ្សងរក ៥០លានរៀលទៀត

កំពត៖ លោក ម៉ក់ និរន្ត មានរឿងរ៉ាវ ដែលអាចធ្វើឲ្យគេ ទប់សំណើចពុំបាន ព្រោះតែជួបសំណាង តាំងពីគាស់កំប៉ុងទីមួយ រហូតកំប៉ុងទី៣២ ឈ្នះទឹកប្រាក់ ៥លានរៀល ពីស្រាបៀរ កម្ពុជា។

លោក និរន្ត មន្ត្រីឥណទាន នៃធនាគារមួយ ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត បានឲ្យដឹងថា៖ « ថ្ងៃទី២១ហ្នឹង ជាថ្ងៃសំណាងតែម្តង។ ខ្ញុំបានជុំគ្នាជាមួយបងប្អូន៦នាក់ អបអរខ្ញុំទិញគោញី បាន១ ពីបងប្រុសបង្កើត។ ដំបូងទិញកម្ពុជា មកតែ១កេសទេ តែគាស់តាំងពីកំប៉ុងទី១ ត្រូវរង្វាន់រហូត មានទាំងត្រូវ១កំប៉ុងៗ រហូតមានដល់ត្រូវ១ម៉ឺន ៤-៥កំប៉ុង ហើយទើបខ្ញុំយកទៅដូរ បានថែម១កេសទៀត។

ហូបរហូតដល់ម៉ោង ១០យប់ នៅសល់គ្នាតែពីរនាក់ បានគាស់ចេញ ក្នុងកំប៉ុងទី ៣២ ត្រូវបាន៥លាន ស្រែកផ្អើលគេ ទាំងយប់»។

លោក និរន្ត នឹងចែកប្រាក់៥លាននេះ ជាមួយបងប្អូនខ្លះ ហើយសល់ប៉ុន្មាន នឹងយកទៅទិញគោញី ថែមមួយក្បាលទៀត និងទុកទិញស្រាបៀរ កម្ពុជា គាស់ផ្សងយក ៥០លានរៀល បន្ថែមទៀតផងដែរ។

ក្រៅពីអ្នកស្រុកកំពង់ត្រាចម្នាក់នេះ ដែលត្រូវរង្វាន់ ក៏មានអ្នកឈ្នះ ៥លានរៀល ជាច្រើនទៀត ដូចជាភ្នំពេញ ១៤នាក់, កណ្តាល ១ នាក់, កំពត១ នាក់, កំពង់ចាម ៤ នាក់, បាត់ដំបង ៤ នាក់, កំពង់ធំ ២ នាក់, ព្រះវិហារ ១ នាក់, កំពង់ស្ពឺ ២ នាក់, និង ព្រៃវែង ១ នាក់ផងដែរ ក្នុងរយៈពេល ១សប្តាហ៍ ចន្លោះពីថ្ងៃទី២០-២៧។

ពិសា ស្រាបៀរ កម្ពុជា កុំភ្លេចពិនិត្យមើលក្រវិលកំប៉ុង ដើម្បីមានឱកាស ឈ្នះរង្វាន់ធំទាំងអស់គ្នា៕

ពីសាដោយការទទួលខុសត្រូវ!

To Top
×