អត្ថបទ

អតិថិជនកាន់តែមានភាពងាយស្រួល និងទាន់សម័យ ជាមួយសេវាទូទាត់ QR Code អេ អឹម ខេ

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នំា២០២០ នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានបង្ហាញ មុខងារទូទាត់បែបបច្ចេកវិទ្យា (QR Payment) ជាផ្លូវការតាមរយៈសន្និសីទសារព័ត៌មានស្តីអំពី “អេ អឹម ខេ បន្ថែមមុខការទូទាត់បែបច្ចេកវិទ្យាដើម្បីឲ្យអតិថិជនកាន់តែងាយស្រួល និងទាន់សម័យ” ក្រោមបទបង្ហាញ របស់ លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ អេ អឹម ខេ និងមានវត្តមានចូលរួមពីបណ្តាញសារព័ត៌មាន ជាច្រើនស្ថានប័ន និងភ្ញៀវកិត្តយសដែលជាដៃគូអាជីវកម្ម និងបុគ្គលពាក់ព័ន្ធផ្សេងៗផងដែរ។

គោលបំណងសំខាន់ក្នុងការៀបចំនៅក្នុងសន្និសីទសារព័ត៌នេះ គឺដើម្បីបង្ហាញមុខងារទូទាត់ថ្មីររបស់ ខ្លួនដែលមានឈ្មោះថា AMK PAY ដើម្បីឲ្យអតិថិជន ក៏ដូចជាអ្នកប្រើប្រាស់អាចស្វែងយល់កាន់តែច្បាស់ ពីអត្ថប្រយោជន៍ដែលសេវាកម្មនេះជួយសម្រួលជីវភាពរបស់ពួកគាត់តាមរយៈការទូទាល់បែបបច្ចេកវិទ្យា។
សេវាកម្មទូទាត់ AMK PAY គឺផ្តោតសំខាន់ទៅលើការទូទាត់សម្រាប់អាជីវកម្មបែបលក់រាយ ដែលអនុញ្ញាត ឲ្យអ្នកទិញ និងអ្នកលក់អាចទូទាត់តាមរយៈ QR Code ដោយមិនចំាបាច់ប្រើប្រាស់សាច់ប្រាក់នោះទេ។

លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ អេ អឹម ខេ បានលើកឡើងថា “ការដាក់ឲ្យប្រើប្រាស់សេវាកម្ម ទូទាត់ AMK PAYនឹងផ្តល់ផលចំណេញជា ច្រើនដល់អ្នកប្រើប្រាស់ជាពិសេសគឺម្ចាស់ អាជីវកម្ម ព្រោះគាត់អាចធ្វើការទូទាត់ជាមួយអតិថិជន របស់គាត់កាន់តែមានភាពងាយ ស្រួលជាងមុន ដោយមិនបាច់ប្រើសាច់ប្រាក់ ចំណេញពេលវេលា សុវត្ថិភាពខ្ពស់ និងកាត់បន្ថយហានិភ័យផ្សេងៗ។” លោកបូរាណ បន្ថែមដូចនេះថា “ក្នុងករណីអតិថិជន ឬម្ចាស់អាជីវកម្មត្រូវការដាក់ឬដកប្រាក់ គាត់អាចដាក់បានភ្លាមៗ ជាមួយបណ្តាញប្រតិបត្តិការ អេ អឹម ខេ ទូទាំងប្រទេស ដែលមានដូចជា៖ ម៉ាស៊ីនដក-ដាក់ប្រាក់ ការិយាល័យ និងភ្នាក់ងារ អេ អឹម ខេ ជាង៥០០០កន្លែង។ ពិសេសទៀតនោះ ទំាងម្ចាស់អាជីវកម្ម និងអតិថិជន ក៏អាចប្រើប្រាស់កម្មវិធីធនាគារចល័ត អេ អឹម ខេ ដើម្បីធ្វើការទូទាត់វិក្កយបត្រទឹក-ភ្លើង សំរាម វេរប្រាក់ បង់កម្ចី បញ្ចូលលុយទូរស័ព្ទ និងសេហិរញ្ញវត្ថុផ្សេងៗទៀត។”

