អត្ថបទ

ក្រុមហ៊ុន Huawei រុករកនូវនាវានុវត្តន៍ថ្មី ពីបច្ចេកវិទ្យា 5G លើសពីឧស្សាហកម្ម ទូរគមនាគមន៍

ទីក្រុង Shenzhen ប្រទេសចិន ថ្ងៃទី 18 ខែកុម្ភៈ ឆ្នាំ 2021 ស្ថាបនិកនិងជានាយកប្រតិបត្តិក្រុមហ៊ុន Huawei លោក Ren Zhengfei នៅក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះជាមួយប្រព័ន្ធផ្សព្វផ្សាយសកល នៅក្នុងប្រទេសចិនបានបង្ហាញពីផ្លូវនៃការរុករកឱកាសថ្មី របស់ក្រុមហ៊ុនក្នុងការប្រើប្រាស់បច្ចេកវិទ្យា5G នៅលើវិស័យឧស្សាហកម្មផ្សេងៗទៀតដូចជា៖ ការរុករករ៉ែ ការដឹកជញ្ជូននិងតន្ត្រីជាដើម ដោយបន្តផ្តោតទៅលើនាវានុវត្តន៍ និងអាជីវកម្មស្នូលរបស់ខ្លួន ដើម្បីផ្តល់នូវវេទិកាមូលដ្ឋានសម្រាប់ឧស្សាហកម្មចម្រុះនៅក្នុងសម័យ 5G ។

លោក Ren Zhengfei បានមានប្រសាសន៍ថា “នៅក្នុងសម័យកាល 5G ការតភ្ជាប់អាជីវកម្មគឺជាគោលដៅចម្បង ។ ខណៈពេលដែលការប្រើប្រាស់ 5G នៅក្នុងឧស្សាហកម្មផ្សេងគ្នាក៏មានសភាពខុសគ្នាដែរ ប៉ុន្តែបច្ចេកវិទ្យាភាគច្រើនគឺដូចគ្នា។ ដូច្នេះ គោលដៅចម្បងរបស់យើងគឺដើម្បីបង្កើនការប្រើប្រាស់នៃប្រព័ន្ធអេឡិចត្រូនិច software និងប្រព័ន្ធ computing នៅក្នុងឧស្សាហកម្មផ្សេងៗគ្នាផងដែរ”។

លោក Ren Zhengfei ស្ថាបនិកនិងជានាយកប្រតិបត្តិក្រុមហ៊ុន Huawei

គន្លឹះក្នុងការពន្លឿនការអភិវឌ្ឍនេះ នឹងក្លាយជាការប្តេជ្ញាចិត្តនិងការវិនិយោគ ដ៏យូរអង្វែងរបស់ក្រុមហ៊ុន Huawei នៅក្នុងការស្រាវជ្រាវជាមូលដ្ឋាន និងនាវានុវត្តន៍។ យោងតាមការលើឡើងរបស់លោក Ren ក្រុមហ៊ុន Huawei បានសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវ និងមន្ទីរពិសោធន៍រួមគ្នាជាង ១០០ កន្លែងនៅជុំវិញពិភពលោក ដែលមានឯកទេសខាងគណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងសោភ័ណភាព ជាមួយការអភិវឌ្ឍការប្រើប្រាស់ បច្ចេកវិទ្យា 5G និងដំណោះស្រាយICT ដើម្បីពន្លឿនប្រព័ន្ធអេកូ នៃទីក្រុងឆ្លាតវៃ រថយន្តស្វ័យប្រវត្តិ ការអប់រំឆ្លាតវៃ ការថែទាំសុខភាពឆ្លាតវៃ ការរុករករ៉ែឆ្លាតវៃជាដើម។

មន្ទីរពិសោធន៍នាវានុវត្តន៍ទាំងនេះត្រូវបានសហការជាមួយ អតិថិជនរបស់ក្រុមហ៊ុនដែលចែករំលែកនូវការស្វែងយល់ និងផ្តល់នូវជំនាញដើម្បីដឹកនាំការស្រាវជ្រាវឱ្យស្របតាមតម្រូវការ នៃឧស្សាហកម្មរៀងៗខ្លួនរបស់ពួកគេ ខណៈពេលដែលជំនាញរបស់ក្រុមហ៊ុន Huawei នៅក្នុងបច្ចេកវិទ្យាអេឡិចត្រូនិចនេះគឺជួយអភិវឌ្ឍនូវការអនុវត្តក៏ដូចជា សេវាកម្មដ៏អស្ចារ្យសម្រាប់ ឧស្សាហកម្មទាំងនេះ។

ក្រោមកិច្ចសហប្រតិបត្តិការរួមគ្នាជាមួយអតិថិជន និងដៃគូឧស្សាហកម្ម ក្រុមហ៊ុន Huawei បានជួយកសាងបណ្តាញ 5G និងការតភ្ជាប់បណ្តាញឌីជីថលនៅបណ្តា ទីក្រុងមួយចំនួននៅទូទាំងពិភពលោករួមមានដូចជា៖ ទីក្រុងប៊ែកឡាំង ទីក្រុងសេអ៊ូល បាងកកនិងរីយ៉ាដជាដើម។ បណ្តាញទាំងនេះបានបង្ហាញពី សមត្ថភាពឈានមុខ គេរបស់ឧស្សាហកម្មពួកគេ ដោយអនុញ្ញាតឱ្យមានការតភ្ជាប់ យ៉ាងរលូននិងការអនុវត្តកម្រិតខ្ពស់បំផុត សម្រាប់ ឧបករណ៍ទំនើបចុងក្រោយ ដែលធ្វើប្រតិបត្តិការនៅលើបណ្តាញទាំងនេះ ។

