អត្ថបទ

លោក Jiang Xisheng ៖គ្មាននរណាម្នាក់​ ជាម្ចាស់ក្រុមហ៊ុន Huawei នោះទេ, ប៉ុន្តែបុគ្គលិក របស់ក្រុមហ៊ុន Huawei ទើបជាម្ចាស់ពិតប្រាកដ!

និយតករទូរគមនាគមន៍ របស់ស៊ុយអែត(PTS)ថ្មីៗ នេះបានបដិសេធ ប្រតិបត្តិករទាំងឡាយណា របស់ប្រទេសនេះ ពីការប្រើប្រាស់ឧបករណ៍ Huawei នៅក្នុងបណ្តាញ5G របស់ពួកគេ ដោយគ្រាន់តែបញ្ជាក់ ពីសកម្មភាពដោយនិយាយថា អ្នកលក់ណាមួយ ដែលមានមូលដ្ឋាន នៅក្នុងប្រទេសចិន ហ្នឹងបង្កការគំរាមកំហែង ដោយស្វ័យប្រវត្តិ ដល់សន្តិសុខជាតិស៊ុយអែត ។

លោក Jiang Xisheng គឺជាអគ្គលេខាធិការ ក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន Huawei បានមានប្រសាសន៍ថា ការយល់ច្រឡំបែបនេះ អាចរារាំងបណ្តាអាជីវកម្ម របស់ស៊ុយអែត ពីការទទួលបានអត្ថប្រយោជន៍ ពីការច្នៃប្រឌិតរបស់ក្រុមហ៊ុន Huawei ។ ជាអកុសលពួកគេត្រូវបាន បំពេញបន្ថែមដោយសារព័ត៌មាន, ឧទាហរណ៍ វិចារណកថាមួយ ដែលត្រូវបានបោះពុម្ពផ្សាយ នៅក្នុង Dagens Industri នៅថ្ងៃទី ១០ ខែវិច្ឆិកា បង្ហាញថា “ចិនគួរតែបើកអោយក្រុមហ៊ុន Huawei សម្រាប់ភាពជាម្ចាស់ ដោយជនបរទេស”។ អនុសាសន៍នេះ ពិតជាមានចេតនាល្អ ប៉ន្តែបង្ហាញការយល់ច្រឡំ យ៉ាងជ្រាលជ្រៅអំពី របៀបដែលក្រុមហ៊ុន របស់យើងគ្រប់គ្រង និងរចនាសម្ព័ន្ធ របស់ពួកយើង។

ក្រុមហ៊ុន Huawei ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៧ ហើយខ្ញុំបានចូលរួម ជាមួយក្រុមហ៊ុន Huawei នៅឆ្នាំ ១៩៨៩។ នៅពេលនោះធនាគារ មានការស្ទាក់ស្ទើរក្នុងការ ផ្តល់ប្រាក់កម្ចី ដល់ក្រុមហ៊ុនដែលចាប់ផ្តើម អាជីវកម្មខ្នាតតូច។ ក្រុមហ៊ុន Huawei ត្រូវបង្កើនដើមទុន តាមរយៈការលក់ភាគហ៊ុន ទៅឱ្យនិយោជិករបស់ខ្លួន ដែលជាការរៀបចំមួយ ដែលបន្តរហូតដល់សព្វថ្ងៃ។ និយោជិកទិញភាគហ៊ុន ដោយប្រាក់ផ្ទាល់ខ្លួន ហើយទទួលបាន ភាគលាភប្រចាំឆ្នាំ ដោយផ្អែកលើចំនួនភាគហ៊ុន ដែលពួកគេកាន់កាប់។ ពួកគេក៏ជ្រើសរើសសមាជិក ដើម្បីបង្កើតគណៈកម្មាធិការអ្នកតំណាង ដោយផ្អែកលើការបោះឆ្នោត ម្តងក្នុងមួយចំណែក នៃភាគហ៊ុន។ គណៈកម្មការជ្រើសរើស ក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុន។ ប្រព័ន្ធបែងចែកប្រាក់ចំណេញ និងហានីភ័យបែបនេះ ធ្វើអោយក្រុមហ៊ុន Huawei នូវមូលនិធិដែលខ្លួន ត្រូវការសម្រាប់ការរីកចម្រើន រយៈពេលវែង និងជាមូលដ្ឋានគ្រឹះ សម្រាប់អភិបាល កិច្ចនិងការគ្រប់គ្រងរបស់ខ្លួន។

