អត្ថបទ

គម្រោង 5G Network Optimization ក្រុមហ៊ុន Huawei និង Sunrise ឈ្នះពានរង្វាន់ GLOTEL Project Delivery Perfection Award ប្រចាំឆ្នាំ២០២០

បរទេស៖ ក្នុងកម្មវិធីផ្តល់ពានរង្វាន់ ទូរគមនាគមន៍ពិភពលោក លើកទី៨ (GLOTEL) គំរោងបង្កើនប្រសិទ្ធិភាព បណ្តាញ5G (5G Network Optimization) បង្កើតដោយក្រុមហ៊ុន Huawei និង Sunrise បានឈ្នះពានរង្វាន់ក្នុងការសម្រេច គំរោងល្អឥខ្ចោះ(Project Delivery Perfection Award)។

ពានរង្វាន់ GLOTEL ត្រូវបានរៀបចំឡើង ដោយ Telecoms.com ដែលជាប្រព័ន្ធផ្សព្វផ្សាយ សារព័ត៌មានទូរគមនាគមន៍ ដ៏ល្បីលើពិភពលោក ហើយបានទទួលស្គាល់ក្រុមហ៊ុន ដែលបានចូលរួមចំណែក ដែលមានភាពលេចធ្លោក្នុងការអភិវឌ្ឍ និងការផ្លាស់ប្តូរវិស័យឧស្សាហកម្ម និង ការច្នៃប្រឌិតថ្មីៗ ឥតឈប់ឈរ។

ក្រុមហ៊ុនSunrise គឺជាក្រុមហ៊ុនប្រតិបត្តិករ ឈានមុខគេមួយដែលបាន បើកដំណើរការបណ្តាញ5G នៅប្រទេសស្វីសនៅដើមឆ្នាំ២០១៩។ ប្រព័ន្ធ5G គឺជាបច្ចេកវិទ្យាទំនាក់ទំនងចល័ត ជំនាន់ថ្មីមួយ ដែលអាចធ្វើអោយ ប្រសើរឡើងនូវបទពិសោធន៍ របស់អ្នកប្រើប្រាស់។

ក្រុមហ៊ុន Huawei បានសហការ ជាមួយក្រុមការងារបង្កើនប្រសិទ្ធិភាព របស់ក្រុមហ៊ុនSunrise ដោយបង្កើនអានុភាពដំណោះស្រាយ បង្កើនប្រសិទ្ធភាពបណ្តាញ5Gដ៏ឆ្លាតវៃ របស់ពួកគេ។ ជាលទ្ធផលក្រុមហ៊ុនSunrise បានទទួលលទ្ធផលល្អ ជាងដៃគូប្រកួតប្រជែង របស់ខ្លួនទាំងអស់ ក្នុងការវាស់ស្ទង់ ប្រព័ន្ធ5Gដំបូងអោយទស្សនាវដ្តី Connect Magazine (នៅក្នុងបណ្តាប្រទេស និយាយភាសាអាឡឺម៉ង់, ការបោះពុម្ពផ្សាយ លើកទី1/2020)1 ។

លទ្ធផលទាំងនេះ បានបញ្ជាក់ពីការវិភាគ ប្រព័ន្ធ5G ចេញ ពី RootMetrics ដោយ IHS Markit ដែលបានធ្វើឡើង កាលពីខែវិច្ឆិកាឆ្នាំ ២០១៩ ហើយបានបង្ហាញថាក្រុមហ៊ុនSunrise មានបណ្តាញ5G ធំជាងគេ និង លឿនបំផុត នៅក្នុងប្រទេសស្វីស2។

