អត្ថបទ

នេះបានថាអស្ចារ្យមែនតែម្តង…! គ្រាន់តែទិញមហាអំណាចស្មាតហ្វូន Galaxy Note 20 | 20 Ultra ដ៏ទំនើបអស្ចារ្យ បានចាក់សាំងហ្វ្រីហើយ… ទទួលបានប្រូម៉ូសិនពិសេស ជាច្រើនទៀត…!!

(ភ្នំពេញ) ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២០៖ តោះៗ…មកឱ្យលឿន…! លើកនេះក្រុមហ៊ុន សាមសុង ផ្តល់ជូនប្រូម៉ូសិនថែមជូនកប់សាហាវណាស់…ធានាថាម៉ាពេញចិត្តតែម្តង…!! រាល់ការជាវមហាអំណាចស្មាតហ្វូនប៊ិក Samsung Galaxy Note 20 ឬ Galaxy Note 20 Ultra ចាប់ពីថ្ងៃទី 15 តុលា រហូតដល់ ថ្ងៃទី 15 ខែវិច្ឆិកា ឆ្នាំ 2020 អតិថិជនទាំងអស់នឹងទទួលបានកាតចាក់សាំងតម្លៃ $80 នៅ TOTAL ជាមួយនឹងប្រូម៉ូសិនថែមជូនយ៉ាងច្រើនសន្ធឹកសន្ធាប់ទៀត…!!

ឥឡូវនេះក្រៅពីមហាប្រូម៉ូសិនដ៏អស្ចារ្យ…យើងមកនិយាយពីមហាអំណាចស្មាតហ្វូនប៊ិកដ៏អស្ចារ្យ Samsung Galaxy Note 20 ឬ Galaxy Note 20 Ultra វិញម្តង…! និយាយទៅមួយរយៈចុងក្រោយនេះតារាឯកទាំង 2 ដួងនេះកំពុងអង្រួន និងវ៉ាផ្តាច់នៃពិភពស្មាតហ្វូនក្នុងលោកដោយទទួលបានការគាំទ្រយ៉ាងពេញទំហឹងតែម្តងទាំងរូបរាងដ៏ស៊ិចស៊ី…ទាំងកម្លាំងម៉ាស៊ីនខ្លាំង…ទាំងកាមេរ៉ាដ៏ច្បាស់…ទាំងភាពវៃឆ្លាតបំផុតរបស់ប៊ិកវេទមន្ត និងអនុភាពផ្សេងៗដ៏មហិមាដែលបានបំពាក់លើម៉ូឌែលទាំងពីរនេះ!

សូមបញ្ជក់ផងដែរថា មហាអំណាចស្មាតហ្វូនប៊ិកដ៏អស្ចារ្យ Samsung Galaxy Note 20 ឬ Galaxy Note 20 Ultra ត្រូវបានផ្តល់កំណើតឡើងក្នុងគោលបំណងផ្តល់ជូននូវប្រសិទ្ធភាពការងារដ៏អស្ចារ្យដែលប្រៀបបានទៅនឹងកុំព្យូទ័រដ៏ខ្លាំងបំផុត ព្រមទាំងការកម្សាន្តវៃឆ្លាតដែលកំពុងស្ថិតក្នុងដៃរបស់លោកអ្នកគ្រប់ពេលវេលា…គ្រប់ទីកន្លែងយ៉ាងដូច្នេះដែរ…!

  • បញ្ជាក់៖ រាល់ការជាវមហាអំណាចស្មាតហ្វូនប៊ិក Galaxy Note 20 ឬ Galaxy Note 20 Ultra
    អតិថិជនទាំងអស់នឹងទទួលបានជាមួយនឹងការថែមជូនយ៉ាងពិសេសដូចជា៖
  • ថែមជូនស្រោមទូរស័ព្ទថ្លាហ្ស៊ីន (Back Cover) ដ៏ស្រស់ស្អាត 1 ភ្លាម!
  • ថែមជូនកាតចាក់សាំងតម្លៃ $80 ពី TOTAL
  • ការធានាជូនពីក្រុមហ៊ុនយ៉ាងត្រឹមត្រូវរយៈពេល 1 ឆ្នាំពេញ!
  • បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មី (រយៈពេល 1 ឆ្នាំចាប់គិតពីថ្ងៃជាវ)!
  • ស៊ីមស្មាតលេខពិសេស Smart ធំហ្ម៎ង តម្លៃ 54 ដុល្លារ ជាមួយគម្រោងស្មាតចំនួន 52 សប្តាហ៍!
  • បង់រំលស់ដោយគ្មានការប្រាក់ជាមួយនឹងធានាគារឯកទេសអ៊ីអន!
  • រួសរាន់ឡើង…!! ឱកាសដ៏ពិសេស និងការផ្តល់ជូនដ៏អស្ចារ្យនេះមានតែពីថ្ងៃទី 15តុលា រហូតដល់ថ្ងៃទី 15 ខែវិច្ឆិកា ឆ្នាំ 2020 នេះតែប៉ុណ្ណោះ…!!

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់តាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជនដោយឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 !
លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top