អត្ថបទ

កក្រើកផ្សារអ៊ីអនសែនសុខ ថ្ងៃទី០៧-០៨ មីនា ក្រុមហ៊ុនអាម៉ូរីឌីវេឡុបម៉ិន បង្ហាញហ្រ្គេនវីឡាថ្មី ជាមួយកំពូលតារាល្បីៗស្រុកខ្មែរ!

ភ្នំពេញ៖ ក្រុមហ៊ុនអាម៉ូរីឌីវេឡុបម៉ិន ឯ.ក ត្រៀមពញាក់អារម្មណ៍អ្នកគាំទ្រជាមួយនឹងវត្តមាន ហ្រ្គេនវីឡាថ្មី ស៊ីវិល័យ ទំនើប និងធំសម្បើមជាមួយ រចនាបថNEOCLASSIC នៅក្នុងបុរីអាម៉ូរី៧មករា ដែលល្បីល្បាញថា​ មានទេសភាពដងព្រែកល្អឯកគ្មានពីរ ក្នុងផ្សារទំនើបអ៊ីអនម៉លសែនសុខ នៅថ្ងៃទី០៧-០៨មីនាខាងមុខនេះ។

បច្ចុប្បន្នភាពនៃសំណង់ដែលសាងសង់ ជាមួយគុណភាពស្តង់ដារមានរបៀបរៀបរយ ស្របតាមបទដ្ឋានជាតិនិងអន្តរជាតិ

មហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ មានវត្តមាន តារាប្រុសស្រីល្បីៗរួមមាន កញ្ញា រ៉ាប៊ី, លោក ថុល សុភិទិ, រៀនថត, កញ្ញា មីណា, លោក សៀក, កញ្ញា ហ្វាហ្វា និង នាយព្រែក នឹងចូលខ្លួនញុំាងឲ្យបរិយាកាស នៃកម្មវិធីកាន់តែឱឡារិក។

គួរឲ្យដឹងផងដែរថា ក្រុមហ៊ុនអាម៉ូរីឌីវេឡុបម៉ិនឯ.ក ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំមួយ ក្នុងប្រទេសកម្ពុជា ដែលបានអភិវឌ្ឍន៍បុរីចំនួនពីរ នៅទីតាំងល្អផ្តាប់ការរស់នៅដូចជា បុរីអាម៉ូរី សែនសុខ ដែលស្ថិតនៅកណ្តាលក្រុង លើបណ្តោយផ្លូវហាណូយ ចម្ងាយត្រឹមតែ៣នាទីពីផ្សារទំនើបអ៊ីអនសែនសុខ និងម៉ាក្រូសែនសុខ មានសុទ្ធតែវីឡាម៉ូដប្លែក ទំហំធំទូលាយ លក់ដាច់បានច្រើនជាងគេតាំងពីបើកលើកដំបូង។ ទីពីរគឺគម្រោងធំនៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ដែលមានឈ្មោះថា អាម៉ូរី ៧មករា ទំហំផ្ទៃដីដែលបានអភិវឌ្ឍន៍ផ្ទះរួចហើយ រហូតដល់ទៅ៤០ហិតា មានផ្ទះតាមតម្រូវការអតិថិជន ដូចជាផ្ទះល្វែងអាជីវកម្ម A-B ផ្ទះវីឡាកូនកាត់ ផ្ទះវីឡាទោលឃ្វីនវីឡា វីឡាទោលធំឃ្វីនមេរា និងចុងក្រោយនេះគឺ ហ្រ្គេនវីឡា ដែលក្រុមហ៊ុនបានរចនាឡើង ដោយគំរូស្ថាបត្យកម្មក្រិចដ៏ល្បីល្បាញ។

ខ្លោងទ្វារធំបុរីអាម៉ូរី7មករា – ផ្ទះអាជីវកម្មA លេីផ្លូវរដ្ឋ7មករា ទំហំ30m

វីឡាទោល- ឃ្វីនវីឡា ជាវីឡាដែលលក់ដាច់ជាងគេ ក្នុងតំបន់ ជ្រោយចង្វារ រយៈពេលមួយឆ្នាំចុងក្រោយនេះ

