អត្ថបទ

ក្រុមហ៊ុន Visa៖ ការព្យាករណ៍ ស្តីពីវិស័យទូទាត់ប្រាក់ នៅឆ្នាំ ២០២១

ភ្នំពេញ៖ យោងតាមការសិក្សា ចុងក្រោយគេ របស់ក្រុមហ៊ុន Visa ស្តីអំពីឥរិយាបថ ក្នុងការទូទាត់ប្រាក់ របស់អតិថិជនថា សម្រាប់ឆ្នាំពិភពលោក មានការរីករាលដាល នៃជំងឺឆ្លង ពេលវេលាហាក់ដូចជា នៅឈរទ្រឹងមួយកន្លែង ប៉ុន្តែសេដ្ឋកិច្ចពិភពលោក បានផ្លាស់ប្តូរយ៉ាងលឿន ក្នុងទម្រង់មួយ ដែលមានចលនករពន្លឿន នូវសន្ទុះនៃការផ្លាស់ប្តូរឥរិយាបទ របស់អ្នកប្រើប្រាស់ ការផ្លាស់ប្តូររូបភាព នៃការបោកបន្លំ និងពង្រឹងបន្ថែម ដើម្បីកាត់បន្ថយហានិភ័យផ្សេងៗ

នេះក៏ជាតថភាពជាក់ស្តែងមួយ សម្រាប់ប្រទេសកម្ពុជាសព្វថ្ងៃ ដែលតម្រូវចំពោះ ការបង្កើនសុវត្ថិភាព និងការយល់ដឹងជាប្រចាំ អំពីគោលការណ៍ណែនាំ សុខភាពនាពេលបច្ចុប្បន្ន បានជំរុញឲ្យនិន្នាការ ការទូទាត់ដោយមិនប្រើប្រាស់ សាច់ប្រាក់សុទ្ធ មានការកើនឡើង ។

អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា ការស្ទង់មតិស្តីពីឥរិយាបថ ក្នុងការទូទាត់ប្រាក់របស់អតិថិជន ចម្លើយដែលយើងទទួលបាន ពីអ្នកប្រើប្រាស់ភាគច្រើន គឺការបន្ថែមប្រព័ន្ធសុវត្ថិភាព កំឡុងពេលប្រតិបត្តិការ ជាកត្តាលិករដ៏សំខាន់មួយ សម្រាប់ជំរុញឲ្យមាន ការផ្លាស់ប្តូរឥរិយាបទ នៃការទូទាត់របស់អ្នកប្រើប្រាស់ ឲ្យងាកមកចាប់យក ការទូទាត់តាមប្រព័ន្ធឌីជីថល និងក្នុងរូបភាពផ្សេងៗទៀត ដោយមិនប្រើ សាច់ប្រាក់ជាដើម។ ខណៈការប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅតែបន្តមានឥទ្ធិពលខ្លាំង ទស្សនវិស័យសម្រាប់ឆ្នាំ ២០២១ របស់ Visa គឺបន្តផ្តល់ការយល់ដឹង ដល់អតិថិជន អំពីវិធីសាស្ត្រការការពារខ្លួន និងការពារហិរញ្ញវត្ថុ របស់ពួកគេឲ្យបានល្អបំផុត។

នៅឆ្នាំ ២០២០ Visa បានផ្តោតការយកចិត្តទុកដាក់ ទៅលើធនធាន និងជំនាញរបស់ខ្លួន ដើម្បីបន្តជួយដល់ស្ថាប័នហិរញ្ញវត្ថុ ដៃគូពាណិជ្ជកម្ម រាជរដ្ឋាភិបាល និងអតិថិជនរបស់ខ្លួន ក្នុងការបត់បែនទៅតាម ការផ្លាស់ប្តូរដ៏ធំនេះ។ បើយើងសំលឹងមើលទៅមុខ សម្រាប់ឆ្នាំ២០២១ ការទូទាត់តាមរយៈឌីជីថល នឹងមានការផ្លាស់ប្តូរជាបន្តបន្ទាប់។ អ្វីដែលសំខាន់ ជាងនេះទៅទៀតនោះ គឺបទពិសោធន៍នៅឆ្នាំ២០២០ នឹងពន្លឿនភាពច្នៃប្រឌិត ព្រមទាំងជំរុញ ឲ្យក្រុមហ៊ុនទាំងឡាយងាកមកសិក្សា ពីចំណុចខ្វះខាតរបស់ខ្លួន ដើម្បីធានាថាពួកគេ មិនដើរតាមគន្លងដដែល សម្រាប់ឆ្នាំ២០២១នេះ។

