អត្ថបទ

ពិធីបើកការដ្ឋានសាងសង់ និងសម្ពោធ ផ្ទះគំរូ របស់គម្រោង ដ៏ធំអស្ចារ្យ LEEDON HEIGHTS

ភ្នំពេញ៖ ទំបំផុតគម្រោងដ៏ធំអស្ចារ្យ LEEDON HEIGHTS បានចាប់ផ្តើម បើកការដ្ឋានសាងសង់ និងសម្ពោធដំណើរការហើយ កាលពីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។

ការសម្ពោធនេះ ជាថ្ងៃដែលទន្ទឹមរង់ចាំ របស់អតិថិជនទិញ និងកក់គម្រោងខុនដូ LEEDON HEIGHTS បានមកដល់ហើយ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ បានប្រារព្ធពិធីសម្ពោធ ការិយាល័យលក់ និងបុកគ្រឹះបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ ដែលប្រព្រឹត្ដទៅ ក្រោមអធិបតីភាព លោកនាយឧត្ដមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ដ្រី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា និងលោកស្រី គឹង ចាន់ឌី។

គម្រោងខុនដូ LEEDON HEIGHTS ដ៏ប្រណិត ច្នៃប្រឌិតខ្ពស់ ស្ដង់ដារអន្ដរជាតិ ដែលនឹងផ្ដល់ជូន នូវការរស់នៅដ៏សម្បូរបែបទាន់សម័យ និងប្រកបដោយ ផាសុកភាពខ្ពស់។ កាន់តែពិសេស កម្ពស់រហូតដល់ទៅ ៣៦ជាន់ មានអគារប៉ម ចំនួន៤ សាងសង់ លើដី១,៥ហិកតា ស្ថិតនៅក្នុងតំបន់ មានសក្ដានុពលខ្ពស់ក្នុងរាជធានីភ្នំពេញ និងជាទីប្រជុំជន ។

គម្រោងខុនដូ LEEDON HEIGHTS ដ៏ប្រណិតមួយនេះ បានហ៊ុព័ន្ធដោយគម្រោងធំៗ ជាច្រើននៅជុំវិញ ដូចជា៖ នៅជិតផ្សារទំនើប អ៊ីអនសែនសុខ សាលាជាតិ-អន្តរជាតិ មជ្ឈមណ្ឌលព្រីមៀនសែនសុខ មជ្ឈមណ្ឌលលក់ដុំម៉ាក្រូ សួនទឹក ទីលានវាយកូនហ្គោលហ្គ្រេនភ្នំពេញ និងគម្រោងធំជាច្រើនទៀត។

ការផ្ដល់ជូនលើសពីការរំពឹងទុក ជូនរបស់អតិថិជននោះ ក្នុងឱកាសបើកសម្ពោធ ការិយាល័យលក់ និងបុកគ្រឹះបញ្ចុះបឋមសិលាបើកការដ្ឋាន សាងសង់នេះ គម្រោងខុនដូមួយនេះ នឹងផ្ដល់ជូននូ វការបញ្ចុះតម្លៃពិសេស រហូតដល់៨% និងលក្ខខណ្ឌកាន់តែពិសេស ជាច្រើនទាំងតម្លៃ កាដូ និងរង្វាន់ជាច្រើនផ្សេងទៀត សម្រាប់អតិថិជន អញ្ជើញទៅទស្សនា ទិញ ឬកក់គម្រោងខាងលើនេះ។

ជាមួយគ្នានេះ ក្នុងឱកាសបើកសម្ពោធ ការិយាល័យលក់ និងបុកគ្រឹះបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់នេះ ក្រុមហ៊ុន LEEDON HEIGHTS CO.,LTD បានចូលរួមការងារមនុស្សធម៌ ដែលបានឧបត្ថម្ភផ្ទះចំនួន ១០ខ្នង ជូនសមាគមអតីតយុទ្ធជនកម្ពុជា ដែលស្មើនឹងទឹកប្រាក់ ៣០,០០០ដុល្លារអាមេរិកផងដែរ។

