អត្ថបទ

Flagship ថ្មីរបស់ Xiaomi គឺ Xiaomi 11T និង Xiaomi 11 LITE 5G NE មកដល់ កម្ពុជាហើយ ជាមួយគុណភាព កាមេរ៉ាដ៏អស្ចារ្យ

កាលពីឆ្នាំ២០២០ Xiaomi បានប្រកាសបញ្ចេញ នូវស្មាតហ្វូនដែលជា Flagship របស់ខ្លួនគឺ Mi 10T Series ដោយផ្តោតទៅលើ “Power Your Creativity” ជាមួយនឹង បទពិសោធន៍គុណភាព កាមេរ៉ាដ៏អស្ចារ្យ ហើយក៏ក្លាយជាម៉ូឌែល ដែលអង្រួនចិត្តអ្នកប្រើប្រាស់ គ្រប់គ្នារហូតដល់សន្ទុះ ការលក់កើនឡើងខ្លាំង ប្រឈមនឹងការដាច់ស្តុក ស្ទើរគ្រប់កន្លែង។

ក្នុងឆ្នាំនេះ Xiaomi ក៏មិនធ្វើអោយអ្នកប្រើប្រាស់ទាំងអស់ ខកបំណងដែរ ដោយបានបញ្ចេញនូវ Flagship ថ្មីលំដាប់កំពូល មានឈ្មោះថា Xiaomi 11T ក៏ដូចជា Xiaomi 11 LITE 5G NE ដែលជាម៉ូឌែលគ្រប់គ្នា​​ទន្ទឹងរង់ចាំជាយូរ ហើយកំពុងតែត្រៀមនឹងបង្ហាញខ្លួន ក្នុងប្រទេសកម្ពុជា ក្នុងពេលឆាប់ៗនេះផងដែរ!

លក្ខណៈពិសេសរបស់ម៉ូឌែលកំពូល Xiaomi 11T គឺបំពាក់នូវ Top-End Hardware និងមុខងារសំខាន់ៗជាច្រើន ដូចជាប្រព័ន្ធកាមេរ៉ា មានចំនួន 3 គ្រាប់ប្រើប្រាស់ នូវសែនស័រគោលទំហំ 108MP (f/1.8) និងបច្ចេកវិទ្យាថ្មីដំបូងគេគឺ Audio Zoom ដែលអាចបង្កើនការស្រូបសម្លេង អោយលឺជាងមុន ស្របពេលដែលយើង Zoom រូបភាពវីដេអូ ក្នុងកាមេរ៉ាបានទៀតផង។ លើសពីនេះវាក៏បំពាក់នូវបន្ទះឈីប MediaTek Dimensity 1200 មានប្រសិទ្ធភាពថាមពលល្បឿន 3.0GHz CPU ជាបន្ទះឈីបដែលមានលឿនបំផុត លើពិភពលោក។ អ្វីដែលកាន់តែភ្ញាក់ផ្អើលនោះគឺ កាលពីម៉ូឌែល Mi 10T Series ក្រុមហ៊ុន Xiaomi បំពាក់ប្រភេទអេក្រង់ LCD ប៉ុណ្ណោះ ប៉ុន្តែចំពោះ Xiaomi 11T គឺត្រូវបានគេបន្ថែមអនុភាពមួយកម្រិតទៀត ជាមួយនឹងអេក្រង់ប្រភេទ Flat AMOLED Display ទំហំ 6.67 អ៊ីញកម្រិត 120Hz មាន touch sampling rate 240Hz និងគាំទ្រកម្រិតបង្ហាញ FHD+ លើខ្នាត aspect ratio 20:9។ ចំណុចទាក់ទាញមួយទៀត សម្រាប់ស្មាតហ្វូននេះគឺវាគាំទ្រ នូវបច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 67W ដែលមានលទ្ធភាព អាចសាកបំពេញថាមពលថ្មពេញ 100% ប្រើពេលតែ 36 នាទីប៉ុណ្ណោះ ។

ក្នុងពេលជាមួយគ្នា នៅថ្ងៃដែលដាក់បង្ហាញ Xiaomi 11T ពេលខាងមុខនេះក្រុមហ៊ុន Xiaomi ក៏នឹងបើកបង្ហាញវត្តមានរបស់ Xiaomi 11 LITE 5G NE ផងដែរ។ ស្មាតហ្វូននេះត្រូវបានអ្នកប្រើប្រាស់ ទទួលស្គាល់ថាជាម៉ូឌែល ដែលទាក់ទាញជាមួយតម្លៃសមរម្យ ដោយរូបរាងរបស់វា ត្រូវបានរចនាមកយ៉ាងទាន់ជាសម័យ ជាមួយនឹងជម្រើសពណ៌ ដែលផ្តល់អារម្មណ៌បែបហ្វេសសិន សក្តិសមសម្រាប់អ្នកចូលចិត្តថតរូប ព្រមទាំងអាចកាន់បង្ហាញ នៅគ្រប់ទីកន្លែងដោយភាពជឿជាក់ ហើយវាមានកម្រាស់ស្តើងត្រឹមតែ 6.81mm ព្រមទាំងទម្ងន់ 158g តែប៉ុណ្ណោះ និងមានអេក្រង់ទំហំ 6.55 អ៊ីងដែលជាប្រភេទកញ្ចក់ AMOLED screen មានសមត្ថភាពក្នុងការបង្ហាញរូបភាព នៅក្នុងកម្រិត Full HD+ ជាមួយនឹងល្បឿន 90Hz refresh rate។ វាក៏បំពាក់នូវកាមេរ៉ាក្រោយ ចំនួនបីគ្រាប់ គឺមានទំហំ 64-megapixel (main) ទំហំ 8-megapixel (ultrawide) និងទំហំ 5-megapixel (telemacro)។ យ៉ាងណាក្តីកាលពីដើមឆ្នាំ ក្រុមហ៊ុន Xiaomi ក៏បានបញ្ចេញម៉ូឌែល Mi 11 LITE ម្តងរួចមកហើយ តែលើកនេះគឺជាប្រភេទ New Edition ដែលមានការទ្រទ្រង់នូវ 5G Bands 12។ ហើយក៏ដូចជាលេចលឺមកថា តម្លៃគឺខុសគ្នាតែបន្តិចបន្តួចប៉ុណ្ណោះ ដូច្នេះសម្រាប់អ្នកដែលចង់ប្រើ Mi 11 LITE តែមិនទាន់បានបានទិញ អាចរង់ចាំវត្តមានរបស់ Xiaomi 11 LITE 5G NE ក្នុងពេលខាងមុខនេះបាន។

ដូច្នេះកុំភ្លេចរង់ចាំ ទទួលស្វាគមន៍វត្តមាន របស់ Xiaomi 11T និង Xiaomi 11 LITE 5G NE ទាំងអស់គ្នាតាមរយៈកម្មវិធីសម្ភោធ នៅលើទំព័រហ្វេសបុក Xiaomi Cambodia ទាំងអស់គ្នា នៅថ្ងៃទី ១១ ខែវិច្ឆិកា វេលាម៉ោង ៧ ល្ងាច ដើម្បីដឹងឲ្យកាន់តែលម្អិត ពីម៉ូឌែលទូរស័ព្ទកំពូលទាំងពីរនេះ!

To Top