អត្ថបទ

ជួបគ្នាឆាប់ៗនេះ ក្នុងកម្មវិធីសម្ពោធជាផ្លូវការ របស់ហាងលក់សម្លៀកបំពាក់ Paul Smith, Love Moschino, Balabala, កន្លែងកម្សាន្ដ Super Doozii, Neo Game Oasis និងរោងភាពយន្ដLengend by IZE នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល

ភ្នំពេញ៖ មជ្ឈមណ្ឌលកម្សាន្ដ Super Doozii, Neo Game Oasis, រោងភាពយន្ដ Lengend by IZE និងហាងលក់សំលៀកបំពាក់ចំនួន៣ គឺ Balabala, Love Moschino និង Paul Smith នឹងបើកដំណើរការជាផ្លូវការរួមគ្នាក្នុងថ្ងៃតែមួយ នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល។

ហាងទាំង៦ខាងលើនេះ គឺជាហាងដ៏ល្បីដំបូងគេបង្អស់ ក្នុងប្រទេសកម្ពុជា ដែលជាប្រេនទាំងក្នុងប្រទេស និងក្រៅប្រទេសពោរពេញទៅដោយ រចនាបទយ៉ាងប្រណិត ប្រកបដោយបច្ចេកវិទ្យាថ្មី ក្នុងការផ្ដល់ជូនអតិថិជន នូវគុណភាពល្អ និងសេវាកម្មដែលមានស្ដង់ដាអន្ដរជាតិ។

នាថ្ងៃកម្មវិធីបើកសម្ពោធ ជាផ្លូវការខាងលើនេះ ហាងទាំង៦ ក៏មានការផ្ដល់ជូនដ៏ពិសេស ជូនអតិថិជនរួមមាន៖

• ហាងលក់សម្លៀកបំពាក់ Paul Smith និងហាងលក់សម្លៀកបំពាក់ Love Moschino មានការបញ្ចុះតម្លៃ ១០% សម្រាប់អតិថិជនទាំងអស់ ចាប់ពីថ្ងៃបើកសម្ពោធ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។

• ហាងលក់សម្លៀកបំពាក់កុមារ Balabala មានការបញ្ចុះតម្លៃរហូតដល់ ១៥% ទៅលើគ្រប់មុខទំនិញ នៅក្នុងហាង នឹងមានការបញ្ចុះតម្លៃ ៥% បន្ថែមទៀត នៅពេលលោកអ្នកទិញទំនិញចាប់ពី ២ មុខទំនិញឡើងទៅ និង១៥% បន្ថែមនៅពេលទិញទំនិញចាប់ពី៥ មុខទំនិញឡើងទៅ ។

• រោងភាពយន្ដ Legend by IZE មានការផ្ដល់ជូនការចាក់បញ្ចាំងទស្សនាដោយឥតគិតថ្លៃ និងការថែមជូនពោតលីង និងភេសជ្ជៈអាយស៍ រួមទាំងការទិញពោតលីង ១ ថែម ១ និងអតិថិជនទាំងអស់ នឹងទទួលបានបន្ដោងសោរដ៏ស្រស់ស្អាត ១ ថែមទៀតផង។ ការផ្ដល់ជូនប្រូម៉ូសិននេះ មានរយៈពេល ១ សប្តាហ៍។

• NEO GAME OASIS ក៏មានប្រូម៉ូសិនពិសេស ដោយផ្ដល់ទឹកប្រាក់ក្នុង NEO កាត ៥ដុល្លារ សម្រាប់អតិថិជន ចំនួន ២០០នាក់ដំបូង និងទឹកប្រាក់ក្នុង NEO កាត ២០ដុល្លារ សម្រាប់អតិថិជន VIP ចំនួន ៥០នាក់ផងដែរ។

• ចំនែកឯ Super Doozii នឹងមានការចែកជូន កាតអតិថិជនចូលរួម ដោយសេរីចំនួន ១០០នាក់ដំបូងគេ ហើយការផ្តល់ជូននូវខ្សែដៃ DIY មួយឈុត ក្នុងការបញ្ចូលទឹកប្រាក់ចាប់ពី ២០ដុល្លាឡើងទៅ និងផ្ដល់ជូនភេសជ្ជៈ Chatime មួយកែវ នៅពេលបញ្ចូលទឹកប្រាក់ចាបើពី ២៥ដុល្លាឡើងទៅ។

គួរបញ្ចាក់ផងដែរថា ដើម្បីចូលរួមអបអរសាទរថ្ងៃបើកសម្ពាធនេះ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល នឹងរៀបចំការប្រគុំតន្រ្តីដ៏អស្ចារ្យដែលមានការចូលរួមដោយកំពូលតារាល្បីៗ រួមមាន លោក ជី ដេវីត, លោក ហ្សូណូ, លោក នូ ឧសភា, ក្រុមចម្រៀងSUFFER Band និងតារាផ្សេងជាច្រើនទៀត ដែលប្រព្រឹត្តិទៅចាប់ពីម៉ោង ៥ល្ងាច រហូតដល់ម៉ោង ១០យប់។ កុំបង្អង់យូរ….! ណាត់គ្នាមកចូលរួមកម្សាន្ដ និងទិញទំនិញម៉ាក់ល្បី នៅព្រឹត្តិការណ៏ដ៏ធំ នៃការបើកសម្ពោធជាផ្លូវការហាងទាំង៦ខាងលើនេះ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ទាំងអស់គ្នាណា!

សម្រាប់ព័ត៌មានបន្ថែមអំពីផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល សូមចូលទៅកាន់ទំព័រហ្វេសប៊ុក៖https://facebook.com/chipmong271megamall/

សម្រាប់ព័ត៌មានបន្ថែមអំពីហាងនីមួយៗខាងលើ សូមទាក់ទង៖

* +855 90 472 000 សម្រាប់ Super Doozii នៅ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល

* Doozii Facebook page: https://web.facebook.com/dooziicambodia

សម្រាប់ព័ត៌មានបន្ថែមអំពី Legend By IZE សូមចូលទៅកាន់គេហទំព័រហ្វេសប៊ុក៖

– https://www.facebook.com/profile.php?id=100088791987374&mibextid=LQQJ4d

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រហ្វេសប៊ុក៖

* https://www.facebook.com/NEO-GAME-OASIS-102081122408208/

សម្រាប់ព័ត៌មានបន្ថែម អំពីហាងសម្លៀកបំពាក់កុមារ Balabala Cambodia សូមចូលទៅកាន់ទំព័រហ្វេសប៊ុក៖

https://web.facebook.com/balabala.cambodia/
To Top