ក្រុមអ្នករៀបចំព្រឹត្ដិការណ៍ពិព័រណ៍ផលិតផល ក្នុងស្រុក ដែលនឹងប្រព្រឹត្ដិទៅនៅរយៈពេល ២ខែទៀត ទាំងនៅខេត្ដសៀមរាប និងរាជធានីភ្នំពេញ ធ្វើការអញ្ជើញក្រុមហ៊ុនផលិតនូវផលិតផលខ្មែរទាំងអស់ «បង្ហាញនូវផលិតផលរបស់ខ្លួនប្រកបដោយមោទនភាព»។
ក្រុមហ៊ុន លើសពីអាជីវកម្មលក់រាយកម្ពុជា ឫ (Beyond Retail Business Cambodia) ដែលត្រូវបានចាត់តាំងដោយសហគ្រាសខ្មែរ ជាអង្គភាពក្រោមចំណុះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញក្រុមហ៊ុនផលិតផលខ្មែរទាំងអស់ចាប់ពីបរិក្ខាផ្ទះសម្បែង ហ្វាសសិន និងគ្រឿងតុបតែងនានា ចំណីអាហារ និងកសិឧស្សាហកម្ម ក៏ដូចជាផលិតផលសុខភាព និងគ្រឿងក្រអូប តាំងបង្ហាញផលិតផលរបស់ខ្លួនក្នុងពិព័រណ៍ជាស៊េរីមួយនៅក្រុងសៀមរាប និងបេះដូងរាជធានីភ្នំពេញក្នុងខែមករា និងកុម្ភៈខាងមុខ។
ក្រុមអ្នករៀបចំព្រឹត្ដិការណ៍នេះ ក៏អំពាវនាវឱ្យអតិថិជនជាពលរដ្ឋខ្មែរ និងអ្នកកំពុងស្នាក់នៅប្រទេសកម្ពុជាទាំងអស់គាំទ្រក្រុមហ៊ុនផលិតផលក្នុងស្រុក ដោយការចូលទស្សនាពិព័រណ៍ និងទិញផលិតផលក្នុងស្រុកទាំងនោះ។
ពិព័រណ៍ផលិតផលខ្មែរលើកទីមួយ នឹងត្រូវបានរៀបចំឡើងនៅអង្គរប៉ាវីស ក្នុងក្រុងសៀមរាប នៅថ្ងៃទី ៨ ខែមករា ឆ្នាំ២០២២។ ពិព័រណ៍លើកទី ២ នឹងប្រព្រឹត្ដិទៅនៅផ្សារទំនើបជីបម៉ុង Noro Mall រាជធានីភ្នំពេញ នៅថ្ងៃទី ២២ ខែមករា។ ចំណែកឯពិព័រណ៍លើកទី ៣ គ្រោងរៀបចំឡើងនៅផ្សារទំនើបជីបម៉ុង Sen Sok Mall នៅថ្ងៃទី ២៩ ខែមករា។
លោក Romano Pierre-Andre ជា Founding Partner ក្រុមហ៊ុន លើសពីអាជីវកម្មលក់រាយ (BRB) Cambodia បានថ្លែងថា៖ «កម្ពុជាមានផលិតផលច្រើនសន្ធឹកសន្ធាប់សម្រាប់ផ្ដល់ជូនអតិថិជនរបស់ខ្លួន និងមានផលិតផលគួរជាមោទនៈជាច្រើនថែមទៀត នៅពេលផ្ដោតលើផលិតផលសិប្បកម្មដោយបច្ចេកវិទ្យា និងដោយដៃផ្ទាល់»។
លោក បានមានប្រសាសន៍ថា៖ «ពិព័រណ៍របស់យើងទាំងនៅសៀមរាប និងភ្នំពេញគឺជាឱកាសដ៏ល្អបំផុតក្នុងការផ្សព្វផ្សាយផលិតផលខ្មែរប្រកបដោយមោនទភាព។ ដូច្នេះ យើងលើកទឹកចិត្ដក្រុមហ៊ុនកម្ពុជាទាំងអស់ចូលរួមជាមួយយើងក្នុងការតាំងបង្ហាញផលិតផលរបស់ខ្លួន។ យើងក៏អញ្ជើញពលរដ្ឋខ្មែរ និងជនបរទេសនៅកម្ពុជាទាំងអស់រីករាយជាមួយកម្ពុជា និងផលិតផលកម្ពុជា ក៏ដូចជាមកជួបជាមួយម្ចាស់អាជីវកម្មផងដែរ»។
ពិព័រណ៍នេះត្រូវបានរៀបចំឡើងដោយមានការគាំទ្រពីសហគ្រានកម្ពុជា ជាអង្គភាពក្រោមចំណុះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីបញ្ជាក់ថា ផលិតផលខ្មែរទំនើបមានកម្រិតស្ដង់ដារខ្ពស់ ដែលអាចប្រកួតប្រជែងជាមួយផលិតផលនាំចូលពីបរទេស។
