អត្ថបទ

តើអ្នកត្រៀមអ្វីខ្លះ សម្រាប់ពិធីសែនព្រះខែ? បើមិនទាន់មានទេ ហាងនំប៉័ងបាយ័ន សូមណែនាំ​ ជម្រើសនំសែនព្រះខែដ៏ច្រើន សម្រាប់លោកអ្នក

នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ ជាថ្ងៃពិធីសែនព្រះខែ ដែលប្រពៃណីចិន-វៀតណាម សែនព្រះខែ ឬពិធីបុណ្យគោម គេធ្វើនំប្រពៃណី គឺនំលោកខែជាច្រើនប្រភេទ សែនព្រេនដល់ទេវតា ពិសេសព្រះនាងឆាងអ៊ី ដើម្បីសុំសេចក្តីសុខសប្បាយ ក្នុងក្រុមគ្រួសារ ដោយមានការដុតគោម ឬបង្ហោះគោម ដើម្បីអបអរសាទរ នៃរដូវប្រមូលទិន្នផលកសិកម្មផងដែរ រីឯអ្នកខ្លះទៀត ហូបនំលោកខែជាមួយទឹកតែ ចេញទៅមើលព្រះច័ន្ទដ៏ស្រទន់រះពេញវង់។

ពិធីសែនព្រះខែ ក៏ត្រូវនឹងថ្ងៃសីល ពេញបូណ៌មីថែមទៀតនេះ ហាងនំប៉័ងបាយ័ន មានជម្រើសនំជាច្រើនមុខ ព្រមទាំងមានរសជាតិឆ្ងាញ់ សូមធ្វើការណែនា ដល់អស់លោកលោកស្រី មិនឲ្យខកបំណងនោះទេ ។

លោកអ្នកនឹងរីករាយ ក្នុងពិធី សែនព្រះខែ ជាមួយនំសែនព្រះខែបាយ័ន ដែលមានដូចជា៖ -នំង៉ូវយីងពិសេសពងទា, -នំស្នូលសណ្តែកពងទា, -នំស្នូលដូងពងទា, -នំស្លឹកតយស្នូលសណ្តែក, -នំកោអត់ស្នូលគង់ស៊ីអីម និងមាននំជាច្រើនជម្រើស សម្រាប់ជ្រើសរើសផ្សេងៗទៀត គ្រប់តម្រូវការអតិថិជន ដោយលោកអ្នកអាចទៅកាន់ ហាងនំប៉័ងបាយ័ន គ្រប់សាខា ដែលនៅជិតលោកអ្នកបំផុត លោកអ្នកក៏អាចកុម្ម៉ង់ ឬបញ្ជាទិញតាមរយៈដៃគូសហការ ខាងដឹកជញ្ជូន Foodpanda និង Nham24 ផងដែរ ឬក៏អាចទំនាក់ទំនង មកកាន់លេខទូរសព្ទ 010 555 322 / 069 555 075 ។

អ្វីកាន់តែពិសេសជាគេ សម្រាប់នំសែនព្រះខែបាយ័ន គ្រប់នំ និងការវិចខ្ចប់ទាំងអស់ នៅហាងនំប៉័ងបាយ័ន ត្រូវបានរៀបចំ និងផលិតឡើងដោយខ្លួនឯង មិនត្រូវបាននាំចូលពីខាងក្រៅឡើយ ដោយអាចធានាបានថា មានគុណភាពល្អ និងមិនប៉ះពាល់ដល់សុខភាព អាចរក្សាទុកបានយូរ ។

បុណ្យសែនព្រះខែជាពិធីបុណ្យមួយ នៅពាក់កណ្តាលសរទរដូវ (Mid-Autumn Festival) (中秋節), ត្រូវបានគេស្គាល់ថា ជាបុណ្យសែនព្រះខែ ឬ ចុងឈីវជៀ។ វាជាពិធីបុណ្យ សំរាប់អបអររដូវ ប្រមូលផលពេញនិយមមួយ ដែលត្រូវបានប្រារព្ធឡើង ដោយជនជាតិ ចិន, តៃវ៉ាន់, និងប្រជាជនវៀតណាម. ក្នុងរយៈពេលជាង 3,000 ឆ្នាំមុន ព្រះច័ន្ទត្រូវបានចាត់ទុកជាទីសក្ការៈ នៃរាជវង្សថាង , ពិធីបុណ្យនេះ ត្រូវបានឱ្យឈ្មោះថា ចុងឈីវជៀ(中秋節) (មានន័យថា “ពិធីបុណ្យពាក់កណ្តាលសរទរដូវ”) នៅក្នុងរាជកាលនៃរាជវង្សចូវ ។ នៅម៉ាឡេស៊ី សឹងង្ហបុរី និង ហ្វីលីពីន គេហៅវាថា ពិធីបុណ្យគោម ឬ ពិធីបុណ្យសែននំព្រះខែ ។ ពិធីនេះគេប្រារព្ធឡើង នៅថ្ងៃទី ១៥ ក្នុងខែទី ៨ របស់ចិន ហើយត្រូវនឹងខែ កញ្ញា ឬតុលា នៃប្រក្រតិទិនសូរិយាគតិ ។ វាក៏ជាថ្ងៃដែលត្រូវនឹងពាក់កណ្តាល សរទរដូវនៃប្រក្រតិទិនសូរិយាគតិ ហើយនៅពេលនោះព្រះច័ន្ទ ក៏ពេញបូណ៌មីដែរ ។ ម្ហូបប្រពៃណីនៃពិធីនេះគឺ នំលោកខែ នេះបើតាមឯកសារ វិគីភីឌា ។

បុណ្យសែនព្រះខែ ជាពិធីបុណ្យសំខាន់មួយ ក្នុងប្រក្រតិទិនរបស់ចិន។ តាមប្រពៃណី ញាតិមិត្តនិង មិត្តភ័ក្តិមកជួមជុំគ្នានៅថ្ងៃនេះ ដើម្បីមើលព្រះខែពេញបូណ៌មី និង ញុំានំលោកខែ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top