អត្ថបទ

ទ្រូម៉ាន់នី ផ្តល់ជូនការទូទាត់​ ចំណាយ ដោយមិនគិតថ្លៃសេវា ដើម្បីសម្រាលបន្ទុក អតិថិជន ក្នុងគ្រាមានការ រាតត្បាត ជំងឺកូវីដ-១៩

ភ្នំពេញ-ថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២១៖ ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា​ ហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយ នៅកម្ពុជា កំពុងផ្តល់ជូនសេវា​ ទូទាត់វិក្កយបត្រ ចំណាយដោយមិនគិតថ្លៃសេវា ដល់អតិថិជនរបស់ខ្លួន សម្រាប់ការបង់សងប្រាក់កម្ចី ការទូទាត់ថ្លៃទឹកនិងអគ្គិសនី និងតម្រូវការហិរញ្ញវត្ថុ ប្រចាំថ្ងៃផ្សេងទៀត ដើម្បីសម្រាលបន្ទុករបស់អតិថិជនដែលបង្ករឡើងដោយជំងឺកូវីដ-១៩។

ការផ្តល់ជូននេះ ដែលអាចរកបានសម្រាប់ អ្នកប្រើប្រាស់កម្មវិធី TrueMoney wallet នឹងដំណើរការចាប់ពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។ ការផ្តល់ជូនការទូទាត់ ការចំណាយដោយមិនគិតថ្លៃសេវានេះ អាចត្រូវបានប្រើ ដោយអ្នកប្រើប្រាស់កម្មវិធី e-wallet របស់ក្រុមហ៊ុន ទ្រូម៉ាន់នី ដើម្បីទូទាត់ការចំណាយ ជូនស្ថាប័នចេញវិក្កយបត្រជាង ២០០ស្ថាប័ន រួមមានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំៗ ទាំងអស់ ការទូទាត់ថ្លៃទឹកនិងអគ្គិសនី (នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល) ការបញ្ចូលទឹកប្រាក់ទូរស័ព្ទ និងការទូទាត់ផ្សេងៗទៀត។

លោកស្រី ឃួន ហ្រ្វង់តារា អគ្គនាយិកាផ្នែកយុទ្ធសាស្រ្ត របស់ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) បានថ្លែងថា៖ “នៅក្រុមហ៊ុនទ្រូម៉ាន់នី យើងទទួលស្គាល់ថា ពេលនេះគឺជាពេលវេលាដ៏លំបាក មិនត្រឹមតែលំបាក ផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ហា ឡូជីស្ទីកផងដែរ។ ក្នុងនាមជាក្រុមហ៊ុន បច្ចេកវិទ្យាហិរញ្ញវត្ថុ ឈានមុខគេមួយនៅកម្ពុជា យើងក៏ចង់ធ្វើកិច្ចការ ដើម្បីជួយសាធារណៈជនឱ្យមានសុវត្ថិភាពផងដែរ តាមរយៈការផ្តល់ជូនការទូទាត់ ការចំណាយដោយមិនគិតថ្លៃសេវា”។

ក្រុមហ៊ុន TrueMoney ដែលគាំទ្រ ដោយក្រុមហ៊ុន Charoen Pokphand Group (CP) ដែលជាក្រុមហ៊ុន ពហុផលិតផលធំបំផុត របស់ប្រទេសថៃ កំពុងផ្តល់ជូនការទូទាត់វិក្កយបត្រ ដោយមិនគិតថ្លៃសេវា និងការបង់សងប្រាក់កម្ចី សម្រាប់អ្នកប្រើប្រាស់កម្មវិធី TrueMoney Wallet ដែលជាមធ្យោបាយមួយ ដើម្បីលើកទឹកចិត្តប្រជាពលរដ្ឋកម្ពុជា ឱ្យងាកមកឆ្លើយតបតម្រូវការ សេវាធនាគារនិងហិរញ្ញវត្ថុ តាមអនឡាញវិញ។

លោកស្រី ឃួន ហ្រ្វង់តារា បានបន្ថែមថា៖ «បើទោះជាយើងដឹងថា មនុស្សជាច្រើនស៊ាំ ទៅនឹងការទូទាត់ការចំណាយ ដោយផ្ទាល់ និងដោយប្រើប្រាស់សាច់ប្រាក់ក្តី ក៏យើងក៏កំពុងព្យាយាម លើកទឹកចិត្តឱ្យអ្នកទាំងអស់គ្នា ទូទាត់ប្រាក់តាមឌីជីថលវិញ ដើម្បីភាពងាយស្រួល និងសុវត្ថិភាពផ្ទាល់របស់ពួកគេ”។

ចាប់តាំងពីចាប់ផ្តើម ប្រតិបត្តិការក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៦ មក ក្រុមហ៊ុន ទ្រូម៉ាន់នី បានវិនិយោគយ៉ាងច្រើន លើផ្នែកបច្ចេកវិទ្យាឌីជីថល ដើម្បីផ្តល់សេវាទូទាត់ ការចំណាយនិងសេវាផ្ទេរប្រាក់ ដល់អ្នកប្រើប្រាស់ នៅគ្រប់ទីកន្លែងទាំងអស់ នៅកម្ពុជា ដែលមិនទាន់មានសេវាធនាគារ។

ក្នុងនាមជាក្រុមហ៊ុន បច្ចេកវិទ្យាហិរញ្ញវត្ថុ ដ៏ល្បីឈ្មោះបំផុត នៅតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុនក៏មានការគាំទ្រ ផ្នែកបច្ចេកវិទ្យាពីក្រុមហ៊ុន Ant Financial ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន អាលីបាបា ផងដែរ ដែលជួយផ្គត់ផ្គង់ នូវសេវានិងបច្ចេកវិទ្យា ហិរញ្ញវត្ថុទំនើបៗ ដ៏មានសុវត្ថិភាពខ្ពស់។

នាពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ ជាច្រើនប្រភេទដូចជា សេវាផ្ទេរប្រាក់ក្នុងស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និងបើកប្រាក់ខែ តាមទូរស័ព្ទស្មាតហ៊្វូន និងតាមភ្នាក់ងារ។ ទ្រូម៉ាន់នី ស្ថិតក្រោមការគ្រប់គ្រង របស់ក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន Charoen Pokphand Group (CP) និងជាដៃគូសហការ របស់ក្រុមហ៊ុនបច្ចេកវិទ្យា ហិរញ្ញវត្ថុ Ant Financial របស់ក្រុមហ៊ុនអាលីបាបា។

សេវាទូទាត់វិក្កយបត្រថ្មីនេះ គឺគ្រាន់តែជាសេវាមួយប៉ុណ្ណោះ ក្នុងចំណោមគំនិតផ្តួចផ្តើមថ្មីៗ ដែលក្រុមហ៊ុន ទ្រូម៉ាន់នី រំពឹងថានឹងដាក់ដំណើរការ សម្រាប់អតិថិជនរបស់ខ្លួន ក្នុងពេលឆាប់ៗខាងមុខ៕
ទាញយក TrueMoney Wallet ឥឡូវនេះ៖ https://tmnkh.app.link/BPAF040521

To Top
×