យោងតាមក្រុមអ្នករៀបចំព្រឹត្ដិការណ៍ពិព័រណ៍ផលិតផលខ្មែរ បានឱ្យដឹងថា ក្រុមហ៊ុនផលិតផលខ្មែរដែលមានបំណងចង់រួមក្នុងការតាំងបង្ហាញផលិតផលនេះ នឹងតម្រូវឱ្យបំពេញនូវលក្ខណៈវិនិច្ឆ័យមួយចំនួន រួមទាំង ការធ្វើតេស្ដទាក់ទងនឹងប្រភព និងគុណភាពនៃផលិតផល។ ក្រុមហ៊ុនទាំងនោះក៏តម្រូវឱ្យផ្ដល់ព័ត៌មានអំពីការទទួលខុសត្រូវចំពោះក្រមសីលធម៌របស់ក្រុមហ៊ុនផងដែរ។
ក្រុមហ៊ុនកម្ពុជាណាដែលមានបំណងចង់ដាក់ពាក្យចូលរួមទទួលការជ្រើសរើសដើម្បីបានតាំងបង្ហាញនិងលក់ផលិតផលរបស់ខ្លួន អាចធ្វើការទាញយក និងដាក់ពាក្យសុំតាមរយៈតំណរភ្ជាប់នេះ https://forms.gle/v89G3maFY1E6yn7Z8។
លោក Romano Pierre-Andre ជា Founding Partner ក្រុមហ៊ុន លើសពីអាជីវកម្មលក់រាយ (BRB) Cambodia បានមានប្រសាសន៍ថា៖ «អ្នកដែលចូលរួមទស្សនា និងទិញផលិតផលក្នុងស្រុក អាចទទួលបាននូវការធានាថា រាល់ផលិតផលទាំងអស់ត្រូវតែគោរពតាមស្ដង់ដារ និងការទទួលខុសត្រូវប្រកបដោយក្រមសីលធម៌»។
លោកបានបន្ដថា៖ «លើសពីនេះ គោលបំណងរបស់យើងគឺចង់បង្ហាញថា ផលិតផលដែលបំពេញតាមស្ដង់ដារគុណភាពទាំងនោះសុទ្ធតែអាចធ្វើការប្រកួតប្រជែងជាមួយផលិតផលនាំចូលពីបរទេសបាន។ យើងធានាថា អតិថិជិន ដែលចូលរួមក្នុងពិព័រណ៍នេះ នឹងពេញចិត្ដចំពោះផលិតផលដែលដាក់តាំងបង្ហាញទាំងអស់នោះ»។
Chip Mong, Food Panda និង Angkor Tavi គឺជាម្ចាស់ឧបត្ថម្ភពិព័រណ៍ «មោនទភាពកម្ពុជា»។
អំពីសហគ្រិនខ្មែរ៖ គឺជាអង្គភាពក្រោមចំណុះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយការគ្រប់គ្រងស្វ័យភាព ក្នុងការអនុវត្ដកម្មវិធីគាំទ្រ និងធ្វើការដោយផ្ទាល់ជាមួយស្ថាប័នដៃគូ និងអត្ថគាហកៈ ដើម្បីកសាងគ្រប់សកម្មភាពរបស់វិស័យសហគ្រិនភាព។
ទំនាក់ទំនង៖ http://www.khmerenterprise.info
អំពីក្រុមហ៊ុនលើសពីអាជីវកម្មលក់រាយកម្ពុជា (B.R.B. Cambodia)៖ គឺជាក្រុមហ៊ុនឯកជនបង្កើតឡើងដោយអ្នកជំនាញផ្នែកលក់រាយ សិល្បៈ និងសិប្បកម្ម ក៏ដូចជាទីផ្សារនៃផលិតផលវប្បធម៌ ដែលមានបេសកកម្មលើកស្ទួយពលរដ្ឋខ្មែរដែលមានទេពកោសល្យ និងចំណេះដឹង។ ពួកគេប្រតិបត្ដិតាមរយៈគំនិតផ្ដួចផ្ដើមសកម្មភាពចម្បង ៣ គឺ៖ ព្រឹត្ដិការណ៍ និងការប្រឹក្សាយោបល់ ការទទួលការផ្គត់ផ្គង់ និងទីភ្នាក់ងារលក់កណ្ដាល ក៏ដូចជាផលិតផលផ្គត់ផ្គង់តាមតម្រូវការផងដែរ។
ទំនាក់ទំនង៖ http://www.brb-cambodia.com