អត្ថបទ

មិនឈ្នះមេដាយមាស តែឈ្នះទឹកចិត្តប្រជាជនកម្ពុជា! ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស លើកទឹកចិត្ត អត្តពលិកកីឡាបាល់ទះម្នាក់ ១,០០០ដុល្លារ សម្រាប់ការប្រឹងប្រែង ទទួលបានមេដាយប្រាក់

ទោះបីជា លទ្ធផលអត្តពលិកកីឡាបាល់ទះកម្ពុជា មិនអាចដណ្ដើមបានមេដាយមាស បានត្រឹមមេដាយប្រាក់ នៅវគ្គផ្តាច់ព្រ័ត្រក្ដី ប៉ុន្តែឈរលើស្មារតីក្ដីស្រឡាញ់ និងទិសដៅតែមួយដែល ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនខ្មែរ បង្កើតផលិតផលគុណភាពស្តង់ដាពិភពលោក ខិតខំបង្កើតកេរ្តិ៍ឈ្មោះល្បីល្បាញ ដល់កម្ពុជាដូចគ្នា ទើបធ្វើឲ្យក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នាថ្ងៃទី០៩ ឧសភានេះ បានប្រកាសផ្តល់ប្រាក់ឧបត្ថម្ភ ដល់កីឡាករបាល់ទះជម្រើសជាតិ ក្នុងម្នាក់ $១,០០០ សរុបទឹកប្រាក់ $១៤,០០០ ដល់ក្រុមជម្រើសជាតិបាល់ទះវិញ្ញាសាបុរស ទាំង ១៤រូប ដើម្បីជាការលើកទឹកចិត្ត និងការខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត។

ក្រៅពីការផ្តល់រង្វាន់ ជាសាច់ប្រាក់ច្រើនសម្បើមបែបហ្នឹងហើយ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងនាំអត្តពលិកបាល់ទះទាំង ១៤រូប ជិះរថយន្តសេរីទំនើប Rolls Royce ទៅស្នាក់នៅ និងទទួលទានអាហារ នៅសណ្ឌាគារលំដាប់ផ្កាយប្រាំ Hyatt Regency ភ្នំពេញទៀត ដើម្បីបង្ហាញនិងផ្តល់ នូវកម្លាំងចិត្តយ៉ាងធំសម្បើម ដល់កីឡាករខ្មែរយើង កម្ពុជាដើម្បីកម្ពុជា។

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលមានផលិតផល ក្នុងស្រុកជាច្រើន ដូចជា CAMBODIA BEER ភេសជ្ជៈប៉ូវកម្លាំងវើក ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល ទឹកក្រូចអាយស៍ IZE ភេសជ្ជៈ EXPREZ រសជាតិស្រ្តប៊ែរី និងទឹកពិសាកម្ពុជា។

កម្ពុជាដើម្បីកម្ពុជា!
ស្រែកលើកទឹកចិត្តកម្ពុជា ជាមួយស្រាបៀរកម្ពុជា!

To Top