កីឡា

បង្កើត​ឡើង​សម្រាប់ការរស់នៅ របស់​លោកអ្នក៖ ក្លឹបហាត់ប្រាណថ្មីសន្លាង​របស់ Vattanac Capital ដែលមានឈ្មោះថា Vertical Fitness ចាប់ផ្ដើមបើកដំណើរការនៅ​ក្នុង​ខែ​នេះហើយ

ភ្នំពេញ ថ្ងៃទី 15 ខែមីនា ឆ្នាំ 2023 – Vertical Fitness ជាក្លឹបហាត់ប្រាណស្ថិតនៅចំកណ្តាលទីក្រុង ដែលបានរចនាឡើង សម្រាប់អ្នករស់នៅក្នុងទីក្រុង ដែលនិយមស្រលាញ់ការថែរក្សាសុខភាព។ ក្លឹបហាត់ប្រាណ Vertical Fitness នេះមានទីតាំងស្ថិតក្នុងបរិវេណថ្មីសន្លាងមួយនៅក្នុង Vattanac Lifestyle Park ហើយមានផ្តល់ជូននូវឧបករណ៍ទំនើបទាន់សម័យ គ្រូបង្វឹកដែលមានបទពិសោធន៍យូរឆ្នាំ និងថ្នាក់ហាត់ប្រាណគ្រប់ប្រភេទនៅក្នុងបរិយាកាសសហសម័យប្រកបដោយភាពងាយស្រួល។ ក្លឹបហាត់ប្រាណនេះនឹងបើកដំណើរការចាប់ពីថ្ងៃទី 15 ខែមីនា ឆ្នាំ 2023 តទៅ។

ទីកន្លែងដ៏ពិសេសរបស់ក្លឹបហាត់ប្រាណ Vertical Fitness រួមមាន ដូចជា ស្ទូឌីយោជិះកង់ដែលមានបំពាក់នូវបរិក្ខារគ្រប់ប្រភេទ កន្លែងហាត់ប្រាណ cardio ពេញលេញ កន្លែងលើកសាច់ដុំធំទូលាយ ស្ទូឌីយោសម្រាប់ហាត់យូហ្គា ហាត់ barre និងការហាត់យូហ្គាអង្រឹង ជាពិសេស កន្លែង REAX។

បច្ចេកវិទ្យាលំហាត់ប្រាណថ្មីពីប្រទេសអ៊ីតាលីនេះជួយបង្កើនសកម្មភាពចល័ត ស្មារតីឆ្លើយតប និងមូលដ្ឋានកម្លាំងតាមវិធីសប្បាយៗប្រកបដោយភាពច្នៃប្រឌិត ដែលគេបានរកឃើញថាអាចពង្រឹងស្មារតីឆ្លើយតប និងសមត្ថភាពលេងកីឡាយ៉ាងមានប្រសិទ្ធភាព។

មិនថាលោកអ្នកទើបតែចាប់ផ្តើមធ្វើការហាត់ប្រាណជាប្រចាំ ឬជាអត្តពលិកដែលធ្លាប់ធ្វើការហ្វឹកហាត់ជាច្រើនឆ្នាំមកហើយទេ ក្លឹបហាត់ប្រាណយើងខ្ញុំបានរចនាឡើងដើម្បីបំពេញនូវតម្រូវការរបស់អ្នកហាត់ប្រាណគ្រប់កម្រិត។ យើងខ្ញុំក៏មានគ្រូបង្វឹកផ្ទាល់ខ្លួនដែលមានសមត្ថភាពពេញលេញជាមួយនឹងបទពិសោធន៍នៅប្រទេសនូវែលសេឡង់ ជប៉ុន ចិន និងកាណាដា ក៏ដូចជានៅក្នុងក្លឹបហាត់ប្រាណ​កំពូលៗជាច្រើនរបស់ប្រទេសកម្ពុជាផងដែរ។ ក្រុមការងារយើងខ្ញុំនឹងធ្វើការណែនាំសមាជិកទាំងក្នុងអំឡុងពេលវគ្គមួយទល់នឹងមួយ និងថ្នាក់ហាត់ប្រាណជាច្រើន រួមទាំងការជិះកង់ ហាត់យូហ្គា និងការហាត់ប្រាណធ្ងន់តាមបែប bootcamp ថែមទៀត។

លោក សារុន ដុម ប្រធាន​ផ្នែក​បង្វឹក​ផ្ទាល់​ខ្លួន​បាន​មាន​ប្រសាសន៍​ថា​ “Vertical Fitness នឹងនាំមកនូវទស្សនីយភាពនៃកន្លែងហាត់ប្រាណរស់រវើកបែបស៊ីវីល័យមកកាន់ទីក្រុងភ្នំពេញ។ ជាមួយនឹងថ្នាក់ពិសេស និងសមាមាត្រខ្ពស់នៃគ្រូបង្វឹកដែលមានបទពិសោធន៍ធៀបជាមួយនឹងចំនួនសមាជិក យើងមានគម្រោងធ្វើការបង្វឹក និងណែនាំប្រកបដោយវិជ្ជាជីវៈនៅកម្រិតខ្ពស់ ដើម្បីធ្វើយ៉ាងណាឱ្យសមាជិករបស់យើងអាចសម្រេចបាននូវគោលដៅរបស់ពួកគេប្រកប​ដោយ​ភាពសប្បាយរីករាយ!”

សម្រាប់ព័ត៌មានលម្អិតបន្ថែម រួមទាំងកាលវិភាគថ្នាក់ហាត់ប្រាណ កញ្ចប់បង់ប្រាក់សមាជិក និងព័ត៌មានរបស់គ្រូបង្វឹក សូមចូលទៅកាន់គេហទំព័រនៅ verticalfitnesscenter.com។ ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ចង់មកមើលសម្ភារៈ និងបរិក្ខាររបស់ក្លឹបហាត់ប្រាណ យើងខ្ញុំមាន ផ្តល់ជូននូវដំណើរទស្សនកិច្ចដោយឥតគិតថ្លៃ ឬសម្រាប់ការសាកសួរបន្ថែម សូមទំនាក់ទំនងមកកាន់ទូរសព្ទលេខ៖ +855 76 253 6168

– Vertical Fitness បើកចាប់ពីថ្ងៃចន្ទ ដល់ ថ្ងៃអាទិត្យ ចាប់ពីម៉ោង 06:00 ព្រឹក ដល់ 09:30 យប់។

– 30 នាក់ដំបូងដែលចុះឈ្មោះជាសមាជិករយៈពេល 1 ឆ្នាំ នឹងទទួលបានការបញ្ចុះតម្លៃពិសេស20% និង​ការហ្វឹកហាត់ផ្ទាល់ជាមួយគ្រូបង្វិកជំនាញ ២​ ដង។

– ដើម្បីរៀបចំដំណើរទស្សនកិច្ចសារព័ត៌មាន សូមទាក់ទងមកកាន់៖marketing@verticalfitnesscenter.com

To Top