អត្ថបទ

ភេសជ្ជៈបែបណា ស័ក្តិសម សម្រាប់ព្រះសង្ឃ ដែលត្រូវ ក្រោកពីព្រលឹម និងសូត្រធម៌ ដល់ល្ងាច នារដូវភ្ជុំបិណ្ឌ បែបនេះ?

ពុទ្ធបរិស័ទខ្មែរខ្លះ បានរៀបចំចង្ហាន់ ភេសជ្ជៈ និងសាដក និងខ្លះទៀត កំពុងត្រៀមទេយ្យទានទាំងនេះ ដើម្បីប្រគេនព្រះសង្ឃ ឧទ្ទិសដល់ញាតិរបស់ពួកគេ ដែលបានចែកឋានទៅផង និងដើម្បីព្រះសង្ឃឆាន់ ក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះផង។

ក្នុងចំណោមភេសជ្ជៈជាច្រើន នៅលើទីផ្សារ ភេសជ្ជៈប៉ូវកម្លាំង ហាក់ត្រូវប៉ាន់ខ្លាំង សម្រាប់ពុទ្ធបរិស័ទ ទិញយកទៅប្រគេនព្រះសង្ឃ ក្រោមមូលហេតុដ៏ពិសេស។

លោកស្រី នន់ ពិសី អ្នកលក់ចាបហួយនៅម្តុំ ចំការដូង ដែលបានរៀបចំសាដក់ សម្រាប់លក់ផងដែរនោះ បានឲ្យដឹងថា៖ «អ្នកទិញភាគច្រើនទិញទឹកសុទ្ធ ជាមួយភេសជ្ជៈប៉ូវកម្លាំង ព្រោះអីគាត់គិតថា ព្រះសង្ឃសិងមិនគ្រប់ ហើយធ្វើការហត់ពេញមួយថ្ងៃ។ ដល់អីចឹងទៅ គាត់ច្រើនតែទិញអី ដែលប៉ូវកម្លាំង ផ្តល់ជាតិទឹកគ្រប់គ្រាន់ ដល់ព្រះសង្ឃ ព្រោះថាប្រគេនទៅ ព្រះអង្គដឹងតែឆាន់ហើយ»។

ឆ្លើយតបនឹងសំនួរថា ហេតុអ្វីបានជាត្រូវទិញ ភេសជ្ជៈប៉ូវកម្លាំង ដើម្បីប្រគេនព្រះសង្ឃ លោក វ៉ាត វណ្ឌ អ្នកដំណើរដែលឈប់ទិញ ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ទាំងកេសៗ នៅឯបញ្ជរលក់ ប្រូម៉ូសិនម្តុំផ្សារបឹងបៃតង បាននិយាយថា៖ «វើក WURKZ នេះ ខ្ញុំទិញទុកយកទៅវត្តខ្លះ និងហូបខ្លួនឯងខ្លះ។ ទីមួយ ដោយសារព្រះអង្គ អត់អាចឆាន់ល្ងាចទេ អីចឹងទៅ លោកក៏អស់កម្លាំងដែរ ព្រោះត្រូវងើបតាំងពីព្រឹកព្រហាម។ ទីពីរ ចង់ថាបើទិញវើកទៅ ក៏ត្រូវម្យ៉ាងដែរ ព្រោះមានរង្វាន់ច្រើន បើព្រះអង្គគាស់ត្រូវ ខ្ញុំក៏ដូចជាបានបុណ្យ បន្ថែមទៀតដែរ»។

ទឹកគឺជាសារធាតុដ៏សំខាន់បំផុត ជួយទ្រទ្រង់ដល់សារពាង្គកាយ របស់មនុស្ស មិនថាគ្រហស្ថ ឬបព្វជិតនោះទេ។ ការទទួលទានទឹកឲ្យបានគ្រប់គ្រាន់ ជួយរក្សារតុល្យភាពទឹកក្នុងខ្លួន មិនថាអ្នកបំពេញការងារធ្ងន់ ឬ ស្រាល ហើយភេសជ្ជៈប៉ូវកម្លាំង ក៏បានក្លាយជាជម្រើសភេសជ្ជៈ បន្ថែម ដែលមិនត្រឹមតែជួយ បង្រ្គប់ជាតិទឹកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយ ពង្រឹងស្មារតី ទប់ទល់នឹងភាពងងុយ និងអស់កម្លាំងបានផងដែរ៕

To Top