អត្ថបទ

ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ឈ្នះពានរង្វាន់៥ នៅក្នុងកម្មវិធីពានរង្វាន់ អចលនទ្រព្យកម្ពុជា PropertyGuru លើកទី៧ ប្រចាំឆ្នាំ២០២២

ភ្នំពេញ៖ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានឈ្នះពានរង្វាន់កំពូល ជាអ្នកអភិវឌ្ឍន៍ល្អបំផុតប្រចាំឆ្នាំ (Best Developer) ក៏ដូចជាពានរង្វាន់អ្នកអភិវឌ្ឍន៍ សម្រាប់ការប្រើប្រាស់ចម្រុះល្អបំផុត (Best Mixed Use Developer) ក្នុងកម្មវិធីពានរង្វាន់ អចលនទ្រព្យកម្ពុជា PropertyGuru លើកទី7 ប្រចាំឆ្នាំ 2022 ដែលការប្រគល់ពានរង្វាន់ ត្រូវបានប្រារព្ធធ្វើឡើង នៅក្នុងកម្មវិធីលៀងសាយភោជន៍ នៅសណ្ឋាគារសូហ្វីតែ លភ្នំពេញ ភូគីត្រា កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ។

គម្រោង Prince International Plaza របស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ក៏បានឈ្នះពានរង្វាន់កំពូល ជាអ្នកអភិវឌ្ឍន៍ សម្រាប់ការប្រើប្រាស់ចម្រុះល្អបំផុត (Best Mixed Use Developer) និងពានរង្វាន់ ការរចនាប្លង់ស្ថាបត្យកម្ម សម្រាប់ការប្រើប្រាស់ចម្រុះល្អបំផុត (Best Mixed Use Architectural Design) ។ គម្រោងមួយទៀត គឺគម្រោង Prince One Tropica ទទួលបានពានរង្វាន់ រចនាប្លង់មេលំនៅដ្ឋានល្អ បំផុត (Best Housing Masterplan Design) ។

លោក Edward Lee នាយកប្រតិបត្តិ នៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានកត់សម្គាល់ថា ការទទួលស្គាល់ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ជាអ្នកអភិវឌ្ឍន៍ល្អបំផុត និងអ្នកអភិវឌ្ឍន៍ សម្រាប់ការ ប្រើប្រាស់ចម្រុះល្អបំផុតប្រចាំឆ្នាំ គឺជាសក្ខីភាពបញ្ជាក់ពីភាពខ្លាំង នៃផលិតផលរបស់ខ្លួន ក្នុងការបំពេញសេចក្តីប្រាថ្នា របស់អ្នកប្រើប្រាស់ អចលនទ្រព្យនៅកម្ពុជា ។ លោកបានមានប្រសាសន៍ថា “យើងមានកិត្តិយសណាស់ ដែលបានទទួលពានរង្វាន់នេះ ព្រោះវាជាការទទួលស្គាល់ នូវគម្រោងដែលក្រុមហ៊ុន បានអភិវឌ្ឍកន្លងមក ដោយឈរលើទស្សនៈអភិវឌ្ឍន៍ “ប្រកបដោយ និរន្តរភាព និងតម្លៃសមរម្យ” ។

លោកបានបន្ថែមថា នៅពេលដែលយើងផ្លាស់ប្តូររបៀបរស់នៅ តាមបែបគន្លងថ្មី ក្រោយពេលមានការរីករាលដាល នៃជម្ងឺកូវីដ-19 តម្រូវការរបស់យើង ក៏បានផ្លាស់ប្តូរ ហើយអ្នកអភិវឌ្ឍន៍ ត្រូវបង្កើតផលិតផល ដែលអាចលើកស្ទួយសហគមន៍ តាមរយៈការបង្កើតតម្លៃ ដោយឈរលើទស្សនៈរបស់អ្នកប្រើប្រាស់ ។

ផ្ទាំងពាណិជ្ជកម្ម

Prince International Plaza គឺជាគម្រោងអភិវឌ្ឍន៍ចម្រុះថ្មី របស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ដែលមានផ្សារទំនើបខ្នាតធំ អគារការិយាល័យកម្រិត 5A និងបន្ទប់ខុនដូដ៏ប្រណិត ចំនួន456 យូនីត ដែល មានចំណតរថយន្ត ជាង 1,000 កន្លែង សម្រាប់អតិថិជន ក៏ដូចជាអ្នកស្នាក់នៅ ក្នុងអគារផងដែរ ។

គម្រោងអភិវឌ្ឍន៍ថ្មីនេះ មានគោលបំណងបំពេញតម្រូវការ របស់ប្រជាជន ដែលរស់នៅក្នុងតំបន់ ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងដែលមានទីតាំង ស្ថិតនៅតាមបណ្តោយ មហាវិថីសហព័ន្ធរុស្ស៊ី និងនៅ ចំណុចប្រសព្វ នៃខណ្ឌធំៗទាំងបី គឺខណ្ឌទួលគោក ខណ្ឌមានជ័យ និងខណ្ឌសែនសុខ ។ គម្រោងនេះ គ្រោងនឹងបើកដំណើរការសាកល្បង នៅខែធ្នូ ឆ្នាំ2022ខាងមុខនេះ ។

ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប កំពុងឈានទៅមុខ ជាមួយនឹងការអភិវឌ្ឍន៍ ដ៏គួរឲ្យកត់សម្គាល់នៅឆ្នាំនេះ ជាពិសេស គឺគម្រោង Prince One Tropica ដែលជាគម្រោងអភិវឌ្ឍន៍ បុរីវីឡាដ៏ប្រណិត បែប អភិជនដំបូងរបស់ខ្លួន ដែលមានទីតាំង ស្ថិតនៅក្នុងខណ្ឌសែនសុខ ។ Prince One Tropica ផ្តល់ជូនផ្ទះចំនួនប្រាំពីរប្រភេទរួមមាន វីឡាកូនកាត់ ផ្ទះអាជីវកម្ម វីឡាទោល វីឡាភ្លោះ និងវីឡាឃ្វីន ៕

To Top