ការកាន់កាប់ជាលក្ខណៈឯកជន ក្រុមហ៊ុន Huawei បានទទួលសម្ពាធ រយៈពេលខ្លី ក្នុងការចុះបញ្ជីក្រុមហ៊ុន ជាសាធារណៈ, ដែលម្ចាស់ភាគហ៊ុន រំពឹងថាពួកគេ នឹងទទួលបាន គោលដៅប្រាក់ចំណូល ប្រចាំត្រីមាស។ ដើម្បីបានរួចផុតពីសម្ពាធ ខាងក្រៅបែបនេះ ក្រុមហ៊ុន Huawei បានផ្តោតការយកចិត្តទុកដាក់ រយៈពេលវែងរបស់ខ្លួន លើការស្រាវជ្រាវ និងការអភិវឌ្ឍន៍ ខណៈពេលដែលនិយោជិក ដែលមានភាគហ៊ុន អាចទទួលបានរង្វាន់ខ្ពស់ជាងមុន។ បច្ចុប្បន្ននេះ ស្ថាបនិក និងជានាយកប្រតិបត្តិ ក្រុមហ៊ុន Huawei គឺលោក Ren Zhengfei កាន់កាប់ភាគហ៊ុនប្រមាណ ១ ភាគរយនៃក្រុមហ៊ុន Huawei ប៉ុណ្ណោះ។ ភាគហ៊ុនដែលនៅសល់ ត្រូវបានកាន់កាប់ដោយ សហជីពរបស់ក្រុមហ៊ុន Huawei, វាជាទម្រង់ដែលនិយោជិក ជាម្ចាស់ក្រុមហ៊ុន។ វាជារឿងធម្មតា និងស្របច្បាប់ សម្រាប់ក្រុមហ៊ុននៅក្នុងប្រទេសចិន ក្នុងការបង្កើតសហជីព ដើម្បីធ្វើជាទម្រង់ ម្ចាស់ភាគហ៊ុនរបស់ពួកគេ។ ទោះបីជាប្រព័ន្ធ ផ្សព្វផ្សាយចូលចិត្ត ពិពណ៌នាអំពីការរៀបចំនេះ ថាស្រអាប់ក៏ដោយ វាពិតជាមិនខុសពីអ្វី ដែលរកឃើញនៅក្រុមហ៊ុន ដែលគ្រប់គ្រង ដោយនិយោជិក នៅកន្លែងផ្សេងៗទៀត ក្នុងពិភពលោក រួមទាំងក្រុមហ៊ុន John Lewis Partnership (ហាងលក់ទំនិញចំរុះ នៅចក្រភពអង់គ្លេស) និង ក្រុមហ៊ុន Essilor (ក្រុមហ៊ុនអុបទិកអន្តរជាតិ របស់បារាំង)។

តាមពិតរចនាសម្ព័នភាព ជាម្ចាស់កម្មសិទ្ធិរបស់យើង ត្រូវបានអនុវត្តដោយ ក្រុមហ៊ុនស៊ុយអែតជាច្រើន នាពេលបច្ចុប្បន្ននេះ។ តាមការស្ទង់មតិ របស់ក្រុមហ៊ុនអ៊ឺរ៉ុប កាលពីឆ្នាំមុន បានបង្ហាញថា១១% នៃក្រុមហ៊ុនទាំងអស់ នៅក្នុងវិស័យឯកជន របស់ប្រទេសស៊ុយអែត មានគម្រោងម្ចាស់ កម្មសិទ្ធិនិយោជិក – ច្រើនជាងទ្វេដង នៃអត្រា នៅប្រទេសប៉ែកអឺរ៉ុប។ ប្រហែលជាគំរូអំពាវនាវ ទៅនឹងភាពសមហេតុសមផល របស់ប្រទេសស៊ុយអែត: និយោជិកត្រូវបាន គេផ្តល់ប្រាក់ឈ្នួល ខុសគ្នាដោយផ្អែកលើការងារ ដែលពួកគេធ្វើ ប៉ុន្តែមានយន្តការចែករំលែក ប្រាក់ចំណេញ ដែលមានតម្លាភាព។ ប្រជាជនមានអារម្មណ៍ថា មានសិទ្ធិអំណាច, យកចិត្តទុកដាក់លើគុណភាព ការងាររបស់ពួកគេ ហើយគិតជានិច្ច អំពីវិធីដើម្បីកែលម្អអាជីវកម្ម។ អ្នកជំនាញអឺរ៉ុបមួយចំនួន បានសន្និដ្ឋានថា ក្រុមហ៊ុន Huawei កំពុងអនុវត្ត “មូលធននិយមរបស់និយោជិក”។