លោក Elmar Grasser ប្រធានផ្នែកបច្ចេកវិទ្យាក្រុមហ៊ុន Sunrise បានមានប្រសាសន៍ថា “ក្រុមហ៊ុនSunrise បានចាប់ផ្តើមដំណើរការ 5G របស់ខ្លួន ជាប្រតិបត្តិករដំបូងគេមួយ នៅទូទាំងពិភពលោក និង ជាប្រតិបត្តិករ5G ឈានមុខគេ នៅអឺរ៉ុប។ ការគ្រប់គ្រងបណ្តាញ និង ការដាក់យុទ្ធសាស្រ្តឆ្ពោះទៅមុខរបស់យើង រួមផ្សំជាមួយ ដំណោះស្រាយឧបករណ៍ និងសេវាកម្មប្រកបដោយ ភាពច្នៃប្រឌិតពីក្រុមហ៊ុនHuawei គឺជាមូលដ្ឋាន នៃភាពជាអ្នកដឹកនាំប្រព័ន្ធ5G របស់ពួកយើង។ ហើយសូមអរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងបង្កើន ប្រសិទ្ធិភាពរួមគ្នា របស់យើង ទើបយើងអាចផ្តល់ជូនអតិថិជន របស់យើងនូវ សេវាកម្ម5Gដែលមានគុណភាពល្អដាច់គេ” ។

គម្រោងបង្កើន ប្រសិទ្ធភាពបណ្តាញ5G ដោយការសហការរវាងក្រុមហ៊ុន Huawei និង ក្រុមហ៊ុនSunrise បានជះឥទ្ធិពលដោយផ្ទាល់ ទៅលើបទពិសោធន៍ បណ្តាញ5G និង ការអភិវឌ្ឍន៍សំរាប់ អ្នកប្រើប្រាស់។

លោក Ellick Chen ប្រធានគ្រប់គ្រងទូទៅ នៃHuawei Network Planning & Optimization Domain បានសង្កត់ធ្ងន់ លើចំណុចសំខាន់ៗ នៃការបង្កើនប្រសិទ្ធភាពបណ្តាញ នៅក្នុងគម្រោងនេះ ដូចតទៅ៖

1.  ការបង្កើនប្រសិទ្ធភាព ដំណើរការគន្លឹះ5G៖ បន្ទាប់ពីបានបើកដំណើរការ5G នៅក្នុងប្រទេសស្វីស ការធ្វើតេស្តិ៍សាកល្បង របស់គម្រោងបានបង្ហាញ ពីដំណោះស្រាយបញ្ហាមួយចំនួន ស្មើរនឹង“០” និង សមាមាត្រការប្រើប្រាស់ 5Gមានកំរិតទាប។ ក្រុមការងារ នៃគំរោងនេះបានរកឃើញបញ្ហាធំៗ មួយចំនួនភ្លាមៗផងដែរ។ ក្រុមការងារនេះមានការឆ្លើយតប យ៉ាងឆាប់រហ័ស និង បានសហការជាមួយអ្នកជំនាញសំរួល របស់ក្រុមហ៊ុនSunrise ដើម្បីធ្វើឱ្យប្រសើរឡើង នូវការដំណើរការបណ្តាញ ដែលបានកាត់បន្ថយគំរូNR ជាមួយនឹងលទ្ធផល 0 ដោយកត្តា10x។ វាបានធ្វើឱ្យប្រសើរឡើង នូវសមាមាត្រការប្រើប្រាស់ 5G ដល់ទៅពីរដង។ ប្រសិទ្ធភាពបានកើនឡើង 47ភាគរយ នៃកម្រិត5Gជាមធ្យម និង ចំណុចកំពូល ឈានដល់ជិត1.7ជីហ្គាបៃ។

2.  ការបង្កើនប្រសិទ្ធភាព បទពិសោធន៍ អ្នកប្រើប្រាស់5G៖ រលកដំបូង នៃអ្នកប្រើប្រាស់5G គឺភាគច្រើនអតិថិជន សំខាន់ៗ ដែលបញ្ហាទាក់ទិន មួយចំនួនរបស់ពួកគេ អាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ ដល់រូបរាងស្លាកយីហោ របស់ប្រតិបត្តិករ។ ប្រព័ន្ធ5G ក្លែងក្លាយក្លែងគ្មានប្រសិទ្ធភាព ឬក៏ ទាបពេលដំណើរការ ភាពមិនត្រូវគ្នា នៃស្ថានីយទទួលព័ត៌មាន និង ការប្រើប្រាស់ ថាមពលគឺជាបញ្ហាប្រឈមចម្បងសម្រាប់ បទពិសោធន៍ អ្នកប្រើប្រាស់ 5G ។ ក្រុមហ៊ុន Huawei បានសហការ ជាមួយក្រុមហ៊ុនSunrise ដើម្បីដោះស្រាយបញ្ហា ដោយបង្កើន អានុភាពប្រព័ន្ធ NR/LTE Anchor Layer Optimization -ល-។

