អត្ថបទ

បុគ្គលិកសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតរចនានិមិត្តសញ្ញាអាស៊ាន ខណៈកម្ពុជាធ្វើជាប្រធានអាស៊ាន នៅឆ្នាំ ២០២២

ភ្នំពេញ៖ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ ព្រីនស៍ ហូលឌីង គ្រុប (ហៅកាត់ថា“ព្រីនស៍ គ្រុប”) ជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុមហ៊ុនដែលធំជាងគេនិងរីកចម្រើនបំផុតនៅក្នុងប្រទេសកម្ពុជាពិតជាមានមោទកភាពដែល កញ្ញា ឈុត ចិន្តា ជាបុគ្គលិកសញ្ជាតិខ្មែរនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (Prince Real Estate ) បានទទួលនូវជ័យលាភីចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតរចនានិមិត្តសញ្ញានៃ ការ ធ្វើ ជា ប្រធាន អាស៊ាន របស់ កម្ពុជា ដែលការប្រកួតប្រជែងនេះមានការរៀបចំដោយក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិរបស់ព្រះរាជាណាចក្រកម្ពុជា (ហៅកាត់ថា “MFAIC”)។ កញ្ញាចិន្តាគឺជាបុគ្គលិកមួយរូប ក្នុងចំណោមបុគ្គលិកដែលបាន ចូលរួមចំនួន៤រូបរបស់ក្រុមហ៊ុនព្រីនស៍។


សម្រាប់ ជ័យ លាភីនេះ កញ្ញាចិន្តា បាន ទទួលនូវ រង្វាន់ ជា សាច់ ប្រាក់ចំនួន ១ពាន់ដុល្លារ សហរដ្ឋអាមេរិក ពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (“MFAIC”)។ ដើម្បីទទួលស្គាល់ពីការខិតខំ ប្រឹងប្រែង និងស្នាដៃរបស់គាត់ ថ្នាក់គ្រប់គ្រងនៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានសម្រេចផ្តល់ប្រាក់រង្វាន់ បន្ថែមជូនដល់កញ្ញាចិន្តា នូវចំនួនដូចគ្នាទៅនឹងប្រាក់រង្វាន់ដែលក្រសួងបានផ្តល់ជូនគាត់ផងដែរ។ ចំណែកឯ អ្នកដែលបានចូលរួម ចំនួនបីរូប ផ្សេងទៀត ក៏ បាន ទទួល បាន រង្វាន់ ជាការកោតសរសើរលើកទឹកចិត្ត ផងដែរ។ ចំពោះនិមិត្តសញ្ញាដែលទទួលជ័យលាភីត្រូវបានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (“MFAIC”) បានប្រកាស ជាផ្លូវការនៅថ្ងៃទី ២៨ ខែតុលានេះ នៅពេលដែលកម្ពុជាធ្វើជានិមិត្តរូប នៃការកាន់ តំណែងជា ប្រធានអាស៊ានបន្តពីប្រទេសប្រ៊ុយណេជាផ្លូវការ។


អាស៊ាន ដែលមានឈ្មោះជាផ្លូវការហៅថា សមាគម ប្រជាជាតិ អាស៊ី អាគ្នេយ៍ (ASEAN) គឺជា សហគមន៍ សេដ្ឋកិច្ច ដ៏លេចធ្លោ ដែល ផ្តល់នូវអត្ថប្រយោជន៍ ជូនដល់ ប្រទេស ដែលជា សមាជិកទាំងឡាយ។ កិច្ចប្រជុំកំពូលអាស៊ានប្រចាំឆ្នាំដែលនឹងប្រព្រឹត្តិទៅនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ក្រោយនេះ នឹងបង្ហាញពីចំណុចសំខាន់មួយក្នុងការស្តារឡើងវិញក្រោយពីវិបត្តិនៃជម្ងឺរាតត្បាត ខណៈកិច្ចប្រជុំនេះនឹងត្រូវបានសង្កេតមើលយ៉ាងយកចិត្តទុកដាក់ពីអន្តរជាតិ និងមានការចូលរួម ពីថ្នាក់ដឹកនាំមន្ត្រីជាន់ខ្ពស់ និងថ្នាក់ដឹកនាំសំខាន់ៗមកពីប្រទេសនានាជុំវិញពិភពលោក។ និមិត្តសញ្ញនេះនឹង ក្លាយ ជារូបភាព តំណាងតែមួយគត់ក្នុងនាមកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ ហើយក៏នឹងក្លាយជាកេរ្តិ៍ដំណែលដ៏យូរអង្វែងក្នុងប្រវត្តិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងកំណត់ត្រាឯកសាររបស់អាស៊ានផងដែរ។