សួនរុក្ខជាតិធំនិងវែងជាងគេក្នុងបុរីប្រវែង1,500m

អ្នកឧកញ៉ា សួន វីរៈតារា ជាអគ្គនាយកប្រតិបត្តិ បានឲ្យដឹងផងដែរថា ក្នុងព្រឹត្តិការណ៍បើកបង្ហាញជាសាធារណៈនៅផ្សារអ៊ីអនសែនសុខនេះ ក្រុមហ៊ុនអាម៉ូរីឌីវេឡុបម៉ិន រំពឹងថានឹងបានផ្តល់ជូនអតិថិជន នូវបរិបថរស់នៅថ្មីមួយបែបទៀត ដែលកាន់តែប្រសើរ ទូលាយ ជាមួយតម្លៃសមរម្យ ព្រមទាំងចំណេញច្រើន នាពេលបើកលក់ប្លុកថ្មីនេះ។

ភាពសំបូរបែបក្នុងការរស់នៅផ្ទះដែលទំនើបទាន់សម័យ តាមតម្រូវការរស់នៅរបស់គ្រួសារស៊ីវិល័យ

ស្ថិតនៅទីតាំងល្អ ក្នុងតំបន់ប្រជុំជន មានផ្សារ សាលារៀន មន្ទីរពេទ្យ រមណីយដ្ឋាននានា និងមានទេសភាពដងព្រែក ហ្គ្រេនវីឡាម៉ូដថ្មីនេះ ត្រូវបានស្ថាបត្យករ រំលេចនូវ រចនាបថ NEOCLASSIC ភ្ជាប់ជាមួយសសរក្លោងទ្វារ ទេវតា Doric មានទំហំធំ 9ម៉ែត្រ គុណនឹង 12,50ម៉ែត្រ កម្ពស់ពីរជាន់ ប្រក់ក្បឿងប្រណិត សំណង់ឥដ្ឋ២០ ក្នុងរបងជុំវិញលើផ្ទៃដីចាប់ពី250ម៉ែត្រការ៉េ ដល់600ម៉ែត្រការ៉េ មានចំណតឡានធំទូលាយ ដីទំនេរចំហៀងសងខាង និងខាងក្រោយគ្រប់ផ្ទះ។ បរិវេណទទួលភ្ញៀវ និងចង្ក្រានបាយស្ងួតទំនើបគ្មានក្លិនត្រូវបានខណ្ឌដាច់ពីគ្នា ដោយបិទជិតជាមួយទ្វារុញទាន់សម័យ។ កន្លែងចង្ក្រានបាយមានបន្ថែមជូននូវបរិក្ខាដែលចាំបាច់និងទំនើបមិនធ្លាប់មានពីមុនគឺចង្ក្រានកោះ ម៉ាស៊ីនបូមផ្សែងនិងក្លិន ព្រមទាំងប្រព័ន្ធលូ ការពារការកកស្ទះនិងក្លិនផងដែរ។

ផែនទីសក្តានុពលទីតាំងបុរីអាម៉ូរី 7 មករា

សរុបមកប្រសិនចង់ដឹងជាក់ច្បាស់ សូមកុំភ្លេចអញ្ជើញចូលរួមទស្សនាផ្ទះគំរូ និងអ៊ុតតម្លៃពិសេស ក្នុង កម្មវិធី មហាព្រឹត្តិការណ៍ ដាក់សម្ពោធ ហ្គ្រេនវីឡាម៉ូដថ្មី របស់បុរីអាម៉ូរី៧មករា ក្នុងផ្សារទំនើបអីុអន សែនសុខ ថ្ងៃទី ០៧-០៨ មីនា ខាងមុខនេះ ជាពិសេស កក់បិទប្លង់ភ្លាមចំណេញភ្លែត បង់ត្រឹមតែ $999 ប្រចាំខែ អត់ការប្រាក់ (24ខែ) និងកាត់ប្លង់រឹងជូនដោយឥតគិតថ្លៃ៕

To Top