អត្ថបទ

ពលរដ្ឋខេត្តស្វាយរៀង និងខេត្តកំពង់ចាម បានឈ្នះរង្វាន់ឡាន Ford Ecosport 2021 ពីប្រូម៉ូសិន «កោសឈ្នះ កោសឈ្នះ ឈ្នះ 100% » របស់ក្រុមហ៊ុន Smart

ភ្នំពេញ-ថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២១៖ ជាមួយនឹងរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ ពីកម្មវិធី «កោសឈ្នះ កោសឈ្នះ ឈ្នះ 100%» ក្រុមហ៊ុន ស្មាតអាស្យាតា (Smart Axiata) បានប្រគល់រង្វាន់ដ៏មហាសាល រថយន្ត Ford Ecosport 2021 ចំនួនពីរគ្រឿង ដល់អ្នកឈ្នះចំនួន ២ នាក់មកពីស្រុករមាសហែក ខេត្តស្វាយរៀង និងស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ជាមួយនឹងកម្មវិធីប្រូម៉ូសិន «កោសឈ្នះ កោសឈ្នះ ឈ្នះ 100%»ជាមួយកាតកោស Smart 5,000៛ និង 20,000៛ អតិថិជនស្មាតទាំងអស់ អាចមានឱកាសឈ្នះរង្វាន់រថយន្ត Ford Ecosport 2021 សរុបចំនួន 10 គ្រឿង (នៅសល់ ៨ គ្រឿងទៀត) និងទូរស័ព្ទ OPPO Find Series ទូរស័ព្ទ OPPO Reno Series រាប់រយគ្រឿង និងលុយក្នុងប្រព័ន្ធ ជាច្រើនរង្វាន់ ទៀត។ យ៉ាងណាមិញ មានអតិថិជនជាច្រើននាក់ បានឈ្នះរង្វាន់ទូរស័ព្ទ ជាច្រើនគ្រឿងច្រើនមកហើយ និង នៅមានជាច្រើនគ្រឿងទៀត សម្រាប់អតិថិជន មានឱកាស ឈ្នះបន្តទៀត។

អ្នកឈ្នះម្នាក់ ក្នុងចំណោមអ្នកឈ្នះរង្វាន់ធំ ទាំងពីរនាក់ គឺលោក អ៊ូ សារ៉ាន មកពីស្រុករមាសហែក ខេត្តស្វាយ រៀង។ គាត់គឺជាអតីតសន្តិសុខម្នាក់ នៅភោជនីយដ្ឋានមួយ ហើយបន្ទាប់ពីភោជនីយដ្ឋាន នោះបិទទ្វារ ដោយសារជំងឺកូវីដ-១៩ គាត់បានជួយឪពុកម្តាយ របស់គាត់ធ្វើស្រែចំការ។

ការឈ្នះរង្វាន់នេះ កើតមានឡើងបន្ទាប់ពី គាត់បានទិញកាតកោស Smart 5,000៛ ដើម្បីបញ្ចូលទឹកប្រាក់ ក្នុងគោលបំណងបន្តការលេងហ្គេម ក្រោយពេលដែលទឹកប្រាក់ ក្នុងទូរស័ព្ទរបស់គាត់អស់។

លោកថ្លែងថា៖ «ខ្ញុំកោសកន្លែងលេខបញ្ចូលទឹកប្រាក់ រួចកោសកន្លែងមានរង្វាន់ ហើយក៏ឃើញរូបឡាន។ ខ្ញុំមិនភ្នាក់ផ្អើល និងមិនជឿទេ។ អ៊ីចឹងខ្ញុំបានទូរស័ព្ទ ទៅភ្នាក់ងារ បម្រើអតិថិជន Smart ហើយគាត់បានឲ្យខ្ញុំ ទៅការិយាល័យ ក្រុមហ៊ុននៅខេត្តស្វាយរៀង ដើម្បីឆែកមើល ហើយចុងក្រោយខ្ញុំដឹងថា ខ្ញុំបានឈ្នះរង្វាន់ឡានពីក្រុមហ៊ុន Smart»។