សូមជម្រាបថា តាមការបញ្ជាក់រួមគ្នា កាលពីពេលថ្មីៗនេះ នៅក្នុងសន្និសីទ សារព័ត៌មានអំពីគម្រោង LEEDON HEIGHTS របស់លោក ហ៊ង ភាព អគ្គនាយក និង ម្ចាស់ភាគហ៊ុន គម្រោងខុនដូ LEEDON HEIGHTS, លោក ងួន ឆាយលាង នាយកគ្រប់គ្រង ក្រុមហ៊ុនក្រុមលក់ និងលោកស្រី អាន សុធីតា អគ្គនាយិកាក្រុមហ៊ុន CBRE Cambodia – ភ្នាក់ងារលក់ផ្តាច់មុខ ប្រចាំកម្ពុជា និងជាក្រុមហ៊ុនគ្រប់គ្រង អចលនទ្រព្យ LEEDON HEIGHTS បានលើកឡើង ពីគម្រោងនេះថា៖ បន្ទាប់ពីទទួលបានជោគជ័យជាច្រើនគម្រោងហើយ នៅរាជធានីភ្នំពេញ, គម្រោងនេះ កាន់តែពិសេស ជាងគម្រោងមុនៗ ដែលមានការរចនាឡើងយ៉ាងល្អឥតខ្ចោះ ក្រោមការបណ្តាក់ទុនរួមគ្នា រវាងសាជីវកម្មកម្ពុជា សឹង្ហបូរី និងតៃវ៉ាន់ ដែលមានបទពិសោធន៍ ជាច្រើនឆ្នាំ ក្នុងការអភិវឌ្ឍ អាគារពាណិជ្ជកម្ម សណ្ឋាគារ អាផាមិន ខុនដូដ៏ប្រណិតៗប្រកបដោយ គុណភាពខ្ពស់នៅកម្ពុជា។

សម្រាប់គម្រោងនេះ អតិថិជន ក្រៅពីរស់នៅប្រកបដោយផាសុកភាព ជាមួយភាពស្រស់បំព្រង និងតុបតែងរចនាដ៏ប្រណីត ក៏នឹងទទួលបាន អត្ថប្រយោជន៍ជាងច្រើន នូវការផ្ដល់ជូននូវតម្លៃពិសេស ជាមួយនឹងគ្រឿងសង្ហារឹម ជាច្រើនទៀត។

ខុនដូនេះ ត្រូវបានរចនាឡើង ទៅតាមទសន្សៈវិស័យនៃ «កាយវិភាគវិទ្យា របស់ស្លឹកឈើ Leaf Anatomy» ដោយការរចនាបណ្តាញផ្លូវ ដើរឆ្លងកាត់គ្នាខ្វាត់ខ្វែង ដើរតួដូចជាសរសៃនៅក្នុងស្លឹកឈើ ដែលនាំឱ្យគម្រោងទាំងមូល មានភាពស្រស់បំព្រង»។ បណ្តាញនៃសរសៃវ៉ែន ទាំងនេះហើយ ដែលនឹងនាំយើងឱ្យទៅ ដល់គ្រឿងបរិក្ខារ យ៉ាងសំបូរបែប នៅទូទាំងបរិវេណខុនដូ មានអាងហែលទឹក ដ៏ធំទូលាយ កន្លែងក្មេងលេង និងកន្លែងហាត់ប្រាណ ធ្វើឱ្យចរាចរនេះ បង្កើតបានជាសហគមន៍មួយ ដ៏ស្រស់ស្អាត។

ក្រៅពីភាពល្អប្រណិត ប្រកបដោយគុណភាពខ្ពស់ តម្លៃក៏សមរម្យជាងគេ បើប្រៀបធៀប ទៅនឹងគម្រោងផ្សេងៗទៀតហើយ ខុនដូ LEEDON HEIGHTS ក៏មានការផ្ដល់ជូននូវគម្រោងបង់ប្រាក់ ដែលអាចបត់បែនស័ក្កិសម នឹងស្ថានភាព របស់អតិថិជន ចង់បានផងដែរ។

ខុនដូ LEEDON HEIGHTS គឺផ្ដោតទៅលើ ប្រជាជនក្នុងស្រុកយើងជាអាទិភាព ដូច្នេះបានផ្តល់ជូន នូវតម្លៃដ៏សមរម្យមួយ គឺចាប់ផ្តើម ពី១៧០០ដុល្លារ/ម៉ែលការ៉េ តែប៉ុណ្ណោះ៕ ស.សំណាង

To Top