សព្វថ្ងៃនេះក្នុងនាមជាអ្នកផ្តល់ដំណោះស្រាយ ICT ឈានមុខគេលើពិភពលោក Huawei នៅតែបន្តផ្តល់ជូននូវផលិតផលនិងដំណោះស្រាយដ៏ល្អបំផុតជូនដល់អតិថិជនរបស់ខ្លួន។ ក្រុមហ៊ុន Huawei បានចាប់ផ្តើមធ្វើការស្រាវជ្រាវបច្ចេកវិទ្យា 5G កាលពីឆ្នាំ 2009 ហើយនៅចុងឆ្នាំ 2019 នេះ ក្រុមហ៊ុនបានរួមចំណែកដាក់ស្នើស្តង់ដារ ចំនួន26,600 ទៅកាន់ 3GPP ។

យោងតាមវិទ្យាស្ថានស្តង់ដារទូរគមនាគមន៍នៅអឺរ៉ុប (ETSI) ក្រុមហ៊ុន Huawei ជាម្ចាស់កម្មសិទ្ធិនៃប៉ាតង់បច្ចេកវិទ្យា5G សំខាន់ៗ ចំនួន 4,348 ក្រុម ដែលមានចំនួនជាង 20% នៃចំនួនសរុប។ នេះបានធ្វើឱ្យក្រុមហ៊ុន Huawei បានក្លាយជាក្រុមហ៊ុនលើកដំបូងក្នុងចំណោមអ្នកលក់ទាំងអស់នៃប៉ាតង់ 5G នេះ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ ការរំពឹងទុកក្នុងការស្រាវជ្រាវនិងអភិវឌ្ឍន៍ និងការអនុវត្តប្រកបដោយនាវានុវត្តន៍ ភាពនៃ 5G ទៅក្នុងឧស្សាហកម្មចម្រុះទាំងនេះ។

អំពីក្រុមហ៊ុន Huawei

បង្កើតឡើងនៅឆ្នាំ១៩៨៧, ក្រុមហ៊ុន Huawei ជាក្រុមហ៊ុនាំមុខគេមួយនៅក្នុងការផ្តល់បច្ចេកវិទ្យាព័ត៌មាន និងការទំនាក់ទំនងហេដ្ឋារចនាសម្ព័ន្ធ (ICT) និងឧបករណ៏ឆ្លាតវៃជាច្រើន។ យើងមានបុគ្គលិកច្រើនជាង១៩៤,០០០នាក់ ហើយយើងមានប្រតិបត្តិការច្រើនជាង១៧០ប្រទេសនិងនៅក្នុងតំបន់ បានបម្រើអតិថិជនច្រើនជាងបីពាន់លាននាក់ នៅជុំវិញពិភពលោក។ យើងប្តេជ្ញាចិត្តក្នុងការនាំយកនូវបច្ចេកវិទ្យា ទៅដល់គ្រប់បុគ្គល គ្រប់គេហដ្ឋាន និង ក្រុមហ៊ុន ដើម្បីបង្កើតទំនាក់ទំនងដ៏ឆ្លាតវៃនៅទូទាំងពិភពលោក។ ជាចុងបញ្ចប់នេះ យើងនឹងនាំមកនូវ បណ្តាញទំនាក់ទំនងទៅកាន់គ្រប់ទីកន្លែង និង ផ្សព្វផ្សាយសមភាពនៃការប្រើប្រាស់បណ្តាញកុំព្យូទ័រ, ផ្តល់លទ្ធភាពបម្រើបម្រាស់ខ្ពស់បំផុត ដើម្បីចែកចាយទៅគ្រប់ទីកន្លែង ផ្ទុកទិន្នន័យ និងការរីកដុះដាលនៃភាពឆ្លាតវៃ, បង្កើតកម្មវិធីឌីជីថល ដើម្បីជួយដល់គ្រប់ឧស្សាហកម្ម និង ក្រុមហ៊ុនអោយកាន់តែមានភាពរហ័សរហួន មានប្រសិទ្ធភាព និង មានថាមពល, បង្កើតនិយមន័យថ្មីលើបទពិសោធន៍ របស់អ្នកប្រើប្រាស់ ជាមួយកម្មវិធី AI ដែលធ្វើអោយកាន់តែមានឯកជនភាពសំរាប់ មនុស្សនៅគ្រប់បរិបទទាំងអស់ មិនថាពួកគេកំពុងនៅគេហដ្ឋាន នៅការិយាល័យ ឫក៏កំពុងតែធ្វើដំណើរក៏ដោយ។

សំរាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័ររបស់ Huawei www.huawei.com ឬតាមដានព័ត៌មាន របស់យើងនៅលើគេហទំព័រ Facebook របស់ក្រុមហ៊ុន Huawei ថេកណឡជី (ខេមបូឌា)៖ https://www.facebook.com/HuaweiTechKH៕

To Top