ភ្នំពេញ ៖ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនចំនួន ២បន្ថែមទៀត ដែលមានទុនចំនួន ៧,៦លានដុល្លារ ។

យោងតាមហ្វេសប៊ុក ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា ក្រុមហ៊ុនទាំង២ ដែលទទួលបានវិញ្ញាបនបត្រ ចុះបញ្ជីគម្រោងវិនិយោគ មានដូចខាងក្រោម៖

១- XING KAI SEN GARMENT CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ២,២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៦០០កន្លែង។
២- XIN JIALE INTERNATIONAL (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រផលិត កាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុន វិនិយោគប្រមាណ៥,៤លានដុល្លារ និងអាចបង្កើតការងារបានចំនួន១.២២៧កន្លែង ៕