ការព្យាករណ៍មួយចំនួន សម្រាប់ឆ្នាំ ២០២១ រួមមាន៖ ១. ឥរិយាបទអតិថិជន ដែលកើតចេញក្នុងកំឡុងពេល នៃការរីករាតត្បាតនៃមេរោគ នឹងក្លាយជាប្រក្រតីភាព តាមគន្លងថ្មី ដែលនឹងទាមទារឲ្យមាន នូវយុទ្ធសាស្រ្តទប់ស្កាត់ ការក្លែងបន្លំពីសំណាក់ ពាណិជ្ជករ៖ យោងតាមការសិក្សា ស្ទង់មតិលើប្រធានបទ ការឆ្ពោះទៅរកអាជីវកម្ម របស់ក្រុមហ៊ុន Visa (Visa’s Back to Business) បានឲ្យឃើញថា ៧៨ ភាគរយ នៃអតិថិជននៅទូទំាងសកលលោក បានកែសម្រួលមធ្យោបាយទូទាត់ ថ្លៃទំនិញរបស់ពួកគេ ដោយសារតែមានការព្រួយបារម្ភ ពីសុវត្ថិភាព ហើយប្រមាណ ជិតពាក់កណ្តាល (៤៨ ភាគរយ) ជ្រើសរើសមិនទិញទំនិញ នៅហាងប្រើប្រាស់ វិធីសាស្រ្តទូទាត់ប្រាក់ តម្រូវឲ្យមានការប្រាស្រ័យ ទាក់ទងដោយផ្ទាល់ ជាមួយអ្នកគិតប្រាក់ ឬម៉ាស៊ីន ដែលត្រូវប្រើរួមគ្នា ដូចជាម៉ាស៊ីនឆូតកាតជាដើម។ ខ្ញុំជឿថា ឥរិយាបទរបស់អតិថិជន ដែលកំពុងធ្វើបែបនេះ វាមិនមែនជាការផ្លាស់ប្តូរ បណ្តោះអាសន្ននោះទេ គឺវានឹងបន្តរបៀបនេះជាអចិន្ត្រៃ។

ឥរិយាបថអតិថិជនទាំងនោះ នឹងជំរុញពាណិជ្ជករ ឲ្យមានភាពច្នៃប្រឌិត ដើម្បីធានាបាននូវវឌ្ឍនភាព លើអាជីវកម្មរបស់ខ្លួនបន្ថែម ព្រមទាំងបំពេញតម្រូវការ របស់អតិថិជនផងដែរ។ ពាណិជ្ជករដែលជ្រើសយក ការវិនិយោគលើវិធីសាស្ត្រថ្មីៗ ដើម្បីផ្តល់ភាពងាយស្រួល ដល់អតិថិជន រួមមានវិធីសាស្រ្ត នៃការទូទាត់ប្រាក់ ដូចជាការបញ្ជាទិញទំនិញ តាមប្រព័ន្ធអ៊ិនធើណេត តាមកម្មវិធីទូរស័ព្ទ (in-app) បច្ចេកវិទ្យាcontactless និង IoT ដែលពួកគាត់នឹង អាចរក្សាបាននូវអតិថិជនចាស់ ទទួលបានអតិថិជនថ្មីៗបន្ថែមទៀត រួមទាំងកំណើន នៃការលក់ក៏ប្រសើរជាងមុនផងដែរ។

ប៉ុន្តែទន្ទឹមទៅនឹង ពេលពាណិជ្ជករយើង ងាកមកធ្វើជំនួញ នៅលើប្រព័ន្ធអ៊ីនធើណេត មានក្រុមអ្នកបោកប្រាស់ជាច្រើន ហើយជនមួយចំនួននោះ មានធនធានជំនាញ និងគាំទ្រពីក្រោយ។ សម្រាប់សុវត្ថិភាព នៃការធ្វើប្រតិបត្តិការទូទាត់ គឺពិតជាមានភាពស្មុគស្មាញណាស់ ហើយមិនមែនគ្រប់គ្នា នៅក្នុងវិស័យទូទាត់ អាចមានជំនាញ ដើម្បីដោះស្រាយវាបានល្អនោះទេ។ ពាណិជ្ជករទាមទារ ឲ្យមានយុទ្ធសាស្រ្ត ក្នុងការធ្វើបច្ចុប្បន្នភាព ដើម្បីទប់ស្កាត់ការក្លែងបន្លំ ការគាំទ្រដល់ពាណិជ្ជកម្ម តាមអនឡាញ (omnichannel commerce) ប្រសិនបើពួកគាត់មិនមានជំនាញនេះទេ ពួកគេគួរតែងាកទៅរកដៃគូសហការ មានជំនាញនិងកេរ្តិ៍ឈ្មោះល្អ ក្នុងការបង្កើតឲ្យបាន នូវសមិទ្ធផលស្របតាមគោលដៅ និងផលប្រយោជន៍ នៃអាជីវកម្មរបស់ខ្លួន។

២. ការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទូទាត់ ដែលនឹងបង្ហាញ ពីភាពងាយរងគ្រោះថ្មីៗ៖ ចំនួនធនាគារកណ្តាល និងបច្ចេកវិទ្យាហិរញ្ញវត្ថុកើនឡើង ជាលំដាប់កំពុងប្រឈមជាមួយ នឹងការស្វែងរកមធ្យោបាយថ្មី និងលឿនអាចផ្ញើ ឬទូទាត់ប្រាក់ និងចែករម្លែកព័ត៌មាន បានរហ័សជាងមធ្យោបាយ បែបប្រពៃណី។ ការទូទាត់ភ្លាមៗ ការប្រើប្រាស់រូបិយប័ណ្ណឌីជីថល ព្រមទាំងការចូលរួមពីធនាគារ ក្នុងការគាំទ្រដល់ការបង្កើតថ្មី សមស្របទៅនឹងការរំពឹងទុក របស់អ្នកប្រើប្រាស់ ឌីជីថលនោះ អាចជួយជំរុញពាណិជ្ជកម្ម នៅលើបណ្តាញឌីជីថល កាន់តែរីកចម្រើន សម្រាប់រាប់ទសវត្សរ៍ ខាងមុខតួទៅទៀត។ ប៉ុន្តែការទូទាត់រហ័សជាងមុន ក៏បើកឱកាសឲ្យមានការក្លែងបន្លំ លឿនជាងមុនផងដែរ ដូច្នេះការចែករំលែកព័ត៌មាន របស់អតិថិជនត្រូវតែប្រកាន់ខ្ជាប់ នូវអភ័យឯកសិទ្ធទិន្នន័យឯកជន។

បច្ចេកវិទ្យាហិរញ្ញវត្ថុ និងធនាគារកណ្តាលចាំបាច់ ត្រូវមានយន្តការនៅក្នុងដៃ ដើម្បីត្រួតពិនិត្យភាពមិនប្រក្រតី អាចជាសូចនាករនៃការក្លែងបន្លំ។ វាក៏ជាកត្តាសំខាន់ ដែឡគោលការណ៍ នៃធនាគារបើកចំហ និងការចែករម្លែកទិន្នន័យ ត្រូវបានប្រើប្រាស់ ប្រកបដោយទំនួលខុសត្រូវខ្ពស់ ប្រកបដោយក្រមសីលធម៌ ទាំងផលិតផល សេវាកម្ម និងបច្ចេកវិទ្យា។ ឆ្នាំ ២០២១ យើងឃើញថា បរិមាណនៃការទូទាត់ភ្លាមៗ នៅតែបន្តកើនឡើង រូបិយប័ណ្ណឌីជីថល នៅតែបន្តមានសន្ទុះខ្លាំង ទិន្នន័យរបស់អតិថិជន និងភាពឯកជន របស់ទិន្នន័យ នឹងក្លាយជាប្រធានបទនាំមុខគេ ក្នុងការពិភាក្សាជាច្រើន ហើយតួអង្គសំខាន់ៗ ជាប្រតិបត្តិករនៅក្នុង ឧស្សាហកម្មនេះ នឹងធ្វើការជាមួយគ្នា ដើម្បីដោះស្រាយ ភាពងាយរងគ្រោះថ្មីៗដែលនឹងកើតឡើង។