ការ រចនា និមិត្តសញ្ញា ដែលបាន ទទួល ជ័យ លាភី នេះបង្ហាញ ពី «ផ្កា ឈូក ចំនួន១០​ស្រទាប់ដែល ហ៊ុមព័ទ្ធទៅ ដោយ រង្វង់ ពណ៌ មាសដែល មាន និមិត្តសញ្ញា អាស៊ាន នៅ ចំ កណ្តាល »។ កញ្ញាចិន្តាបានធ្វើការពន្យល់ថាគឺ តំណាង ឱ្យកិច្ចខិតខំប្រឹងប្រែងរួមគ្នានៃប្រទេសជាសមាជិកអាស៊ានទាំង១០ ដែលធ្វើការឆ្ពោះទៅរកគោលដៅរួមគ្នា ក្នុងដំណើរស្វែងរកនូវសុខសន្តិភាពរបស់ពួកគេដើម្បី ភាព រុងរឿង និងភាពសុខដុមរមនា។ ពណ៌ នៃ ស្រទាប់ ផ្កាឈូក ទាំង១០គឺ ជា ដកស្រង់ចេញពីពណ៌ ទង់ជាតិ របស់ ប្រទេស កម្ពុជា ដែល តំណាង ឱ្យ ប្រទេស កម្ពុជា នឹង ក្លាយជា ប្រធានហើយក៏ ជា ប្រទេស ម្ចាស់ផ្ទះ អាស៊ាន នា ឆ្នាំ២០២២ផងដែរ។


សិ្ថតក្នុងវ័យ ២៩ ឆ្នាំ កញ្ញាចិន្តាបានចូលបម្រើការងារក្នុងក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត(Prince Real Estate ) តាំងពីដើមឆ្នាំ ២០២០ បានឱ្យដឹងថានៅពេលទំនេរគាត់ចូលចិត្តគូររូបលេង ហើយ ក្រោយ មកក៏មាន ការ ជម្រុញឲ្យចូលរួមប្រកួតប្រជែងជាមួយមិត្តរួមការងារ ទើបក៏ដាក់ពាក្យចូលរួម។ ពេលនោះគាត់ពិតជាមាន ការភ្ញាក់ផ្អើល ជាខ្លាំងដោយនិមិត្តសញ្ញារបស់គាត់ទទួលបានជ័យជម្នះ ប៉ុន្តែគាត់ក៏បានរំពឹងថានិមិត្តសញ្ញា នេះវាបង្ហាញពីក្តីសង្ឃឹមរបស់គាត់ថាប្រទេសអាស៊ានទាំង១០នឹងបន្តធ្វើការរួមគ្នាដើម្បីជម្នះបញ្ហាប្រឈម ដែលប្រជាជាតិនីមួយៗកំពុងជួបប្រទះ ហើយអាចសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងអាស៊ានទាំងមូលផងដែរ។


