អត្ថបទ

កសិដ្ឋានគិរីសួគ៌ ផ្ដល់ជូនការបញ្ចុះតម្លៃ ទឹកដោះគោសុទ្ធ ទិញមួយថែមមួយ ដើម្បីជួយសម្រួល ពលរដ្ឋកម្ពុជា ឆ្លងកាត់គ្រាលំបាក ទាំងអស់គ្នា

ភ្នំពេញ ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ – ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ឯ.ក ដែលវិនិយោគលើកសិដ្ឋាន ផលិតទឹកដោះគោសុទ្ធ ពីធម្មជាតិឈានមុខគេ នៅកម្ពុជា បានបន្តការជួយរបស់ខ្លួន ដល់ពលរដ្ឋកម្ពុជា អំឡុងគ្រាលំបាកនៃកូវីដ១៩ ដោយផ្ដល់ការបញ្ចុះតម្លៃ ទិញមួយថែមមួយ នូវផលិតផលទឹកដោះគោសុទ្ធ ពីធម្មជាតិ ១០០ ភាគរយ ពីថ្ងៃនេះតទៅ។

អតិថិជនទាំងអស់ ដែលទិញទឹកដោះគោសុទ្ធ ពីធម្មជាតិ១០០ ភាគរយ របស់កសិដ្ឋានគិរីសួគ៌មួយដប ចំណុះ២ លីត្រ ឬ ចំណុះ៨៣០មីលីលីត្រ នឹងទទួលបានទឹកដោះគោ ១ដប ទំហំដូចគ្នាបន្ថែមទៀត ដោយឥតគិតថ្លៃ។

ទឹកដោះគោសុទ្ធពីធម្មជាតិ១០០ ភាគរយរបស់កសិដ្ឋានគិរីសួគ៌ អាចរកទិញបានតាម ផ្សារនិងហាងទំនើបធំៗទាំងអស់ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ដូចជានៅផ្សារអ៊ីអន ផ្សារម៉ាក្រូ ផ្សារទំនើបឡាក់គី ផ្សារទំនើបបាយ័ន និងផ្សារទំនើប​ ជាច្រើនផ្សេងទៀត។

លោក ឈរ រិទ្ធី នាយកប្រតិបត្តិ ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ឯ.ក មានប្រសាសន៍ថា «យើងជាក្រុមហ៊ុនក្នុងស្រុក មានលក្ខណៈស្តង់ដារអន្តរជាតិ ហើយក្រុមហ៊ុន ក៏មានមោទនភាពដែលយើង អាចជួយប្រជាពលរដ្ឋរបស់យើង ក្នុង
ដំណាក់កាលដ៏លំបាក នៃសម័យកូវីដនេះ។»

ក្រុមហ៊ុនជាច្រើនក្នុងស្រុ​ក បានបន្តការជួយដល់ប្រទេសកម្ពុជា តាមរយៈការបញ្ចុះតម្លៃ ឬការបរិច្ចាគ ដល់បុគ្គលិកជួរមុខ របស់រាជរដ្ឋាភិបាល ដែលបាននឹងកំពុងធ្វើការ ដើម្បីប្រយុទ្ធប្រឆាំង នឹងការរីករាលដាល នៃជំងឺកូវីដ ១៩។

នាពេលថ្មីៗនេះ ក្រុមហ៊ុនបានបរិច្ចាគ ទឹកដោះគោស្រស់រាប់រយដប និងយ៉ាអួរាប់រយកំប៉ុង សម្រាប់គ្រូពេទ្យស្ម័គ្រ ចិត្តយុវជនសម្តេចតេជោ ឬហៅកាត់ថា TYDA ដើម្បីអោយក្រុមគ្រូពេទ្យ ដ៏ក្លាហានវ័យក្មេង ដែលកំពុងធ្វើការនៅ
ជួរមុខទំាងអស់នោះ ទទួលបាននូវអាហារូបត្ថម្ភ គ្រប់គ្រាន់។

ការផ្ដល់ជូននាពេលនេះ គឺធ្វើឡើងក្នុងខែមេសា ពេញតែម្ដង ហើយក្រុមហ៊ុន នឹងពិចារណា បន្តការផ្ដល់ជូននេះ អាស្រ័យលើស្ថានភាពជាក់ស្ដែង។

លោក ឈរ រិទ្ធី បានបន្ថែមទៀតថា «យើងក៏មានគោលបំណង ជួយទ្រទ្រង់នូវសេដ្ឋកិច្ច របស់ប្រជាពលរដ្ឋយើង ដោយផ្តល់នូវកម្មវិធី ដែលទិញ១ថែម១នេះ ប៉ុន្តែយើងក៏លើកទឹកចិត្តអោយ ប្រជាពលរដ្ឋរបស់យើង ត្រូវអនុវត្តយ៉ាង
ម៉ឺងម៉ាត់នូវគោលការណ៍ របស់រដ្ឋាភិបាល គឺ៣ការពារ និង ៣កុំ។ ដូចនេះការប្រូម៉ូត ឬកម្មវិធី ទិញ១ថែម១នេះ គឺយើងអាចជួយគាត់ ក្នុងការកាត់បន្ថយ នូវចំនួនដែលគាត់ទៅដើរផ្សារ ឧទាហរណ៌ពីមុនគាត់ ទៅ៣ដងក្នុង១អាទិត្យ ឥឡូវគាត់អាចទៅម្ដង ឬ ២ដងក្នុង១អាទិត្យ។»

ផលិតផលទឹកដោះគោសុទ្ធ ១០០ ភាគរយរបស់កសិដ្ឋាន គិរីសួគ៌អាចរកទិញបាន តាមរយៈកម្មវិធីដឹកជញ្ជូនតាម ទូរស័ព្ទ Nham24 នេះបានន័យថាអតិថិជន អាចកាត់បន្ថយការធ្វើដំណើ ទៅផ្សារក្នុងកំឡុងពេលដ៏លំបាកនេះ ដែលនឹងចូលរួមក្នុងវិធាន រក្សារគម្លាតសុវត្ថិភាព ហើយជួយប្រទេសជាតិ ឱ្យជៀសផុតពីវិបត្ដិនេះផងដែរ។

ដើម្បីស្វែងយល់បន្ថែម អំពីកសិដ្ឋានផលិត ទឹកដោះគោសុទ្ធ ពីធម្មជាតិឈានមុខគេ នៅកម្ពុជា សូមចូលមើលទំព័រហ្វេសប៊ុក https://www.facebook.com/kirisufarm.

To Top