បន្ទាប់ពីដឹងថាត្រូវរង្វាន់រថយន្ត គាត់មានភាពស្រឡាំងកាំង និងបានប្រាប់គ្រួសាររបស់គាត់ អំពីការឈ្នះនេះ។ លោកថ្លែងថា៖ «គ្មានអ្វីអាចពិពណ៌នា អំពីភាពរីករាយរបស់យើងឡើយ។ ជាមួយនឹងស្ថានភាព បច្ចុប្បន្នរបស់ខ្ញុំ យើងគ្មានលទ្ធភាពទិញរថយន្ត ដោយខ្លួនឯងទេ។ នេះគឺជាសំណាងធំណាស់ ក្នុងជីវិតរបស់ខ្ញុំ ហើយខ្ញុំមិនធ្លាប់មាន សំណាងឈ្នះអ្វីមួយឡើយ»។

គាត់ថ្លែងថា៖ «ខ្ញុំសូមថ្លែងអំណរគុណ ដល់ក្រុមហ៊ុន Smart ដែលបានផ្តល់រង្វាន់ធំ បែបនេះដល់ខ្ញុំ។ ខ្ញុំសូមជូនពរឱ្យអ្នកមានការគាំទ្រ កាន់តែច្រើនពីប្រជាជនកម្ពុជា ហើយបន្តផ្តល់រង្វាន់បន្ថែមទៀត ដល់អ្នកប្រើប្រាស់»។

អ្នកឈ្នះរង្វាន់រថយន្ត Ford Ecosport 2021 ម្នាក់ទៀត មកពីស្រុកជើងព្រៃ ខេត្តកំពង់ចាម ឈ្មោះ ជន ភារម្យ ដែលធ្វើការងារផ្នែកទីផ្សារ នៅក្រុមហ៊ុនសំណង់មួយ។ គាត់បានឈ្នះរង្វាន់រថយន្តនេះ ក្រោយពេលដែលគាត់បានទិញ កាតកោស Smart 5,000៛ ផងដែរ។

គាត់ថ្លែងថា៖ «ឡាននេះនឹងជួយខ្ញុំបានច្រើន ព្រោះខ្ញុំបើកម៉ូតូទៅធ្វើការ ដោយប្រថុយគ្រោះថា្នក់តាមផ្លូវ ហើយក្រុមហ៊ុនខ្ញុំនៅឆ្ងាយពីផ្ទះ ៥០ គីឡូម៉ែត្រ ប៉ុន្តែពេលនេះខ្ញុំអាចបើកឡាននេះ ទៅធ្វើការបានស្រួលជាងមុន។ ខ្ញុំសូមថ្លែងអំណរគុណ ដល់ក្រុមហ៊ុន Smart ដែលបានផ្តល់រង្វាន់ ធំបែបនេះដល់ខ្ញុំ។ ខ្ញុំសូមជូនពរឱ្យក្រុមហ៊ុន មានការគាំទ្រកាន់តែច្រើន ពីពលរដ្ឋកម្ពុជា ហើយបន្តផ្តល់រង្វាន់បន្ថែមទៀត ដល់អ្នកប្រើប្រាស់»។

លោកអ្នកដែលកំពុងតែប្រើប្រាស់ ប្រព័ន្ធទូរស័ព្ទចល័តរបស់ក្រុមហ៊ុន Smart ក៏អាចមានឱកាសឈ្នះរង្វាន់ ដ៏ច្រើនសន្ធឹកសន្ធាប់នេះផងដែរ ដោយគ្រាន់តែទិញកាតកោស Smart 5,000៛ និង 20,000៛។ អ្នកអាចក្លាយជា ម្ចាស់រថយន្ដ Ford Ecosport 2021 បន្ទាប់៕

To Top