កំពង់ស្ពឺ៖ កាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២០ ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារ ប្រទេសកម្ពុជា បានរៀបចំកម្មវិធី បើកបរសាកល្បងរថយន្ត Ford Ecosport នៅទីលានបើកបរយានយន្ត យ៉ាម៉ាម៉ូតូ ដែលស្ថិតក្នុងតំបន់ អភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឬទ្ធី សែនជ័យ ខេត្តកំពង់ស្ពឺ។
កម្មវិធីនេះបើកទទួលស្វាគមន៍ សាធារណៈជន ចូលរួមដោយសេរី និងទទួលបាន ការញុំាអាហារថ្ងៃត្រង់ ដោយឥតគិតថ្លៃ។ មិនតែប៉ុណ្ណោះ អ្នកចូលរួមបើកបរសាកល្បង ថែមទាំងទទួលបាន ការបណ្តុះបណ្តាលថ្មីៗ និងអត្ថប្រយោជន៍ ជាច្រើនដូចជា៖ ចូលរួមបើកបរសាកល្បងរថយន្ត Ford Ecosport ដោយឥតគិតថ្លៃ ។
ទទួលបានបទពិសោធន៍ នៃការបើកបរ និងការបណ្តុះបណ្តាលផ្ទាល់ ជាមួយអ្នកជំនាញ ឯកទេសរបស់ ក្រុមហ៊ុន Ford ព្រមទំាងយល់ដឹង អំពីប្រព័ន្ធសុវត្ថិភាព និងបច្ចេកទេស នៃការបើកបររថយន្ត យល់ដឹងអំពីបច្ចេកទេស នៃការថែទាំយានយន្ត ចំណែកយល់ដឹង អំពីបច្ចេកវិទ្យា និងអត្ថប្រយោជន៍ នៃរថយន្ត Ford Ecosport កម្មវិធីនេះបែងចែក ជា២វគ្គ គឺជាដំបូង មុនពេលបើកបរសាកល្បង អ្នកបើកបរទំាងអស់ ត្រូវបានទទូលការ បណ្តុះបណ្តាល ផ្នែកទ្រឹស្តីយ៉ាងម៉ត់ចត់ ពីអ្នកជំនាញបច្ចេកទេស របស់ក្រុមហ៊ុន ហ្វដ។
បន្ទាប់មកទទួលបាន ការបង្ហាត់បង្ហាញ និងបានអនុវត្តន៍ផ្ទាល់ ផ្នែកដៃចង្កូតនៅទីលាន ដែលទាក់ទងទៅនឹង ការបើកបរលើផ្លូវកោង ផ្លូវបត់ ការតេស្តទៅលើប្រព័ន្ធហ្វ្រាំង ABS EBD ប្រព័ន្ធទប់លំនឹង សម្រាប់បើកបរលើផ្លូវកោង ឬផ្លូវរអិល និងបញ្ចៀសការក្រឡាប់ ESP ជាដើម។
អ្នកបើកបរទំាងអស់ ទទួលបានការបើកបរ សាកល្បងស្របទៅតាម ស្តង់ដាបច្ចេកទេស និងទទួលបានបទពិសោធន៍ពិត នៃការបើកបររថយន្ត Ford Ecosport ផ្ទាល់ជាមួយនឹង អ្នកជំនាញបច្ចេកទេស។
ក្នុងកម្មវិធីការបើកបរសាកល្បង រថយន្ត Ford Ecosport នេះក៏មានការផ្តល់កិត្តិយស អញ្ជើញចូលរួមពីសំណាក់ លោកបណ្ឌិត ម៉ុង ឫទ្ធី និងលោកស្រីផងដែរ។
លើសពីនេះទៅទៀត ភ្ញៀវដែលអញ្ជើញចូលរួម ក៏បានទស្សនាសកម្មភាព បើកបររថយន្ត នៅលើទីលានប្រណាំង ទទួលទានអាហារសម្រន់ រួមទាំងភេសជ្ជះ និងការដាក់តំាងបង្ហាញ នូវរថយន្ត Ford Ecosport ថ្មីទាំង ៧ពណ៍រួមមានស ខ្មៅ ប្រផេះ ទឹកប្រាក់ ខៀវ ក្រហម និងទឹកក្រូចក្រម៉ៅ ថែមទំាងទទួលបាន ការប្រឹក្សាយោបល់ អំពីរថយន្ត Ford Ecosport ពីទីប្រឹក្សាផ្នែកលក់រថយន្ត ហ្វដ នៅទីលានបើកបរយានយាន្ត យ៉ាម៉ាម៉ូតូនេះផ្ទាល់តែម្តង។
កម្មវិធីនេះមិនមែនត្រឹមតែ ជាកម្មវិធីបើកបរសាកល្បង រថយន្ត Ford Ecosport ធម្មតានោះទេ តែក៏ជាឪកាសល្អមួយ ក្នុងការរៀនបន្ថែម ទៅលើបច្ចេកទេសបើកបរ បច្ចេកវិទ្យានៃរថយន្ត និងការអនុវត្តន៍ បើកបរផ្ទាល់ ជាមួយអ្នកជំនាញ បច្ចេកទេសផងដែរ។
តោះអញ្ចឹងសូមអញ្ជើញ ទស្សនានូវបណ្តុំរូបភាព និងវីដេអូនៃកម្មវិធី ការបើកបរសាកល្បងរថយន្ត Ford Ecosport ទំាងអស់គ្នា៕
https://www.facebook.com/FordCambodia/videos/330663758156932