អត្ថបទ

កម្មវីធី goWave by RHB ជាចំណេះដឹងដ៏ល្អ ផ្នែកហិរញ្ញវត្ថុ តាមប្រព័ន្ធឌីជីថល

ភ្នំពេញ៖ ធនាគារ អ អេច ប៊ី ខេមបូឌា សូមណែនាំកម្មវិធីgoWave by RHB ជាប្រព័ន្ធមាតិកាកម្ម វិធីផ្សព្វផ្សាយ​​ តាមប្រព័ន្ធឌីជីថល​គ្រប់ជ្រុងជ្រោយ ដែលបានបង្កើតឡើង ដើម្បីលើកកម្ពស់ នូវចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដល់យុវជនកម្ពុជា តាមរយៈអត្ថបទខ្លីៗ ដ៏មានអត្ថប្រយោជន៍ វីដេអូខាប់ស៊ុល ហើយឧបរកណ៍ ហិរញ្ញវត្ថុទៀតសោត មានការរីកសាយភាយ ទៅក្នុងបណ្តុំព័ត៌មានឌីជីថល ដូចជាតាមរយៈ គេហទំព័ររបស់ខ្លួន ក៏ដូចជាតាមប្រព័ន្ធកម្មវិធី បណ្តាញសង្គមផ្សេងៗផងដែរ។

“កម្មវិធីgoWaveby RHB ធ្វើការណែនាំ សម្របសម្រួល និងផ្តល់អំណាច ដល់យុវជនកម្ពុជា ឆ្ពោះទៅរកការសម្រេចបានគោលដៅ ហិរញ្ញវត្ថុរបស់ពួកគេ។ គំនិតផ្តួចផ្តើមនេះកំពុងត្រូវបាន រៀបចំឡើងជាបីដំណាក់កាល ចាប់ផ្តើមជាមួយ នឹងគេហទំព័រកម្មវិធី goWave by RHB។ បន្ទាប់មកនឹងមានកម្មវិធី goWave Lite Mobile App ដែលផ្តល់នូវការរួមបញ្ចូល ប្រព័ន្ធធនាគារដែលបានកែលម្អ ហើយនៅទីបំផុត មានការផ្តល់ជូនផលិតផល ធនាគារមួយឈុតពេញ ដោយបំពេញទាំងស្រុង នូវសេវាកម្មគ្រប់ជ្រុងជ្រោយរបស់យើង ដែលផ្តល់ជូនសម្រាប់ប្រជាជនកម្ពុជា វ័យក្មេង” នេះបើតាមការលើកឡើង របស់លោក Wong Kee Poh នាយកប្រតិបត្តិ/អគ្គនាយក របស់ធនាគារ អ អេច ប៊ី ខេមបូឌា ។

ក្នុងមុខងារ ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុផ្ទាល់ខ្លួន គ្រប់យ៉ាងក្នុងប្រព័ន្ធតែមួយ កម្មវិធី goWave by RHB អនុញ្ញាតឲ្យអ្នកប្រើប្រាស់ មានទំនាក់ទំនងជាមួយកម្មវិធី chatbot ស្វ័យប្រវត្តិ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ដោយផ្តល់ឲ្យពួកគេ នូវព័ត៌មានថ្មីៗបំផុត នៅលើ គេហទំព័រ បណ្តាញសង្គមឌីជីថល និងការណែនាំអំពីអំណាន ដែលពាក់ព័ន្ធ។ លើសពីនោះទៅទៀត សិក្ខាសាលាតាមប្រព័ន្ធអ៊ីនធឺណិត ក៏អាចត្រូវបានរៀបចំធ្វើឡើង ដោយអ្នកដឹកនាំគោលគំនិតគន្លឹះ ក្នុងបណ្តាញសង្គម ដើម្បីពិភាក្សាអំពីប្រធានបទ ហិរញ្ញវត្ថុដ៏គួរឲ្យចាប់អារម្មណ៍ និងមានប្រយោជន៍។

លោកWong បានបន្ថែមថា “គំនិតផ្តួចផ្តើមនេះលើកឡើង អំពីទស្សនៈយល់ឃើញរយៈពេលវែង ឆ្ពោះទៅរកការរៀបចំយុវជនជំនាន់ថ្មី ដោយផ្តល់ឲ្យពួកគេ នូវការអប់រំ មធ្យោបាយ និងដំណោះស្រាយ ដែលចាំបាច់ដើម្បីឲ្យពួកគេ ធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ នៅក្នុងជីវិតមនុស្សពេញវ័យរបស់ពួកគេ”។

ក្នុងចំណោមលក្ខណៈពិសេស និងប្រធានបទជាច្រើន ដែលមានផ្តល់ជូន តាមរយៈកម្មវិធី goWave by RHB រួមមាន៖ ហិរញ្ញវត្ថុ (Finance 101) ការសន្សំនិងថវិកា (Save and Budget) បែបផែនជីវិតរស់នៅ (Lifestyle) កម្ចី (Borrow) ការវិនិយោគ (Invest) ក៏ដូចជាមធ្យោបាយនានា ដើម្បីជួយអ្នកនៅក្នុងការរៀបចំ ផែនការហិរញ្ញវត្ថុរបស់អ្នក។

តាមរយៈការបើកសម្ពោធ ក្នុងកម្មវិធីបណ្តាញសារព័ត៌មានសង្គម តាមអ៊ីនធឺណិត ពិសេសតែមួយគ្មានពីរ កម្មវិធី goWave by RHB គឺជាប្រព័ន្ធកម្មវិធីសហគមន៍ឌីជីថល ដែលគូសបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់ធនាគារ អ អេច ប៊ី ខេមបូឌា នៅក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែង នៅក្នុងផ្នែកឌីជីថលនីយកម្ម ក្នុងក្របខណ្ឌវិស័យ ឧស្សាហកម្មហិរញ្ញវត្ថុ នៅក្នុងប្រទេស៕

លោកអ្នកអាចចូលទៅកាន់ ហ្វេសប៊ុកផ្លូវការរបស់ GoWave by RHB តាមរយៈតំណរ Link មួយនេះ៖ https://www.facebook.com/goWavebyRHB

To Top