អត្ថបទ

ពិធីបិទកម្មវិធី“ គ្រាប់ពូជដើម្បីអនាគត” ឆ្នាំ២០២០ ត្រូវបានប្រារព្ធឡើងដោយជោគជ័យតាមប្រព័ន្ធអ៊ិនធើណេត ហើយក្រុមហ៊ុន Huawei បានប្រកាសថាខ្លួននឹងបន្តបណ្តុះបណ្តាល ផ្នែកឌីជីថលដល់យុវនិស្សិតកម្ពុជា ក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ថែមទាំងប្តេជ្ញាក្នុងការកសាង បណ្តាញតភ្ជាប់ ដ៏ពេញលេញនៃឌីជីថលកម្ពុជា

នៅព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា កន្លងទៅនេះ ពិធីបិទកម្មវិធី “គ្រាប់ពូជដើម្បអនាគត” ឆ្នាំ២០២០ ត្រូវបានប្រារព្ធឡើងតាមប្រព័ន្ធអ៊ិនធើណេត ដោយមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា, លោក Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋចិនប្រចាំនៅកម្ពុជា, លោក សុខ សប្បាយណា អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជននិងកីឡា, លោក សុវណ្ណ យ៉ាវ នាយកប្រតិបត្តិនៃក្រុមហ៊ុន Huawei ថេកណឡជី (ខេមបូឌា) ខូអិលធីឌី និងមានការអញ្ជើញចូលរួមពីតំណាងសាកលវិទ្យាល័យធំៗចំនួនបួននៃប្រទេសកម្ពុជាផងដែរ។

គម្រោង“ គ្រាប់ពូជដើម្បីអនាគត” របស់ក្រុមហ៊ុន Huawei ប្រចាំកម្ពុជាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៦ ហើយរហូតមកដល់ពេលនេះបានផ្តល់ឱកាសដល់និស្សិតសាកលវិទ្យាល័យឆ្នើមៗនៅកម្ពុជាសរុបចំនួន៤០នាក់ ដែលធ្លាប់បានចូលរួមដំណើរទស្សនកិច្ចសិក្សាទៅកាន់ប្រទេសចិន។ ហើយឆ្នាំនេះគឺជាឆ្នាំទី៥នៃការអនុវត្តគម្រោងនេះ ប៉ុន្តែដោយសារផលប៉ះពាល់នៃការរីករាលដាលនៃជំងីកូវីដ១៩ នៅឆ្នាំ២០២០ ពិធីបើកនៃកម្មវិធី “គ្រាប់ពូជដើម្បីអនាគត” របស់ក្រុមហ៊ុន Huaweiឆ្នាំ២០២០ នឹងត្រូវធ្វើឡើងតាមប្រព័ន្ធអ៊ិនធើណេត ដោយមានការពង្រីកនូវកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យធំៗ ចំនួន ៤ នៅកម្ពុជារួមមាន៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ, វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៏មាន, សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ និងសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ជាលទ្ធផលនិស្សិតឆ្នើមចំនួន ៣០ នាក់ត្រូវបានជ្រើសរើសដើម្បីចូលរួមកម្មវិធីចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៥ ខែវិច្ឆិកា នៃសប្តាហ៏កន្លងទៅនេះ។

លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានលើកឡើងនៅក្នុងសុន្ទរកថា: “ ក្រុមហ៊ុន Huawei បានធ្វើប្រតិបត្តិការធុរកិច្ចនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាយូរមកហើយ ដែលជាគំរូដ៏ប្រសើរមួយសម្រាប់សហគ្រាសបច្ចេកវិទ្យាទំនើបរបស់ប្រទេសចិនក្នុងការរួមចំណែកអភិវឌ្ឍនៅប្រទេសកម្ពុជា។ ក្នុងរយៈពេល ២១ ឆ្នាំនៃប្រតិបត្តិការនៅកម្ពុជា ក្រុមហ៊ុនក៏បានចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់វិស័យទូរគមនាគមន៍នៅកម្ពុជានិងបានបណ្តុះបណ្តាលទេពកោសល្យផ្នែកឌីជីថល។ ហើយក្រុមហ៊ុន Huaweiនៅតែបន្តរួមចំណែកបណ្តុះបណ្តាលទេពកោសល្យវ័យក្មេងនៅកម្ពុជាតាមរយៈបណ្តាញអ៊ិនធើណេតផងដែរ។ ដូចនេះ ខ្ញុំសង្ឃឹមថានិស្សិតមកពីសាកលវិទ្យាល័យនៅកម្ពុជាទាំង ៣០ នាក់ចាប់យកនូវឱកាសក្នុងការសិក្សាស្វែងយល់ពីក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេរបស់ប្រទេសចិនតាមរយៈការសិក្សានេះ និងដើម្បីចូលរួមចំណែកបន្ថែមទៀតក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជានាពេលអនាគត”។

ជាមួយគ្នានេះលោករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា: “ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ក៏កំពុងបន្តអនុវត្តការងារលើវិស័យឌីជីថលថ្នាក់ជាតិផងដែររួមមាន៖ ផែនការទីក្រុងឆ្លាតវៃ, សេចក្តីព្រាងផែនទីផ្លូវ៥G និងការកសាងក្រសួងឌីជីថល ជាដើម។ ជាពិសេសក្នុងវិស័យអប់រំផ្នែកឌីជីថល ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានធ្វើការជាមួយក្រសួងអប់រំដើម្បីបង្កើតកម្មវិធីសិក្សាតាមអ៊ិនធើណេតក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ ដើម្បីធានានូវភាពងាយស្រួលនិងដើម្បីអោយនិស្សិតអាចបន្តការសិក្សាបាន។ ទន្ទឹមនឹងនេះវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៏មាន នឹងក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាលទេពកោសល្យក្នុងយុគសម័យឌីជីថលនៃប្រទេសកម្ពុជា”។

លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា“ ក្រុមហ៊ុន Huawei គឺជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេនៅលើពិភពលោក។ កំឡុងពេលធ្វើប្រតិបត្តិការនៅកម្ពុជា ក្រុមហ៊ុន Huawei ក៏បានចូលរួមចំណែកយ៉ាងសកម្មដើម្បីផ្តល់គុណតម្លៃដល់សហគមន៍មូលដ្ឋាននៅក្នុងប្រទេសកម្ពុជាផងដែរ។ ចាប់ផ្តើមពីដើមឆ្នាំនេះ ការរាតត្បាតជំងឺកូវីដ១៩ បានវាយលុកទូទាំងពិភពលោកនិងបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការផ្លាស់ប្តូរនៃការធ្វើដំណើរនិងប្រាស័យទាក់ទងគ្នាវវាងប្រទេសនីមួយៗ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ដោយសារការគាំទ្រនៃបច្ចេកវិទ្យាឌីជីថលដែលជួយសម្រួលដល់ដំណើរកិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជាតែងតែឆ្ពោះទៅមុខជានិច្ច។ ជាក់ស្តែងដោយមានការគាំទ្រផ្នែកបច្ចេកវិទ្យាពីក្រុមហ៊ុន Huawei កម្ពុជា យើងក៏បានបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជាជាផ្លូវការតាមរយៈ “ការជជែកពិភាក្សាតាមបច្ចេកវិទ្យាCloud” និង “ការចុះហត្ថលេខាតាមបច្ចេកវិទ្យាCloud” ៕

To Top