3.  សម្រចលទ្ធផល លើសដៃគូប្រកួតប្រជែង នៅក្នុងការវាស់ស្ទង់ការភ្ជាប់ បណ្តាញ5Gដំបូង៖ កិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់ក្រុមហ៊ុនSunrise និង ក្រុមហ៊ុនHuawei បានធ្វើឱ្យបទពិសោធន៍ អ្នកប្រើប្រាស់ប្រសើរឡើង និង ទទួលបានលទ្ធផល ស្នាដៃថ្មីមួយ។ ចាប់ពីខែសីហា ដល់ខែតុលាឆ្នាំ ២០១៩ ភាគីទាំងសងខាង បានឆ្លងកាត់បីដំណាក់កាល ក្នុងដំណើរការបង្កើន ប្រសិទ្ធិភាព ការវាស់ស្ទង់ការតភ្ជាប់ទាក់ទងនឹង KQIs (Key Quality Indicator) បានទទួលលទ្ធផលល្អ ប្រសើរគួរឱ្យកត់សម្គាល់ហើយទីបំផុត បានឈ្នះលើដៃគូ ប្រកួតប្រជែង របស់ខ្លួន និង បានឈ្នះពានរង្វាន់ INNOVATIONSPREIS 20193 សម្រាប់ការដាក់ចេញ អោយប្រើប្រាស់ប្រព័ន្ធ5Gរបស់ខ្លួន ។

លោក Jack Wang ប្រធាននាយកដ្ឋាន Service & Software Marketing & Solutions នៃក្រុមហ៊ុនHuawei បានមានប្រសាសន៍ថា “ពានរង្វាន់នេះត្រូវបានទទួលស្គាល់ យ៉ាងខ្លាំងពីវិស័យឧស្សាហកម្ម ចំពោះសមិទ្ធិផល របស់ក្រុមហ៊ុនHuawei និង ក្រុមហ៊ុនSunrise ក្នុងការបង្កើនប្រសិទ្ធភាព បណ្តាញ5G។ ការជ្រើសរើសក្រុមហ៊ុនHuawei ជាដៃគូយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនSunrise សម្រាប់បណ្តាញ និង បទពិសោធន៍ប្រព័ន្ធ5G វាគឺជាការទទួលស្គាល់ សមត្ថភាពបច្ចេកទេស របស់ក្រុមហ៊ុនHuawei។ ក្រុមហ៊ុនHuawei បានសហការជាមួយក្រុមហ៊ុនSunrise ដើម្បីផ្តល់នូវលទ្ធផល ល្អប្រសើរដែលបានទទួលស្គាល់ ដោយវិស័យឧស្សាហកម្ម ទាក់ទងនឹងការធ្វើដំណើរការបណ្តាញ ការកែលម្អបទពិសោធន៍អ្នកប្រើប្រាស់ចុងក្រោយនិង ចំណាត់ថ្នាក់បទពិសោធន៍។

 ក្រុមហ៊ុន Huawei នឹងបន្តផ្តល់ជូន នូវសេវាកម្មបង្កើនប្រសិទ្ធភាពបណ្តាញ5G ល្អបំផុតសម្រាប់ ប្រតិបត្តិករពិភពលោក ដោយជួយប្រតិបត្តិករ ឱ្យទទួលបាន នូវបទពិសោធន៍ និង ស្លាកយីហោ សេវាកម្ម5Gឈានមុខគេ”៕

1 https://www.connect.de/ratgeber/5g-mobilfunkstandard-dach-messungen-3200148.html

2 https://e3.marco.ch/publish/sunrise/821_4571/20191125_PR_Rootmetrics_5G_EN.pdf 

3 https://www.connect.de/ratgeber/innovationspreis-2019-pc-magazin-connect-3200166.html

To Top