ចំណែកការទូទាត់បែបបច្ចេកវិទ្យា Contactless នឹងក្លាយជារឿងធម្មតា សម្រាប់អ្នកប្រើប្រាស់ភាគច្រើន ខណៈពេលដែលបច្ចេកវិទ្យា ដាក់ទូរស័ព្ទប៉ះ ដើម្បីទូទាត់បង់ប្រាក់ “Tap to Phone” នឹងក្លាយជា ​បច្ចេកវិទ្យានាំមុខគេ៖ ការទូទាត់បែបបច្ចេកវិទ្យា Contactless បានក្លាយជាជម្រើស សម្រាប់ការទូទាត់ជាទូទៅ នៅជុំវិញពិភពលោក បច្ចេកវិទ្យាដាក់ទូរស័ព្ទប៉ះ ដើម្បីទូទាត់ប្រាក់ (Tap to Phone) ធ្វើឲ្យអាជីវកម្មខ្នាតមីក្រូ និងខ្នាតតូចអាចបោះជំហាន ចូលទៅក្នុងសេដ្ឋកិច្ចឌីជីថល ដោយងាយស្រួលតាមរយៈ កម្មវិធីទូរស័ព្ទ។ បច្ចេកវិទ្យា Tap to Phone អាចឲ្យអ្នកលក់ទទួលយក ការទូទាត់បែបបច្ចេកវិទ្យា Contactless ដោយមិនចាំបាច់ ប្រើម៉ាស៊ីនឆូតកាត។ យើងកំពុងមើលឃើញ ដំណាក់កាលដំបូងនៃកំណើនផលិតផលនេះ ហើយរំពឹងថាឆ្នាំ ២០២១/២០២២នេះ គឺជាឆ្នាំដ៏ល្អបំផុត ខណៈចំនួនអ្នកប្រើប្រាស់ ការទូទាត់តាមបច្ចេកវិទ្យា contactless នៅតែបន្តកើនឡើង។

រីឯពាណិជ្ជកម្មចម្រុះ ឬ“ពាណិជ្ជកម្មអេឡិចត្រូនិច eCommerce នៅក្នុងជីវិតពិត” ត្រូវបានកំណត់ឲ្យក្លាយទៅជា គោលដៅចម្បងសម្រាប់បទពិសោធន៍ របស់អតិថិជន៖ វាជាឆ្នាំមួយដែលយើង មិនធ្លាប់ជួបពីមុនមក សម្រាប់ eCommerce ជាវិស័យមួយត្រូវបានជំរុញ យ៉ាងខ្លាំងតាមតម្រូវការទូទៅ របស់ក្រុមហ៊ុនជាច្រើន បន្តផ្តល់នូវជម្រើសសម្រាប់ការទិញទំនិញ តាមអ៊ីនធើណេត និងការដឹកជញ្ជូន តាមទម្រង់ថ្មី។ ឆ្នាំ ២០២១ នឹងបន្តជំរុញនូវការ ធ្វើសមាហរណកម្ម ពាណិជ្ជកម្ម បន្ថែមទៀត ដោយវាមិនត្រឹមតែ ជាការនិយមមួយឆាវប៉ុណ្ណោះទេ តែវានឹងក្លាយទៅជារឿងធម្មតា សម្រាប់របទជីវិត រស់នៅប្រចាំថ្ងៃ។ វាមានផលនៃការ ប៉ះទង្គិចដ៏តិចតួច តែមានការរីកចម្រើន ផ្នែកបច្ចេកវិទ្យាថ្មី សម្រាប់អតិថិជន ផ្តោតលើការប្រើប្រាស់ កម្មវិធីទូរស័ព្ទ និងយុទ្ធសាស្ត្រ ពាណិជ្ជកម្មជាច្រើនទៀត នឹងជួយឲ្យអាជីវកម្មរីកចម្រើន កាន់តែឆាប់រហ័ស ឆ្លើយតបទៅនឹងតម្រូវការ ររបស់អតិថិជន ដែលកំពុងវិវត្តឥតឈប់ឈរ។

ម្យ៉ាងវិញទៀត មិនត្រឹមតែក្រុមហ៊ុន ដែលប្រកបអាជីវកម្មបែបប្រពៃណី ឬក្រុមហ៊ុនធំៗទេ ដែលចូលរួមនៅក្នុងរបទ នៃការផ្លាស់ប្តូរនេះ ប៉ុន្តែនៅជុំវិញពិភពលោក រាជរដ្ឋាភិបាលនានាក៏កំពុងជំរុញ និងបង្កើនដែនកំណត់ ដោយការអាប់ដេតដាក់ ឲ្យមានការប្រើប្រាស់ ការទូទាត់បែបបច្ចេកវិទ្យា Contactless នៅតាមបណ្តាញសេវាកម្ម ដឹកជញ្ជូនសាធារណៈរបស់ខ្លួន ហើយអាជីវកម្មខ្នាតតូចនានា ក៏កំពុងទាញយកផលប្រយោជន៍ ពីការប្រើប្រាស់បច្ចេកវិទ្យា មួយនេះផងដែរ៕

To Top