លោកប្រធាននាយកប្រតិបត្តិ អេ អឹម ខេ បានសង្កត់ធ្ងន់ផងដែរថា “សេវាកម្មទូទាត់ អេ អឹម ខេ (AMK PAY) មានលក្ខណៈពិសេស៣យ៉ាងធំៗគឺ ទី១. មានកំណត់ចំនួនទឹកប្រាក់ សម្រាប់ការទូទាត់រហ័ស (Flash Pay Limit) ដែលអតិថិជនអាចទូទាត់យ៉ាងរហ័សក្នុងទឹកប្រាក់តូចជាង ឬស្មើ២៥ដុល្លារ ទី២. AMK Pay ត្រូវបានបង្កើតឡើងជាមួយស្ដង់ដារ QR Code របស់ KHQR-ដែលប្រព័ន្ធទូទាត់ឌីជីថល របស់ធនាគារជាតិនឹងដាក់ឲ្យដំណើរ ការយ៉ាងទូលំទូលាយនៅក្នុងស្រុកនា ពេលអនាគតដ៏ខ្លីខាងមុខនេះ ៣. AMK Pay អាចទទួលការទូទាត់ពី Bakong Wallet បានលើសពីកម្មវិធីធនាគារចល័ត អេ អឹម ខេ។” លោក បូរាណ បានបន្ថែមដូចនេះថា ការបង្កើតឲ្យមានសេវាទូទាត់តាមរយៈ QR Code ជាពិសេស អេ អឹម ខេ ជាសមាជិកបាគង ព្រោះ អេ អឹម ខេ ចង់ឲ្យអតិថិជនរបស់ខ្លួនទទួលបានបទពិសោធន៍ថ្មីនូវសេវាទូទាត់ សេវាផ្ទេរប្រាក់ និសេវាហិរញ្ញវត្ថុផ្សេងៗទៀត ប្រកបដោយភាពងាយស្រួល លឿនរហ័ស និងសុវត្ថិភាព ក្នុងគោលបំណងដើម្បីលើកកម្ពស់វិស័យហិរញ្ញវត្ថុនៅកម្ពុជា។

គួរឲ្យកត់សម្គាល់ផងដែរថា ចាប់តំាងពី ឆ្នាំ២០២០ មក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានយកចិត្តទុកដាក់វិនិយោគលើផ្នែកបច្ចេកវិទ្យា ជាពិសេសេសការដាក់ឲ្យប្រើប្រាស់នូវកម្មវិធីធនាគារចល័ត អេ អឹម ខេ ដែលឲ្យអតិថិជន បង់វិក្កបត្រទឹក ភ្លើង សំរាម សេវាអ៊ីនធឺណិត ទូរទស្សន៍ខ្សែកាប ទិញកាតទូរស័ព្ទ វេរលុយទៅធនាគារក្នុងស្រុក វ៉ាឡេតបាគង ផាយផេ វេរលុយតាមរយៈគណនី ឬលេខកូដ ជាពិសេសទៀតនោះ ការបន្ថែម មុខងារទូទាត់នេះគឺកាន់តែជំរុញឲ្យសេវាកម្មរបស់ខ្លួនដើរទាន់សម័យបច្ចេកវិទ្យាក្នុងការផ្តល់សេវាហិរញ្ញវត្ថុរបស់ខ្លួនកាន់តែល្អប្រសើរ ងាយស្រួល និងចំណេញជូនដល់អតិថិជន។

អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន គិតត្រឹមខែកញ្ញា ឆ្នាំ ២០២០ អេ អឹម ខេ មានអតិថិជនសរុបចំនួនជាង ៩០ ម៉ឺននាក់ ជាមួយនឹងផលប័ត្រប្រាក់កម្ចីជាង ៣៥១ លានដុល្លារអាមេរិក និងប្រាក់បញ្ញើជាង ១៩៦លាន ដុល្លារអាមេរិក មានការិយាល័យប្រតិបត្តិការចំនួន ១៤៩ កន្លែង និងមានភ្នាក់ងារជិត ៥,០០០ កន្លែងនៅទូទាំងប្រទេស។ អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជន ដូចជាសេវាប្រាក់កម្ចី ប្រាក់សន្សំ សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ ធានារ៉ាប់រងខ្នាតតូច ធនាគារចល័ត សេវាបើកប្រាក់បៀវត្សរ៍ ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs) និងពិសេសគឺកម្មវិធីធនាគារចល័ត អេ អឹម ខេ AMK Mobile App ៕

To Top
×