អ្នករិះគន់ចោទប្រកាន់ថា យើងបានក្លាយជា ក្រុមហ៊ុនលំដាប់ពិភពលោក ដោយមានការគាំទ្រ ពីរដ្ឋាភិបាល។ តាមពិតក្រុមហ៊ុន បានទទួលជោគជ័យ ដោយសារហេតុផលផ្ទុយគ្នា: យើងធ្វើប្រតិបត្តិការ ដោយឯករាជ្យ និងធ្វើតាមតក្កវិជ្ជាជំនួញ មិនមែននយោបាយទេ។ ចាប់តាំងពីការចាប់ផ្តើមក្នុងឆ្នាំ ១៩៨៧ រហូតដល់ដើមទសវត្ស ឆ្នាំ២០០០, ក្រុមហ៊ុន Huawei បានប្រកួតប្រជែងជាមួយ សហគ្រាសគ្រប់គ្រង ដោយរដ្ឋរបស់ប្រទេសចិន ដែលភាគច្រើន ក្រោយមកទៀតបានធ្លាក់ចុះ ទៅជាមិនសំខាន់ ឬបាត់ទៅវិញទាំងស្រុង។ លទ្ធផលនេះ មិនគួរឱ្យអ្នកមូលធននិយម ភ្ញាក់ផ្អើលទេ ដែលយល់ថា ក្នុងករណីភាគច្រើន ក្រុមហ៊ុនរបស់រដ្ឋ ឬគ្រប់គ្រងដោយរដ្ឋ មានទំនោរបាត់បង់សមត្ថភាព ប្រកួតប្រជែង ដោយសារតែ ការិយាធិបតេយ្យ និងប្រសិទ្ធភាពទាប។ នេះជាការពិត ជាពិសេសនៅក្នុង ឧស្សាហកម្ម បច្ចេកវិទ្យាជាន់ខ្ពស់។ ហេតុអ្វីបានជាឧស្សាហកម្ម បច្ចេកវិទ្យារបស់ចិន មានការរីកចម្រើន យ៉ាងឆាប់រហ័ស និងល្អដូច្នេះ? ផ្នែកមួយ ប្រហែលជាចាប់តាំង ពីទសវត្សឆ្នាំ១៩៨០មក ប្រទេសចិន បានបើកចំហរ ទីផ្សាររបស់ខ្លួន ហើយនិងផ្តល់ នូវកន្លែងប្រគួតប្រជែង សម្រាប់ក្រុមហ៊ុននានា ដូចជា Ericsson, Nokia, Motorola, Siemens និងក្រុមហ៊ុនបរទេស ដទៃទៀត។

ក្នុងសេចក្តីថ្លែងការណ៍ របស់និយតករទូរគមនាគមន៍ របស់ស៊ុយអែត(PTS), បានរំលឹកខ្ញុំពីរយៈពេល ដែលប្រទេសចិន មានភាពវឹកវរ នយោបាយក្នុងទសវត្សឆ្នាំ១៩៦០ និង ១៩៧០ ។ ដោយសារតែគ្រួសារខ្ញុំ ត្រូវបានចាត់ចូលជាម្ចាស់ដី ខ្ញុំស្ទើរតែខកខានឱកាស បានចូលរៀន នៅសកលវិទ្យាល័យ។ ខ្ញុំសង្ឃឹមថា និយតករទូរគមនាគមន៍ របស់ស៊ុយអែត(PTS) អាចអនុវត្តការវាយតំលៃ គោលបំណងដោយយុត្តិធម៌ ដោយផ្អែកលើអង្គហេតុ និងធ្វើការសម្រេចចិត្ត ដែលនឹងផ្តល់ផលប្រយោជន៍ ដល់ប្រទេសស៊ុយអែតទាំងមូល។ ទ្វាររបស់ក្រុមហ៊ុន Huawei តែងតែបើកសម្រាប់ អ្នកនយោបាយ, អ្នកស្រាវជ្រាវ, អ្នកកាសែតស៊ុយអែត និងអ្នកដទៃទៀត ដើម្បីទៅមើល ទីតាំងក្រុមហ៊ុន និងបន្ទប់កម្មសិទ្ធិភាគហ៊ុន និយោជិករបស់ខ្លួន (ESOP) និងផ្លាស់ប្តូរគំនិត អំពីប្រព័ន្ធដែលក្រុមហ៊ុន បានសាងសង់ក្នុងរយៈពេល បីទសវត្សរ៍កន្លងមក។ ការពិតនៅតែមិនអាច ប្រកែកនិងផ្លាស់ប្តូរបាននោះគឺ “គ្មានអង្គភាព រដ្ឋាភិបាលណាមួយ អាចសំរេចចិត្ត ទៅលើអាជីវកម្ម ឬការវិនិយោគ របស់ក្រុមហ៊ុន Huawei បានឡើយ, ហើយគ្មាននរណាម្នាក់ ជាម្ចាស់ក្រុមហ៊ុនHuaweiទេ ក្រៅពីនិយោជិក របស់ក្រុមហ៊ុនHuaweiនោះ”៕

To Top