អត្ថបទ

សែលកាត បន្តផ្តល់ជូន ទឹកប្រាក់ ១ម៉ឺន ដល់អតិថិជន របស់ខ្លួន ពីកម្មវិធីឈ្នះ ១ម៉ឺនដុល្លារ រៀងរាល់ថ្ងៃ

ភ្នំពេញ៖ ក្រុមការងារ សែលកាត កាលពីពេលថ្មីៗនេះ បានបន្តចែកជូនទឹកប្រាក់​ ដ៏ច្រើនសន្ធឹកសន្ធាប់ទៀតហើយ ដែលបានមកកាន់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយង្វារ ដើម្បីផ្តល់ជូនដល់អតិថិជន ខៀវ សាម៉ុន ដែលបានឈ្នះរង្វាន់ ជាទឹកប្រាក់ ១ម៉ឺនដុល្លារ នៅក្នុងកម្មវិធី ឈ្នះ១ម៉ឺនដុល្លារ រៀងរាល់ថ្ងៃ ។

លោក ខៀវ សាម៉ុន ជាអ្នកមន្រ្តី រាជការ មានទីលំនៅបច្ចុប្បន្ន ភូមិព្រែកតាសេក សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយង្វារ រាជធានីភ្នំពេញ បានឈ្នះទឹកប្រាក់ ១០,០០០ដុល្លារ កាលពីពេលថ្មីៗកន្លងទៅនេះ។

អតិថិជនរូបនេះ បានថ្លែងអំណរគុណ ដល់សែលកាត ដែលបានបង្កើត កម្មវិធីនេះឡើង ដើម្បីជួយទៅដល់បងប្អូន ប្រជាជនកម្ពុជាមានឧកាស ឈ្នះទឹកប្រាក់ដ៏ច្រើន សន្ធឹកសន្ធាប់ ដើម្បីជួយផ្គត់ផ្គង់ជីវភាព គ្រួសាររបស់ខ្លួន។

សូមបញ្ចាក់ថា កន្លងមក សែលកាតបានផ្តល់ជូន ទឹកប្រាក់ដល់អតិថិជន របស់ខ្លួនក្នុងកម្មវិធី ឈ្នះ១ម៉ឺនដុល្លារ រៀងរាល់ថ្ងៃ បានចំនួនសរុបជាង ២លានដុល្លារ រួចមកហើយ។

កម្មវិធីឈ្នះ​១ម៉ឺនដុល្លារ រៀងរាល់ថ្ងៃ ចាប់ផ្តើមការចាប់រង្វាន់ Live ផ្ទាល់ នៅលើកញ្ចក់ទូរទស្សន៏ CTN រៀងរាល់ថ្ងៃនៅម៉ោង 7 ល្ងាច និងនៅលើ Facebook page CTN។ ចូលរួមលេងជាមួយ កម្មវិធីផ្សងសំណាង ប្រចាំថ្ងៃនេះ ទាំងអស់គ្នា ដោយគ្រាន់តែ តេទៅលេខ 8888 ឬផ្ញើសារ “10K” ទៅកាន់ 8888 ហើយបន្ទាប់មក អ្នកនឹងទទួលបាន លេខផ្សងសំណាង ទាំង ៦ខ្ទង់៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top