លោក Gabriel Tan នាយកជាន់ខ្ពស់ផ្នែកទំនាក់ទំនងរបស់ ព្រីនស៍ ហូលឌីង គ្រុប បានមានប្រសាសន៍ថា៖ «នៅក្រុមហ៊ុនព្រីនស៍គ្រុប យើងតែងតែរីករាយនៅពេលដែលឃើញបុគ្គលិករបស់យើងបានចូលរួមក្នុងការបង្កើតស្នាដៃថ្មីៗឱ្យកាន់តែទូលំទូលាយនៅក្នុងសហគមន៍ ហើយការរួម ចំណែក របស់កញ្ញាចិន្តា គឺជាគំរូដ៏ល្អ សម្រាប់ផ្នត់គំនិតក្នុងនាមជាបុគ្គលិក ដែលអាចស្វះស្វែងរកភាពរកពានរង្វាន់សម្រាប់ស្ថាប័នខ្លួនបាន»។

លោកក៏បានបន្តទៀតថា៖ «ពួកយើងសង្ឃឹមយ៉ាងមុតមាំថានិមិត្តសញ្ញាដែលទទួលបានជ័យលាភីនេះ នឹងក្លាយជាមោទកភាពសម្រាប់ប្រជាជនកម្ពុជាទាំងអស់ ហើយក្នុងនាមជាក្រុមហ៊ុនក្នុងស្រុក យើងនឹងបន្តទៀតជួយគាំទ្រដល់គំនិតផ្តួចផ្តើមក្នុងការធ្វើជាប្រធានអាស៊ានរបស់កម្ពុជានៅឆ្នាំ២០២២នេះ»។


គួរបញ្ញាក់ផងដែរថា ការធ្វើជាប្រធានអាស៊ាននេះ ត្រូវបានផ្លាស់ប្តូរគ្នាជារៀងរាល់ឆ្នាំ ដោយ ផ្អែកទៅលើលំដាប់អក្ខររបស់ប្រទេសដែលជាសមាជិក អាស៊ាននីមួយៗ។ កម្ពុជា បានចូលរួមក្នុងវេទិកាថ្នាក់តំបន់ក្នុង ខែមេសាឆ្នាំ ១៩៩៩ ហើយ កម្ពុជាបានធ្វើជាប្រធាន អាស៊ាន លើក ចុង ក្រោយ ក្នុង ឆ្នាំ ២០១២។

សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍គ្រុបបានធ្វើសកម្មភាពជាច្រើននៅក្នុងប្រទេសកម្ពុជា ប៉ុន្តែកាល ពីពេល ថ្មីៗកន្លងទៅនេះ អ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) ដែលជាប្រធាននៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍គ្រុបបានបរិច្ចាគថវិការចំនួន១លានដុល្លារសហរដ្ឋអាមេរិក ជូនដល់រដ្ឋាភិបាលប្រទេសឡាវ ដើម្បីឆ្លើយតបនឹងការអំពាវនាវ របស់អាជ្ញាធរមូលដ្ឋានក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។

ថ្មីៗនេះសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ក៏ត្រូវបានទទួលស្គាល់ដោយសហគ្រាសអាស៊ី (Enterprise Asia) ចំពោះភាពជាសហគ្រិនដែលមានទំនួលខុសត្រូវនៅក្នុងកម្មវិធីពានរង្វាន់សហគ្រាស ដែលមានទំនួលខុសត្រូវប្រចាំនៅតំបន់អាស៊ីឆ្នាំ២០២១ (“AREA”)ផងដែរ។

នេះជាពានរង្វាន់ទីប្រាំមួយហើយ ដែលសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ទទួលបាននៅក្នុងឆ្នាំនេះ ដោយសារតែក្រុមអ្នកវិនិច្ឆ័យថ្នាក់តំបន់ និងអន្តរជាតិបានទទួលស្គាល់ថា សម្ព័ន្ធនេះពិតជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យធុរកិច្ចក្នុងតំបន់អាស៊ីក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា និងទូទាំងតំបន់អាស៊ានពិតប្រាកដមែន៕

To Top