អត្ថបទ

កម្មវិធី Super App NHAM24 ពង្រីកការផ្តល់ជូនប័ណ្ណឌីជីថល ក្នុងភាពជាដៃគូជាមួយ ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ ខេមបូឌា

ភ្នំពេញ៖ NHAM24 ដែលជាកម្មវិធីស៊ុបភើរអេប និងជាសេវាកម្មដឹកជញ្ជូនម្ហូបអាហារដំបូងគេបង្អស់ ក្នុងព្រះរាជាណាចក្រកម្ពុជា បានចាប់ដៃគូជាមួយ ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ ខេមបូឌា (Forest Interactive Cambodia) ដើម្បីផ្តល់ជូននូវប័ណ្ណឌីជីថលជាច្រើនប្រភេទ ទៅកាន់អ្នកប្រើប្រាស់របស់ខ្លួន ។

វេទិកាពាណិជ្ជកម្មអេឡិចត្រូនិក ដ៏ពេញនិយមមួយនេះ គ្រោងនឹងពង្រីកបន្ថែមនូវប័ណ្ណទូទាត់បែបឌីជីថល របស់ខ្លួនទៅលើ មតិការកម្សាន្តដូចជា Discord, Netflix, Spotify, Amazon, Play Station, PUBG Mobile, Mobile Legends Bang Bang , Garena , VALORANT , Marvel , Razer Gold, Xbox, Nintendo, Play Station និងការមតិការផ្សេងៗទៀតជាច្រើន ។

លោក ចាន់ បូរីម៉ា នាយកប្រតិបត្តិរបស់ក្រុមហ៊ុន NHAM24 បានមានប្រសាសន៍ថា “នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយរបស់ពួកយើង ដើម្បីសម្រួលដល់ការប្រើប្រាស់ហិរញ្ញវត្ថុ និង ការទិញទំនិញអនឡាញសម្រាប់អតិថិនរបស់ NHAM24 ។ លោកបានបន្ថែមទៀតថា ការចាប់ដៃគូនេះនឹងផ្តល់នូវ អត្ថប្រយោជន៍ជាច្រើន ស្របជាមួយនឹងការរីកចម្រើន នៃសេដ្ឋកិច្ចឌីជីថលរបស់ប្រទេស។ ពួកយើងជឿជាក់ថាកម្មវិធីទំនើប និងចម្រុះរបស់យើង នឹងចូលរួមជួយសម្រួល ដល់ការពង្រឹងសេដ្ឋកិច្ចរបស់កម្ពុជា ព្រមទាំងផ្តល់នូវបទពិសោធន៍ ដ៍ល្អបំផុតសម្រាប់អ្នកប្រើប្រាស់កម្មវិធី NHAM24ផងដែរ” ។

លោក បានបន្តថា “ជម្រើសដ៏សម្បូរបែប និងទូលំទូលាយនៃប័ណ្ណឌីជីថល ដែលមានសម្រាប់អតិថិជន NHAM24 នឹងបង្កើនអោយកាន់តែមានជិតស្និទ្ធរវាង NHAM24 និងអ្នកប្រើប្រាស់។ យើងសង្ឃឹមថា ភាពជាដៃគូជាមួយ ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ ខេមបូឌា នឹងនាំមកនូវការផ្លាស់ប្តូរដ៏វិជ្ជមាន ក្នុងការប្រើប្រាស់កម្មវិធី NHAM24” ។

លោក តូ សុខណាង អ្នកគ្រប់គ្រងប្រចាំប្រទេសរបស់ក្រុមហ៊ុន ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ ខេមបូឌា មានប្រសាសន៍ថា “យើងមានសេចក្តីរំភើបរីករាយដែលក្រុមហ៊ុន NHAM24 បានយល់ព្រមនិងចាប់ដៃគូជាមួយនឹង ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ ខេមបូឌា ក្នុងការលក់ប័ណ្ណទូទាត់ឌីជីថល ហើយយើងកាន់តែរំភើបក្នុងការត្រួសត្រាយ និងបន្ថែមភាពងាយស្រួល ដល់អ្នកប្រើប្រាស់កម្មវិធី NHAM24 ដែលមានចំនួន 600,000 នាក់។ ភាពជាដៃគូរួមគ្នាជាមួយ NHAM24 នេះពិតជានឹងផ្តល់នូវកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តភាព និងលើកកម្ពស់ភាពចល័តផ្នែកហិរញ្ញវត្ថុ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា” ។
ឥឡូវនេះ អតិថិជនរបស់ NHAM24 ទាំងអស់ អាចទិញប័ណ្ណទូទាត់ឌីជីថលដែលផ្តល់ដោយ WalletCode តាមរយៈក្រុមហ៊ុន ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ ខេមបូឌា ដែលចំណាយពេលកាន់តែរហ័សជាងមុន។

លោកអ្នកអាចទាញយកកម្មវិធី NHAM24 នៅលើ Google Play , App Store , Android និង AppGallery ដើម្បីទទួលបានការបញ្ចុះតម្លៃរហូតដល់ 60% ចាប់ពី ថ្ងៃតទៅ រហូតដល់ ថ្ងៃទី 5 ខែ មេសា 2023 ។ សូមចូលទៅកាន់ NHAM24 app និង ចុច លើ Voucher ដើម្បីរកមើលទំនិញ និងសេវាកម្មដែលមាននៅលើវេទិកា ។

To Top