អត្ថបទ

វគ្គផ្តាច់ព្រ័ត្រ WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស រវាងគូខ្លាំងផល សោភ័ណ្ឌ និងឡុង បេនលឿន និងការប្រគុំតន្ត្រីពីតារាខ្មែរ-ថៃ ច្បាស់កក្រើកទឹកដីកំបូល

ទស្សន័យភាពប្រដាល់ដ៏អស្ចារ្យ កម្របានឃើញរវាងគូខ្លាំង ផល សោភ័ណ្ឌ និង ឡុង បេនលឿន បូករួមជាមួយនឹងការប្រគុំតន្ត្រីពិសេស ពីតារាចម្រៀងមកពីប្រទេសថៃ និងតារាល្បីៗជាច្រើនដួង ប្រចាំទូរទស្សន៍ថោន ច្បាស់ជាធ្វើឲ្យកក្រើកសង្វៀន WURKZ ប្រដាល់គុនខ្មែរ ប្រចាំប្រទេសនៅវគ្គផ្តាច់ព្រ័ត្រ ដែលនឹងប្រព្រឹត្តិឡើងនៅចុងសប្តាហ៍នេះ ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយមានការផ្សាយផ្ទាល់ តាមកញ្ចក់ទូរទស្សន៍ថោន និង Live បន្តផ្ទាល់តាមទំព័រហ្វ៊េសប៊ុក ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ។ 

ដើម្បីអបអរការឈានមកដល់ នៃវគ្គផ្តាច់ព្រ័ត្រនេះ និងធ្វើឲ្យព្រឹត្តិការណ៍នេះ កាន់តែពិសេសទៀតនោះ ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ដែលជាម្ចាស់ឧបត្ថម្ភផ្តាច់មុខ បានសហការជាមួយស្ថានីយទូរទស្សន៍ថោន បង្កើតការប្រគុំតន្ត្រី នៅយប់ថ្ងៃសុក្រទី២៩ ខែកក្កដា ដោយមានវត្តមានតារាចម្រៀងដ៏ល្បី មកពីប្រទេសថៃ និងតារាល្បីៗជាច្រើនដួង ប្រចាំទូរទស្សន៍ថោនរួមមាន Paowalee Pornpimon លោក គូម៉ា លោក BOB ក្រុមតន្ត្រី LACIMA CARTEL កញ្ញា យ៉ាន់ សុជាតា និងកញ្ញា បាន មុន្នីល័ក្ខ ដើម្បីចូលខ្លួនបកស្រាយចម្រៀងពិរោះៗ និងនាំយកការកម្សាន្ត ប្លែកភ្នែកប្លែកអារម្មណ៍ ដល់ទស្សនិកជន និងការតាំងលក់ផលិតផល របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។

ក្រៅពីការប្រគុំតន្ត្រីពិសេសនេះ នៅយប់ថ្ងៃសោរ៍ទី៣០ ខែកក្កដា ដែលជាយប់សំខាន់ សម្រាប់ព្រឹត្តិការណ៍មិនធ្លាប់មានពីមុនមក នៅកម្ពុជាមួយនេះ ក៏នឹងមានការសម្តែងពិសេស គឺល្ខោនខោល និងល្បុក្កត្តោ ការសម្តែងរបស់លោក គូម៉ា ការប្រកួតរវាងគូពិសេស ចំនួន៦គូ ដែលមានការប្រកួតរហូត៧ប្រកួត។ ហើយកាន់តែកក្រើកនោះ គឺការប្រកួតស្វែងរក ម្ចាស់ខ្សែក្រវាត់ពិភពលោកដំបូងគេ នៅកម្ពុជាឈ្មោះថា IPCC គុនខ្មែរ និងម្ចាស់ទឹកប្រាក់សុទ្ធចំនួន ៤៨លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង វើក WURKZ។ 

តើរវាងផល សោភ័ណ្ឌ និង ឡុង បេនលឿន នរណានឹងក្លាយជាម្ចាស់ជើងឯក? សូមកុំភ្លេចចូលរួមទស្សនា ឲ្យបានច្រើនកុះករ និងទទួលយកបទពិសោធន៍ នៃការមើលប្រដាល់ផ្ទាល់ភ្នែក ជាមួយនឹងការកម្សាន្ត យ៉ាងសម្បូរបែបទាំងអស់គ្នា ឬទស្សនាការ Live បន្តផ្ទាល់តាមទំព័រហ្វ៊េសប៊ុក ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ https://www.facebook.com/WurkzCambodia ។ 

ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ បង្កើនថាមពលឥតឈប់ឈរ!

To Top