អត្ថបទ

ផ្តល់អាហារូបករណ៍ ៦ពាន់កន្លែង សម្រាប់វគ្គបំប៉ន ត្រៀមប្រឡង សញ្ញាប័ត្រទុតិយភូមិ ឆ្នាំ២០២១

វគ្គសិក្សាដោយឥតគិតថ្លៃ ជាមួយអាហារូបករណ៍ ចំនួន ៦០០០កន្លែង សម្រាប់ប្អូនៗសិស្សានុសិស្ស ត្រៀមប្រឡងសញ្ញាប័ត្រទុតិយភូមិ (ថ្នាក់ទី១២) ឆ្នាំសិក្សា ២០២១ ក្នុងខេត្តបាត់ដំបង ។ 

អាហារូបករណ៍នេះ បានការឧបត្ថម្ភគាំទ្រ ដ៏ខ្ពង់ខ្ពស់ពីសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ក្រុមការងារអភិវឌ្ឍយុវជន ខេត្តបាត់ដំបង ដោយបានរៀបចំ វគ្គបំប៉នស្វ័យសិក្សា និងសិក្សាពីចម្ងាយ រយៈពេល ០២ខែ ដោយមានការណែនាំពីសាស្ត្រាចារ្យផ្ទាល់ ។ 

ប្រព័ន្ធសិក្សា មានមុខងារសំខាន់ៗដូចជា៖

-សិក្សាផ្ទាល់ជាមួយ លោកគ្រូអ្នកគ្រូ មកពីសាលារៀនជំនាន់ថ្មី

-ទទួលបាននូវមេរៀន លំហាត់វិញ្ញាសារ និងកិច្ចការផ្ទះ

-អាចពិភាក្សា សួរសំនួរ ប្រឡង និងអាចមើលអត្រាកំណែតាមរយៈMobileApp

-នៅពេលបព្ចាប់ការសិក្សា មានការប្រឡងរួមមួយដូចនឹងការប្រឡងថ្នាក់ជាតិ និងមានលទ្ធិផលជានិន្ទេសសម្រាប់ប្អូនៗ

-សិក្សាភាសាអង់គ្លេស បណ្ណាល័យអេឡិចត្រូនិច អមដោយឯកសារ និងសៀវភៅជាច្រើន

-ស្វ័យសិក្សាតាមរយៈវីដេអូរបស់ក្រសួង និងសាលារៀនជំនាន់ថ្មី

លេខទូរស័ព្ទ: 011 600 955 / 098 600 955

តំណភ្ជាប់ Telegram Channel: https://t.me/youthdevelopmentbtb

? iOS: https://apps.apple.com/kh/app/youth-mobile/id1575122920  

? Android: https://play.google.com/store/apps/details?id=edu.icyd.mobile.auxswot&hl=en&gl=US

? Website: https://icyd.schoollink.app/

To Top